Entertainment
• 1 month ago• Lim_Rothanaksambath
ព្រំដែនឡើងកម្ដៅ! សង្គ្រាមវប្បធម៌លើកម្រាលព្រំក្រហម មហោស្រពទីក្រុងកាន ក៏ត្រៀមបញ្ឆេះម៉ាស៊ីន អ្នកច្នៃម៉ូដកម្ពុជា មិនញញើតក្នុងការបង្ហាញភាពជាម្ចាស់ដើម

កម្រាលព្រំក្រហមដ៏វែងអន្លាយនៃព្រឹត្តិការណ៍មហោស្រពភាពយន្តទីក្រុងកាន លើកទី៧៩ ឆ្នាំ២០២៦ (2026 Cannes Film Festival) កំពុងចំហទ្វាររង់ចាំបណ្តាផលិតករភាពយន្ត តារាសម្តែង អ្នកសិល្បៈ អ្នកច្នៃម៉ូដ និងបុគ្គលល្បីៗជុំវិញវិស័យសិល្បៈមកពីទូទាំងសកលលោក ចាប់ពីថ្ងៃទី១២-២៣ ខែឧសភា ឆ្នាំ២០២៦។
ក្រៅពីការបង្ហាញសក្កានុពលនៃឧស្សាហកម្មភាពយន្តកម្រិតអន្តរជាតិ និងបង្កើតខ្សែខ្វែងស្វែងរកឱកាសទីផ្សារឱ្យវិស័យភាពយន្តជុំវិញពិភពលោក មហោស្រពភាពយន្តទីក្រុងកាន បានក្លាយជាព្រឹត្តិការណ៍សម្រាប់ការបង្អួតសម្រស់ និងម៉ូដសម្លៀកបំពាក់ដ៏អស្ចារ្យ ក៏ដូចជា ភាពប្លែកពិសេស (unique) នៃវប្បធម៌របស់ជាតិសាសន៍នីមួយៗ និងគំនិតច្នៃប្រណីតមិនចេះរីងស្ងួតនៃការរចនាម៉ូដគ្រឿងអលង្ការ ដែលបង្ហាញពីស្តង់ដារនៃជីវិតដ៏ស៊ីវិល័យក្នុងយុគសម័យថ្មី។
ជាប្រទេសស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍ សិល្បករ កម្ពុជា និង ថៃ តែងតែបង្ហាញវត្តមានលើកម្រាលព្រំក្រហមនេះតែមួយជាមួយគ្នា ហើយឆ្នាំនេះក៏គេរំពឹងថា សិល្បករប្រទេសទាំងពីរអាចនឹងប៉ះគ្នាលើកម្រាលព្រំក្រហមនេះជាថ្មីម្តងទៀត ក្នុងស្ថានភាពតានតឹងជាងលើកមុនៗ ដោយសារសង្គ្រាមតាមបន្ទាត់ព្រំដែនគោករវាងកម្ពុជា-ថៃ ស្របពេលរងើកភ្លើងសង្គ្រាមវប្បធម៌រវាងប្រទេសទាំងពីរនៅក្តៅរងំមិនទាន់រលត់នោះឡើយ។
ជុំវិញបញ្ហានេះ អ្នកច្នៃម៉ូដល្បីឈ្មោះកម្ពុជា អូលីវ៉ា គង់ ដែលនឹងចូលរួមមហោស្រពភាពយន្តទីក្រុងកាន ឆ្នាំ២០២៦ ហាក់មិនញញើតខ្លាចចំពោះការប្រឈមមុខគ្នាជាមួយសិល្បករផ្ទះលេខ២ លើកម្រាលព្រំក្រហមឆ្អិនឆ្អៅនេះឡើយ។ លោកប្រាប់អ្នកសារព័ត៌មានក្នុងស្រុកដោយទំនុកចិត្តខ្ពស់ថា គ្មានអ្វីត្រូវខ្លាចក្នុងការប្រឈមមុខគ្នារវាងជាតិសាសន៍ទាំងពីរក្នុងកម្មវិធីតែមួយ ព្រោះនេះជាទីផ្សារសេរីដែលគ្រប់គ្នាអាចចូលរួមបាន។
ក្នុងនាមជាអ្នកច្នៃម៉ូដកម្ពុជា និងជាអ្នកប្រយុទ្ធក្នុងសង្គ្រាមវប្បធម៌ដ៏ក្តៅគគុក អូលីវ៉ា បានត្រៀមឈុតពិសេសៗរំលេចភាពរស់រវើកនៃមរតកវប្បធម៌ខ្មែរដែលបន្សល់ទុកពីដូនតា និងបុព្វបុរសខ្មែរ ដែលមានប្រភពច្បាស់លាស់ និងត្រឹមត្រូវ ថែមទាំងមានភស្តុតាងបង្ហាញពីភាពជាម្ចាស់ដើមនៃសិល្បៈទៀតផង។
ភ្លើងសង្គ្រាមវប្បធម៌ដោយប្រយោលនេះ នៅតែក្តៅរងំរវាងប្រទេសជិតខាងទាំងពីរ ហើយជារឿយៗអ្នកប្រើប្រាស់បណ្តាញសង្គមប្រទេសទាំងពីរតែងតែប៉ះទង្គិចពាក្យសម្តីគ្នាលើប្រព័ន្ធផ្សព្វផ្សាយ ដើម្បីទាមទារភាពជាម្ចាស់ដើមនៃទម្រង់សិល្បៈបុរាណរបស់ខ្លួន។
ជាក់ស្តែង រឿងជនជាតិថៃចង់បន្លំថា ស្បៃខ្មែរ ជារបស់ខ្លួន ទាំងដែលស្បៃខ្មែរជារបស់ខ្មែរ ១០០% មានប្រភពដើម និងភស្តុតាងបង្ហាញពីការប្រើប្រាស់របស់ប្រជាជនខ្មែរតាំងពីសម័យហ្វូណនមកម៉្លេះ តែក្រុមជាតិនិយមរបស់ថៃនៅតែអត្មានិយមចង់ក្លែងបន្លំយកទៅ ដោយប្រឹងបន្លំក្ដែងៗលើបណ្តាញសង្គម ទាំងគ្មានភស្តុតាងជាក់លាក់ណាមួយក្រៅពីចង់បានសិល្បៈ និងវប្បធម៌ខ្មែរនោះឡើយ៕