The Khmer Daily Network Logo

National

1 hour agoLim_Rothanaksambath

ខួបលើកទី១៨! រាជរដ្ឋាភិបាលកម្ពុជា ផ្តល់អាទិភាពកិច្ចការអភិរក្ស និងស្តារតម្លៃប្រាសាទព្រះវិហារ ដើម្បីប្រែភាពឈឺចាប់ទៅជានិមិត្តរូប

ខួបលើកទី១៨! រាជរដ្ឋាភិបាលកម្ពុជា ផ្តល់អាទិភាពកិច្ចការអភិរក្ស និងស្តារតម្លៃប្រាសាទព្រះវិហារ ដើម្បីប្រែភាពឈឺចាប់ទៅជានិមិត្តរូប
ភ្នំពេញ, ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញសារលិខិត ក្នុងឱកាសខួបជា១៨ឆ្នាំ នៃការចុះបញ្ជីរមណីយដ្ឋានប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ៧ កក្កដា ២០០៨ - ៧ កក្កដា ២០២៦ នៅទីក្រុងកេបិក ប្រទេសកាណាដា។

ក្នុងសារលិខិតនេះ បានរៀបរាប់ឱ្យដឹងពីប្រវត្តិដ៏យូរលង់នៃប្រាសាទព្រះវិហារជាទីគោរពសក្ការៈ ដែលបន្សល់ទុកដោយដូនតាខ្មែរ និងជាសាក្ខីភាពនៃអធិបតេយ្យភាពដែនដីខ្មែរ ដែលត្រូវបានកសាងឡើងនៅចន្លោះសតវត្សទី៩ និងទី១២ និងលាតសន្ធឹងប្រវែង ៨០០ម៉ែត្រ តាមអ័ក្សពីត្បូងទៅជើង និងមានលក្ខណៈពិសេសសម្គាល់ដោយគោរបុរៈចំនួន៥ តភ្ជាប់ដោយស្ពានហាល និងជណ្តើរ។

ទោះបីជារាជរដ្ឋាភិបាលកម្ពុជាបានខិតខំជំរុញដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈក្របខ័ណ្ឌច្បាប់អន្តរជាតិ និងយន្តការទ្វេភាគីដែលមានស្រាប់ ក៏ការប្រឈមផ្នែកប្រដាប់អាវុធបានធ្វើឱ្យប៉ះពាល់ដល់សម្បត្តិបេតិកភណ្ឌមួយចំនួន រួមទាំងប្រាសាទព្រះវិហារផងដែរ។ ក្នុងនោះ ការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ប្រាសាទព្រះវិហារចំនួន ៥៦២កន្លែង និងការបំផ្លាញកិច្ចខិតខំប្រឹងប្រែងក្នុងរយៈពេលជិត ២០ឆ្នាំកន្លងទៅ ដែលវិនាសកម្មមកលើសម្បត្តិត្រូវបានកើតឡើងកាលពីខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥។


ចំពោះការខូចខាតទាំងនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការបន្ទាន់មួយចំនួន រួមទាំងការពង្រឹងការងារយ៉ាងជិតស្និទ្ធជដាមួយអង្គការយូណេស្កូ គណៈកម្មការសម្របសម្រួលអន្តរជាតិ ដើម្បីការពារ និងលើកតម្លៃរមណីយដ្ឋានវប្បធម៌ធម្មជាតិនៃប្រាសាទព្រះវិហារ (ICC- Preah Vihear) និងដៃគូពាក់ព័ន្ធទាំងអស់ ទាំងជាតិ អន្តរជាតិ ចុះពិនិត្យវាយតម្លៃការខូចខាត ជាពិសេសបាននិងកំពុងអនុវត្តសកម្មភាពសម្អាតអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងសំណល់គ្រាប់បែកចង្កោម ទល់ទ្រសង្គ្រោះប្រាង្គប្រាសាទកុំឱ្យដួលរលំបន្តទៀត និងប្រមូល និងអភិរក្សថ្មចម្លាក់ដែលបានបែកបាក់ធ្លាក់រាយប៉ាយពាសពេញបរិវេណប្រាសាទជាដើម។

ហេតុដូច្នេះ រាជរដ្ឋាភិបាលកម្ពុជា ផ្តល់អាទិភាពកិច្ចការអភិរក្ស និងស្តារតម្លៃប្រាសាទព្រះវិហារ ក្នុងទិសដៅច្បាស់លាស់ ដើម្បីប្រែភាពឈឺចាប់ទៅជានិមិត្តរូបបន្ថែមនៃសាមគ្គីភាព និងភាពរឹងមាំរបស់កូនខ្មែរ៕

ពីសារព័ត៌មាន The Khmer Daily Network
End image 1