National
• 3 hours ago• Lim_Rothanaksambath
មន្ត្រីរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន៖ ប្រាសាទតាមាន់ធំ ស្ថិតក្នុងទឹកដីកម្ពុជាទាំងស្រុង

ភ្នំពេញ, ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦៖ ទំព័រហ្វេសប៊ុកផ្លូវការ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ បានចេញផ្សាយជាសាធារណៈនូវវីដេអូកិច្ចសម្ភាសមន្ត្រីរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ឯកឧត្តម អ៊ិត សុត្ថា រដ្ឋលេខាធិការប្រចាំការ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដោយបានបញ្ជាក់យ៉ាងច្បាស់ៗថា ប្រាសាទតាមាន់ធំ ស្ថិតក្នុងទឹកដីកម្ពុជា បើយោងតាមផែនទីមាត្រដ្ឋាន ១/២០០ ០០០ និងកំណត់ហេតុ (PV) បោះបង្គោលរបស់គណៈកម្មការឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨ និង ១៩១៩ និងយោងតាមផែនទី L7017 មាត្រដ្ឋាន ១/៥០ ០០០ ដែលថៃគូសដោយឯកតោភាគី។
វីដេអូកិច្ចសម្ភាស ឯកឧត្តម អ៊ិត សុត្ថា រដ្ឋលេខាធិការប្រចាំការ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានបង្ហាញពីគំនូសសញ្ញាព្រំដែន ដោយយោងតាមផែនទីមាត្រដ្ឋាន ១/២០០ ០០០ ចំណុច Sector 4 នៃប្លង់បង្ហាញលក្ខណៈភូមិសាស្ត្រ (Topographic Indications Map) និងគំនូសខ្សែព្រំដែនដែលគូសជាឯកតោភាគីនៅលើផែនទី L7017 មាត្រដ្ឋាន ១/៥០ ០០០ ផលិតដោយនាយកដ្ឋានវាស់វែងភូមិន្ទថៃ (Royal Thai Survey Department) គឺបានបង្ហាញយ៉ាងច្បាស់ថា «ប្រាសាទតាមាន់ធំ ស្ថិតក្នុងទឹកដីកម្ពុជា»។
តាមរយៈវីដេអូខាងលើ មន្ត្រីរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ឯកឧត្តម អ៊ិត សុត្ថា បានពន្យល់យ៉ាងលម្អិតអំពីគំនូសសញ្ញាព្រំដែន ដោយយោងតាមផែនទីមាត្រដ្ឋាន ១/២០០ ០០០ និងកំណត់ហេតុ (PV) បោះបង្គោលរបស់គណៈកម្មការឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨ និង ១៩១៩ (ខ្សែបន្ទាត់ពណ៌ក្រហម) និង ផែនទី L7017 មាត្រដ្ឋាន ១/៥០ ០០០ ដែលថៃគូសដោយឯកតោភាគី (ខ្សែបន្ទាត់ពណ៌ខៀវ) និងបានបញ្ជាក់ថា ការគូសដោយឯកតោភាគីរបស់ថៃនៅតំបន់ប្រាសាទតាមាន់ គឺ «មិនត្រឹមត្រូវទេ»។
រូបភាព៖ វីដេអូលើទំព័រហ្វេសប៊ុក Samdech Thipadei Hun Manet, Prime Minister of Cambodia
ទន្ទឹមនឹងនេះ មន្ត្រីរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ក៏បានបង្ហាញប្លង់លក្ខណៈភូមិសាស្ត្រ (Topographic Indications Map) ដែលជាឧបសម្ព័ន្ធនៃកំណត់ហេតុវាស់វែងរបស់គណៈកម្មការឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨។ ក្នុងប្លង់លក្ខណៈភូមិសាស្ត្រ បានបង្ហាញយ៉ាងច្បាស់ថា «ប្រាសាទតាមាន់ធំ ស្ថិតក្នុងទឹកដីកម្ពុជា»។ នេះគឺជាភស្តុតាង និងជាសាក្សីដែលកម្ពុជាយើងអាចយកមកធ្វើជាអំណះអំណាង ដើម្បីបង្ហាញអំពីអធិបតេយ្យភាពកម្ពុជាលើប្រាសាទតាមាន់ធំ។
ជាចុងក្រោយ ឯកឧត្តម អ៊ិត សុត្ថា រដ្ឋលេខាធិការប្រចាំការ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានបញ្ជាក់យ៉ាងច្បាស់ៗថា ប្រាសាទតាមាន់ធំ ស្ថិតក្នុងទឹកដីកម្ពុជា ដោយយើងផ្អែកលើផែនទីមាត្រដ្ឋាន ១/២០០ ០០០ និងប្លង់បង្ហាញលក្ខណៈភូមិសាស្ត្រ ដែលភាគីថៃ និងបារាំង បានចុះវាស់វែងបង្គោលព្រំដែននៅឆ្នាំ១៩០៨។
សូមជម្រាបថា ប្រាសាទតាមាន់ធំ មានទីតាំងស្ថិតនៅ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ព្រះរាជាណាចក្រកម្ពុជា។ ជាក់ស្តែង តាមរយៈផែនទីរូបភាពផ្កាយរណប ក៏បានបង្ហាញថាទីតាំង ប្រាសាទតាមាន់ធំ មានទីតាំងស្ថិតនៅ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដូចគ្នាដែរ៕
ពីសារព័ត៌មាន The Khmer Daily Network
វីដេអូកិច្ចសម្ភាស ឯកឧត្តម អ៊ិត សុត្ថា រដ្ឋលេខាធិការប្រចាំការ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានបង្ហាញពីគំនូសសញ្ញាព្រំដែន ដោយយោងតាមផែនទីមាត្រដ្ឋាន ១/២០០ ០០០ ចំណុច Sector 4 នៃប្លង់បង្ហាញលក្ខណៈភូមិសាស្ត្រ (Topographic Indications Map) និងគំនូសខ្សែព្រំដែនដែលគូសជាឯកតោភាគីនៅលើផែនទី L7017 មាត្រដ្ឋាន ១/៥០ ០០០ ផលិតដោយនាយកដ្ឋានវាស់វែងភូមិន្ទថៃ (Royal Thai Survey Department) គឺបានបង្ហាញយ៉ាងច្បាស់ថា «ប្រាសាទតាមាន់ធំ ស្ថិតក្នុងទឹកដីកម្ពុជា»។
តាមរយៈវីដេអូខាងលើ មន្ត្រីរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ឯកឧត្តម អ៊ិត សុត្ថា បានពន្យល់យ៉ាងលម្អិតអំពីគំនូសសញ្ញាព្រំដែន ដោយយោងតាមផែនទីមាត្រដ្ឋាន ១/២០០ ០០០ និងកំណត់ហេតុ (PV) បោះបង្គោលរបស់គណៈកម្មការឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨ និង ១៩១៩ (ខ្សែបន្ទាត់ពណ៌ក្រហម) និង ផែនទី L7017 មាត្រដ្ឋាន ១/៥០ ០០០ ដែលថៃគូសដោយឯកតោភាគី (ខ្សែបន្ទាត់ពណ៌ខៀវ) និងបានបញ្ជាក់ថា ការគូសដោយឯកតោភាគីរបស់ថៃនៅតំបន់ប្រាសាទតាមាន់ គឺ «មិនត្រឹមត្រូវទេ»។
រូបភាព៖ វីដេអូលើទំព័រហ្វេសប៊ុក Samdech Thipadei Hun Manet, Prime Minister of Cambodiaទន្ទឹមនឹងនេះ មន្ត្រីរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ក៏បានបង្ហាញប្លង់លក្ខណៈភូមិសាស្ត្រ (Topographic Indications Map) ដែលជាឧបសម្ព័ន្ធនៃកំណត់ហេតុវាស់វែងរបស់គណៈកម្មការឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨។ ក្នុងប្លង់លក្ខណៈភូមិសាស្ត្រ បានបង្ហាញយ៉ាងច្បាស់ថា «ប្រាសាទតាមាន់ធំ ស្ថិតក្នុងទឹកដីកម្ពុជា»។ នេះគឺជាភស្តុតាង និងជាសាក្សីដែលកម្ពុជាយើងអាចយកមកធ្វើជាអំណះអំណាង ដើម្បីបង្ហាញអំពីអធិបតេយ្យភាពកម្ពុជាលើប្រាសាទតាមាន់ធំ។