National
• 1 hour ago• Lim_Rothanaksambath
ការបង្កើត «មជ្ឈមណ្ឌលសៀវភៅកម្ពុជា» ក្នុងបណ្ណាល័យជាតិប៊ុលហ្គារី នឹងក្លាយជាស្ពានភ្ជាប់ចំណេះដឹងរវាងប្រជាជនជាតិសាសន៍ទាំងពីរ

ភ្នំពេញ, ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦៖ ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៍ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី (ទទួលបន្ទុកបន្ថែមប្រចាំរ៉ូម៉ានី ក្រិក ស៊ីប អេស្តូនី ឡាតវី និងលីទុយអានី) បានជួបពិភាក្សាការងារជាមួយ សាស្ត្រាចារ្យ Kalina Ivanova អគ្គនាយកបណ្ណាល័យជាតិនៃសាធារណរដ្ឋប៊ុលហ្គារី (National Library of Bulgaria “St. St. Cyril and Methodius”) ដើម្បីពិភាក្សាអំពីការបង្កើត «មជ្ឈមណ្ឌលសៀវភៅកម្ពុជា» (Cambodia Book Corner) នៅក្នុងបណ្ណាល័យជាតិប៊ុលហ្គារី។
ថ្លែងក្នុងជំនួបពិភាក្សាជាមួយភាគីបណ្ណាល័យប៊ុលហ្គារី ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៍ បានមានប្រសាសន៍ថា នេះមិនត្រឹមតែជាកិច្ចពិភាក្សាអំពីការបរិច្ចាគសៀវភៅប៉ុណ្ណោះទេ ប៉ុន្តែជាការចាប់ផ្តើមគម្រោងវប្បធម៌ដ៏មានអត្ថន័យមួយ ដែលនឹងក្លាយជាស្ពានភ្ជាប់ចំណេះដឹងរវាងប្រជាជនកម្ពុជា និងប្រជាជនប៊ុលហ្គារី តែគោលបំណងនៃការបង្កើត «មជ្ឈមណ្ឌលសៀវភៅកម្ពុជា» នៅក្នុងបណ្ណាល័យជាតិប៊ុលហ្គារី គឺដើម្បីដាក់តាំងសៀវភៅ ឯកសារ និងសម្ភារៈវប្បធម៌របស់កម្ពុជា ឱ្យក្លាយជាប្រភពចំណេះដឹងសម្រាប់អ្នកសិក្សា អ្នកស្រាវជ្រាវ និស្សិត និងសាធារណជននៅប៊ុលហ្គារី និងអឺរ៉ុប។
បច្ចុប្បន្ន បណ្ណាល័យជាតិមានមជ្ឈមណ្ឌលសៀវភៅរបស់ប្រទេសជាច្រើន ប៉ុន្តែមិនទាន់មានរបស់ព្រះរាជាណាចក្រកម្ពុជានៅឡើយ។ ដូច្នេះ វត្តមានរបស់ «មជ្ឈមណ្ឌលសៀវភៅកម្ពុជា» នឹងធ្វើឱ្យ កម្ពុជា មានកន្លែងសមរម្យមួយក្នុងចំណោមបណ្ដាប្រទេសនានា ដើម្បីបង្ហាញអំពីប្រវត្តិសាស្ត្រ អរិយធម៌ វប្បធម៌ អក្សរសាស្ត្រ សិល្បៈ សាសនា ទេសចរណ៍ និងការអភិវឌ្ឍរបស់ជាតិខ្មែរ។
ឯកឧត្តម ឯកអគ្គរាជទូតក៏បានជម្រាបថា ស្ថានទូតនឹងផ្តល់សៀវភៅប្រមាណ ២០ ក្បាល ជាជំហានដំបូង ហើយនឹងបន្តបន្ថែមសៀវភៅថ្មីៗជាបន្តបន្ទាប់ ដែលសៀវភៅភាគច្រើនជាភាសាអង់គ្លេស ខណៈសៀវភៅជាភាសាខ្មែរមួយចំនួនក៏នឹងត្រូវដាក់តាំងផងដែរ ដើម្បីបង្ហាញពីអក្សរ និងភាសាខ្មែរ ដែលជាបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃរបស់ជាតិ។ ជាមួយគ្នានោះ ស្ថានទូតក៏គ្រោងដាក់តាំងវត្ថុវប្បធម៌ ខិត្តប័ណ្ណទេសចរណ៍ និងឯកសារផ្សព្វផ្សាយផ្សេងៗ ដើម្បីធ្វើឱ្យមជ្ឈមណ្ឌលនេះ ក្លាយជាកន្លែងណែនាំអំពីកម្ពុជា យ៉ាងពេញលេញ។
រូបភាព៖ ទំព័រហ្វេសប៊ុក CHEA Chanboribo Ambassador of Cambodia to the Republic of Bulgaria
ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៍ បានអះអាងថា ការបង្កើត «មជ្ឈមណ្ឌលសៀវភៅកម្ពុជា» នៅក្នុងបណ្ណាល័យជាតិប៊ុលហ្គារី មិនត្រឹមតែជាការដាក់តាំងសៀវភៅប៉ុណ្ណោះទេ ប៉ុន្តែជាការបង្កើតស្ពានចំណេះដឹងរវាងអរិយធម៌ប្រទេសទាំងពីរ។ «សៀវភៅនីមួយៗដែលត្រូវដាក់លើធ្នើបណ្ណាល័យ នឹងក្លាយជាទូតវប្បធម៌ដ៏ស្ងៀមស្ងាត់ ដែលប្រាប់ពិភពលោកអំពីប្រវត្តិសាស្ត្រ អរិយធម៌ និងអត្តសញ្ញាណរបស់ប្រជាជាតិខ្មែរ»។ នេះគឺជាការបញ្ជាក់បន្ថែមរបស់ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៍ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី។
ឯកឧត្តមឯកអគ្គរាជទូតបានសង្កត់ធ្ងន់ថា៖ «គម្រោងនេះ មិនត្រឹមតែជាជំហានថ្មីនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងប៊ុលហ្គារីប៉ុណ្ណោះទេ ប៉ុន្តែជាមរតកវប្បធម៌ដ៏មានតម្លៃ ដែលនឹងបន្តបម្រើដល់អ្នកសិក្សា អ្នកស្រាវជ្រាវ និងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ សម្រាប់ជាច្រើនជំនាន់តទៅ»។
ជាការឆ្លើយតប សាស្ត្រាចារ្យ Kalina Ivanova អគ្គនាយកបណ្ណាល័យជាតិនៃសាធារណរដ្ឋប៊ុលហ្គារី បានស្វាគមន៍គំនិតផ្តួចផ្តើមនេះយ៉ាងកក់ក្តៅ និងបានបញ្ជាក់ថា នឹងផ្ញើបទប្បញ្ញត្តិ និងលក្ខខណ្ឌពាក់ព័ន្ធសម្រាប់ការបង្កើតមជ្ឈមណ្ឌលសៀវភៅ។ ទន្ទឹមនេះ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីការរៀបចំពិធីសម្ពោធ ដោយគ្រោងអញ្ជើញអ្នកការទូត អ្នកសិក្សា អ្នកស្រាវជ្រាវ និងនិស្សិត ជាពិសេសនិស្សិតមកពី Sofia University St. Kliment Ohridski ចូលរួម។
សូមជម្រាបឱ្យដឹងផងដែរថា បណ្ណាល័យជាតិ «St. St. Cyril and Methodius» របស់ប្រទេសប៊ុលហ្គារី ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៨៧៨ បន្ទាប់ពីការរំដោះប្រទេសប៊ុលហ្គារី។ អស់រយៈពេលជិតមួយសតវត្សកន្លះមកនេះ បណ្ណាល័យបានក្លាយជាស្ថាប័នចំណេះដឹងដ៏សំខាន់បំផុតរបស់ប្រទេស និងជាមជ្ឈមណ្ឌលជាតិសម្រាប់ការអភិរក្សបេតិកភណ្ឌអក្សរសាស្ត្រ ប្រវត្តិសាស្ត្រ និងឯកសារសំខាន់ៗ។
បណ្ណាល័យនេះ រក្សាទុកសៀវភៅ សាស្ត្រាស្លឹករឹត ឯកសារបុរាណ ផែនទី កាសែត រូបថត និងឯកសារកម្ររាប់លានមុខ ដែលបម្រើដល់អ្នកសិក្សា អ្នកស្រាវជ្រាវ និងអ្នកអានមកពីជុំវិញពិភពលោក។ ឈ្មោះ «St. St. Cyril and Methodius» ត្រូវបានដាក់ដើម្បីគោរពដល់បងប្អូនបរិសុទ្ធទាំងពីរ ដែលបានដាក់គ្រឹះអក្សរសាស្ត្រស្លាវ និងរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍវិស័យអប់រំ និងវប្បធម៌នៅអឺរ៉ុបខាងកើត។ បណ្ណាល័យនេះត្រូវបានចាត់ទុកថាជានិមិត្តរូបនៃចំណេះដឹង និងអត្តសញ្ញាណវប្បធម៌របស់ប្រទេសប៊ុលហ្គារី។
ថ្លែងក្នុងជំនួបពិភាក្សាជាមួយភាគីបណ្ណាល័យប៊ុលហ្គារី ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៍ បានមានប្រសាសន៍ថា នេះមិនត្រឹមតែជាកិច្ចពិភាក្សាអំពីការបរិច្ចាគសៀវភៅប៉ុណ្ណោះទេ ប៉ុន្តែជាការចាប់ផ្តើមគម្រោងវប្បធម៌ដ៏មានអត្ថន័យមួយ ដែលនឹងក្លាយជាស្ពានភ្ជាប់ចំណេះដឹងរវាងប្រជាជនកម្ពុជា និងប្រជាជនប៊ុលហ្គារី តែគោលបំណងនៃការបង្កើត «មជ្ឈមណ្ឌលសៀវភៅកម្ពុជា» នៅក្នុងបណ្ណាល័យជាតិប៊ុលហ្គារី គឺដើម្បីដាក់តាំងសៀវភៅ ឯកសារ និងសម្ភារៈវប្បធម៌របស់កម្ពុជា ឱ្យក្លាយជាប្រភពចំណេះដឹងសម្រាប់អ្នកសិក្សា អ្នកស្រាវជ្រាវ និស្សិត និងសាធារណជននៅប៊ុលហ្គារី និងអឺរ៉ុប។
បច្ចុប្បន្ន បណ្ណាល័យជាតិមានមជ្ឈមណ្ឌលសៀវភៅរបស់ប្រទេសជាច្រើន ប៉ុន្តែមិនទាន់មានរបស់ព្រះរាជាណាចក្រកម្ពុជានៅឡើយ។ ដូច្នេះ វត្តមានរបស់ «មជ្ឈមណ្ឌលសៀវភៅកម្ពុជា» នឹងធ្វើឱ្យ កម្ពុជា មានកន្លែងសមរម្យមួយក្នុងចំណោមបណ្ដាប្រទេសនានា ដើម្បីបង្ហាញអំពីប្រវត្តិសាស្ត្រ អរិយធម៌ វប្បធម៌ អក្សរសាស្ត្រ សិល្បៈ សាសនា ទេសចរណ៍ និងការអភិវឌ្ឍរបស់ជាតិខ្មែរ។
ឯកឧត្តម ឯកអគ្គរាជទូតក៏បានជម្រាបថា ស្ថានទូតនឹងផ្តល់សៀវភៅប្រមាណ ២០ ក្បាល ជាជំហានដំបូង ហើយនឹងបន្តបន្ថែមសៀវភៅថ្មីៗជាបន្តបន្ទាប់ ដែលសៀវភៅភាគច្រើនជាភាសាអង់គ្លេស ខណៈសៀវភៅជាភាសាខ្មែរមួយចំនួនក៏នឹងត្រូវដាក់តាំងផងដែរ ដើម្បីបង្ហាញពីអក្សរ និងភាសាខ្មែរ ដែលជាបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃរបស់ជាតិ។ ជាមួយគ្នានោះ ស្ថានទូតក៏គ្រោងដាក់តាំងវត្ថុវប្បធម៌ ខិត្តប័ណ្ណទេសចរណ៍ និងឯកសារផ្សព្វផ្សាយផ្សេងៗ ដើម្បីធ្វើឱ្យមជ្ឈមណ្ឌលនេះ ក្លាយជាកន្លែងណែនាំអំពីកម្ពុជា យ៉ាងពេញលេញ។
រូបភាព៖ ទំព័រហ្វេសប៊ុក CHEA Chanboribo Ambassador of Cambodia to the Republic of Bulgariaឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៍ បានអះអាងថា ការបង្កើត «មជ្ឈមណ្ឌលសៀវភៅកម្ពុជា» នៅក្នុងបណ្ណាល័យជាតិប៊ុលហ្គារី មិនត្រឹមតែជាការដាក់តាំងសៀវភៅប៉ុណ្ណោះទេ ប៉ុន្តែជាការបង្កើតស្ពានចំណេះដឹងរវាងអរិយធម៌ប្រទេសទាំងពីរ។ «សៀវភៅនីមួយៗដែលត្រូវដាក់លើធ្នើបណ្ណាល័យ នឹងក្លាយជាទូតវប្បធម៌ដ៏ស្ងៀមស្ងាត់ ដែលប្រាប់ពិភពលោកអំពីប្រវត្តិសាស្ត្រ អរិយធម៌ និងអត្តសញ្ញាណរបស់ប្រជាជាតិខ្មែរ»។ នេះគឺជាការបញ្ជាក់បន្ថែមរបស់ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៍ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី។
ឯកឧត្តមឯកអគ្គរាជទូតបានសង្កត់ធ្ងន់ថា៖ «គម្រោងនេះ មិនត្រឹមតែជាជំហានថ្មីនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងប៊ុលហ្គារីប៉ុណ្ណោះទេ ប៉ុន្តែជាមរតកវប្បធម៌ដ៏មានតម្លៃ ដែលនឹងបន្តបម្រើដល់អ្នកសិក្សា អ្នកស្រាវជ្រាវ និងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ សម្រាប់ជាច្រើនជំនាន់តទៅ»។
ជាការឆ្លើយតប សាស្ត្រាចារ្យ Kalina Ivanova អគ្គនាយកបណ្ណាល័យជាតិនៃសាធារណរដ្ឋប៊ុលហ្គារី បានស្វាគមន៍គំនិតផ្តួចផ្តើមនេះយ៉ាងកក់ក្តៅ និងបានបញ្ជាក់ថា នឹងផ្ញើបទប្បញ្ញត្តិ និងលក្ខខណ្ឌពាក់ព័ន្ធសម្រាប់ការបង្កើតមជ្ឈមណ្ឌលសៀវភៅ។ ទន្ទឹមនេះ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីការរៀបចំពិធីសម្ពោធ ដោយគ្រោងអញ្ជើញអ្នកការទូត អ្នកសិក្សា អ្នកស្រាវជ្រាវ និងនិស្សិត ជាពិសេសនិស្សិតមកពី Sofia University St. Kliment Ohridski ចូលរួម។
សូមជម្រាបឱ្យដឹងផងដែរថា បណ្ណាល័យជាតិ «St. St. Cyril and Methodius» របស់ប្រទេសប៊ុលហ្គារី ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៨៧៨ បន្ទាប់ពីការរំដោះប្រទេសប៊ុលហ្គារី។ អស់រយៈពេលជិតមួយសតវត្សកន្លះមកនេះ បណ្ណាល័យបានក្លាយជាស្ថាប័នចំណេះដឹងដ៏សំខាន់បំផុតរបស់ប្រទេស និងជាមជ្ឈមណ្ឌលជាតិសម្រាប់ការអភិរក្សបេតិកភណ្ឌអក្សរសាស្ត្រ ប្រវត្តិសាស្ត្រ និងឯកសារសំខាន់ៗ។
បណ្ណាល័យនេះ រក្សាទុកសៀវភៅ សាស្ត្រាស្លឹករឹត ឯកសារបុរាណ ផែនទី កាសែត រូបថត និងឯកសារកម្ររាប់លានមុខ ដែលបម្រើដល់អ្នកសិក្សា អ្នកស្រាវជ្រាវ និងអ្នកអានមកពីជុំវិញពិភពលោក។ ឈ្មោះ «St. St. Cyril and Methodius» ត្រូវបានដាក់ដើម្បីគោរពដល់បងប្អូនបរិសុទ្ធទាំងពីរ ដែលបានដាក់គ្រឹះអក្សរសាស្ត្រស្លាវ និងរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍវិស័យអប់រំ និងវប្បធម៌នៅអឺរ៉ុបខាងកើត។ បណ្ណាល័យនេះត្រូវបានចាត់ទុកថាជានិមិត្តរូបនៃចំណេះដឹង និងអត្តសញ្ញាណវប្បធម៌របស់ប្រទេសប៊ុលហ្គារី។
ក្រឡេកមក ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៍ ធ្លាប់រស់នៅ និងសិក្សានៅសាធារណរដ្ឋប៊ុលហ្គារី អស់រយៈពេលប្រាំបីឆ្នាំ ចន្លោះឆ្នាំ ១៩៨៥ ដល់ឆ្នាំ ១៩៩៣។ ក្នុងអំឡុងពេលនោះ បណ្ណាល័យ គឺជាកន្លែងដែលលោកតែងតែចូលទៅសិក្សា ស្រាវជ្រាវ និងស្វែងរកចំណេះដឹង ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងជីវិត និងអាជីពរបស់លោក។ បន្ទាប់ពីជាងបីទសវត្សរ៍ លោកបានវិលត្រឡប់មកកាន់ប្រទេសដែលលោកចាត់ទុកថាជា «ផ្ទះទីពីរ» ក្នុងឋានៈជាឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា។ ការវិលត្រឡប់លើកនេះ មិនមែនដើម្បីមកទទួលចំណេះដឹងដូចកាលជានិស្សិតនោះទេ ប៉ុន្តែដើម្បីនាំយកចំណេះដឹង ប្រវត្តិសាស្ត្រ និងវប្បធម៌របស់ជាតិខ្មែរ មកចែករំលែកជាមួយមិត្តភក្តិប៊ុលហ្គារី៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network