National
• 3 hours ago• Lim_Rothanaksambath
អាជ្ញាធរជាតិព្រះវិហារ ប្រមូលបានបំណែកថ្មប្រាសាទបាក់បែក ៣៤ ១៥៦ដុំ ពីការខូចខាតប្រាសាទព្រះវិហារ បង្កដោយយោធាថៃ

ភ្នំពេញ,ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦៖ អាជ្ញាធរជាតិព្រះវិហារ បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ ឯកឧត្តមអគ្គនាយករង ព្រមទាំងថ្នាក់ដឹកនាំនាយកដ្ឋានទាំង៧ចំណុះអ.ជ.ព.វ. មន្រ្តីរាជការ និងបុគ្គលិកអ.ជ.ព.វ. ប្រមាណជាង១០០នាក់ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦។
នៅក្នុងអង្គសន្និបាតនេះ មានការធ្វើបទបង្ហាញអំពីលទ្ធផលការងារប្រចាំឆមាសទី១ ដោយឯកឧត្តមអគ្គនាយករង ទទួលបន្ទុករមណីយដ្ឋានប្រាសាទព្រះវិហារនិងកោះកេរ និងការប្តេជ្ញាចិត្តក្នុងការអនុវត្តនូវផែនការបន្តរបស់នាយកដ្ឋាននីមួយៗ និងបានលើកជាសំណួរ-ចម្លើយ យ៉ាងផុសផុល ដើម្បីកែលម្អនូវចំណុចខ្វះខាតសម្រាប់ការងារប្រចាំថ្ងៃ។
ឈ្លាតក្នុងឱកាសនោះឯកឧត្តម ផេង សំអឿន អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារបានបង្ហាញនូវលទ្ធផលអំពីការស្តារឡើងវិញនូវការខូចខាតប្រាសាទព្រះវិហារ ដោយអន្តរាគមន៍បន្ទាន់នៅទីតាំងប៉ះពាល់ដោយសារជម្លោះប្រដាប់អាវុធដោយថតរូបភាពនិងកសាងឯកសារPhotogrammetry និង 3D Scanning, ប្រមូលបំណែកថ្មប្រាសាទបាក់បែក ចំនួន៣៤ ១៥៦ដុំ (ថ្មមានក្បាច់ ចំនួន១២ ០៦២ដុំ និងថ្មមិនមានក្បាច់ ចំនួន២២ ០៩៤ដុំ) និងទល់ទ្រ ចំនួន២០/២២ទីតាំង។
រូបភាព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
បន្ទាប់ពីបានស្តាប់របាយការណ៍លទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦និងទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២៦រួចមក ឯកឧត្តមអគ្គនាយក បានកោតសរសើរដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកអាជ្ញាធរជាតិព្រះវិហារទាំងពីររមណីយដ្ឋាន ដែលបានខិតខំប្រឹងប្រែងបំពេញការងារទទួលបានលទ្ធផលល្អប្រសើរ ជាពិសេសក្រុមការងារជំនាញដែលបានធ្វើអន្តរាគមន៍បន្ទាន់សង្រ្គោះប្រាសាទព្រះវិហារ ដែលទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារជម្លោះប្រដាប់អាវុធកាលពីឆ្នាំ២០២៥កន្លងទៅ។
ឯកឧត្តមក៏បានជម្រុញបន្ថែមដល់មន្រ្តីទាំងអស់ត្រូវយកចិត្តទុកដាក់និងទទួលខុសត្រូវខ្ពស់លើការងារប្រចាំថ្ងៃ ដើម្បីឆ្លើយតប និងសម្រេចឲ្យបាននូវប្រសិទ្ធផលតាមផែនការដែលនាយកដ្ឋាននីមួយៗបានគ្រោងទុក៕
ពីសារព័ត៌មាន The Khmer Daily Network
នៅក្នុងអង្គសន្និបាតនេះ មានការធ្វើបទបង្ហាញអំពីលទ្ធផលការងារប្រចាំឆមាសទី១ ដោយឯកឧត្តមអគ្គនាយករង ទទួលបន្ទុករមណីយដ្ឋានប្រាសាទព្រះវិហារនិងកោះកេរ និងការប្តេជ្ញាចិត្តក្នុងការអនុវត្តនូវផែនការបន្តរបស់នាយកដ្ឋាននីមួយៗ និងបានលើកជាសំណួរ-ចម្លើយ យ៉ាងផុសផុល ដើម្បីកែលម្អនូវចំណុចខ្វះខាតសម្រាប់ការងារប្រចាំថ្ងៃ។
ឈ្លាតក្នុងឱកាសនោះឯកឧត្តម ផេង សំអឿន អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារបានបង្ហាញនូវលទ្ធផលអំពីការស្តារឡើងវិញនូវការខូចខាតប្រាសាទព្រះវិហារ ដោយអន្តរាគមន៍បន្ទាន់នៅទីតាំងប៉ះពាល់ដោយសារជម្លោះប្រដាប់អាវុធដោយថតរូបភាពនិងកសាងឯកសារPhotogrammetry និង 3D Scanning, ប្រមូលបំណែកថ្មប្រាសាទបាក់បែក ចំនួន៣៤ ១៥៦ដុំ (ថ្មមានក្បាច់ ចំនួន១២ ០៦២ដុំ និងថ្មមិនមានក្បាច់ ចំនួន២២ ០៩៤ដុំ) និងទល់ទ្រ ចំនួន២០/២២ទីតាំង។
រូបភាព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបន្ទាប់ពីបានស្តាប់របាយការណ៍លទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦និងទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២៦រួចមក ឯកឧត្តមអគ្គនាយក បានកោតសរសើរដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកអាជ្ញាធរជាតិព្រះវិហារទាំងពីររមណីយដ្ឋាន ដែលបានខិតខំប្រឹងប្រែងបំពេញការងារទទួលបានលទ្ធផលល្អប្រសើរ ជាពិសេសក្រុមការងារជំនាញដែលបានធ្វើអន្តរាគមន៍បន្ទាន់សង្រ្គោះប្រាសាទព្រះវិហារ ដែលទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារជម្លោះប្រដាប់អាវុធកាលពីឆ្នាំ២០២៥កន្លងទៅ។