The Khmer Daily Network Logo

National

2 hours agoLim_Rothanaksambath

តំណាងកម្ពុជា អរគុណសភាប្រើប្រាស់ភាសាបារាំងដែលអនុម័តសេចក្តីសម្រេចចិត្តលើការគោរពបូរណភាពទឹកដីកម្ពុជា

តំណាងកម្ពុជា អរគុណសភាប្រើប្រាស់ភាសាបារាំងដែលអនុម័តសេចក្តីសម្រេចចិត្តលើការគោរពបូរណភាពទឹកដីកម្ពុជា
ភ្នំពេញ, ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦៖ តាមសំណើរបស់គណៈកម្មាធិការនយោបាយរបស់សភាប្រើប្រាស់ភាសាបារាំង (APF) សម័យប្រជុំប្រចាំឆ្នាំលើកទី៥១ នៃសភាប្រើប្រាស់ភាសាបារាំង (APF) ដែលប្រព្រឹត្តទៅនៅទីក្រុងយ៉ាអ៊ូនដេ ប្រទេសកាមេរូន បានអនុម័តកាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ នូវសេចក្តីសម្រេចចិត្តដែលបញ្ជាក់ឡើងវិញនូវការគាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន ស្តីពី សម័យប្រជុំប្រចាំឆ្នាំលើកទី៥១ នៃសភាប្រើប្រាស់ភាសាបារាំង អនុម័តសេចក្តីសម្រេចចិត្តស្តីពីបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងបានជ្រើសតាំងកម្ពុជាជាប្រតិភូប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៅទីក្រុងយ៉ាអ៊ូនដេ ប្រទេសកាមេរូន កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះគណៈប្រតិភូទាំងអស់នៃកិច្ចប្រជុំប្រចាំឆ្នាំរបស់សភាប្រើប្រាស់ភាសាបារាំង (APF-Assemblée parlementaire de la Francophonie) ចំពោះការគាំទ្រសេចក្តីសម្រេចចិត្តស្តីពីការគោរពបូរណភាពទឹកដីកម្ពុជា។
ឯកឧត្តមបានគូសបញ្ជាក់ថា ការអនុម័តនេះ គឺជាសក្ខីភាពបញ្ជាក់ពីឆន្ទៈនៃសភាប្រើប្រាស់ភាសាបារាំង ក្នុងការរួបរួមគ្នាយ៉ាងរឹងមាំជុំវិញគោលការណ៍ទាំងឡាយដែលជាមូលដ្ឋានគ្រឹះរបស់សភា ពោលគឺ៖ ការគោរពច្បាប់អន្តរជាតិ អធិបតេយ្យភាពនៃរដ្ឋ និងការដោះស្រាយវិវាទដោយសន្តិវិធី។

«ពហុភាគីនិយម និងអធិបតេយ្យភាពរដ្ឋ» ក្នុងសម័យប្រជុំពេញអង្គលើកទី៥១ នៃ APF នៅទីក្រុងយ៉ាអុនដេ ប្រទេសកាមេរូន«ពហុភាគីនិយម និងអធិបតេយ្យភាពរដ្ឋ» ក្នុងសម័យប្រជុំពេញអង្គលើកទី៥១ នៃ APF នៅទីក្រុងយ៉ាអុនដេ ប្រទេសកាមេរូន
ការគាំទ្ររបស់សភាប្រើប្រាស់ភាសាបារាំងចំពោះសេចក្តីសម្រេចចិត្ត ជាសារផ្ញើជូនសហគមន៍អន្តរជាតិ ពីសាមគ្គីភាព ភាពទទួលខុសត្រូវ និងការជួយគ្នាទៅវិញទៅមក រវាងប្រទេសសមាជិកនៃអង្គការហ្វ្រង់កូហ្វូនី ដើម្បីសន្តិភាព ការគោរពច្បាប់អន្តរជាតិ និងការអភិវឌ្ឍ។

ឯកឧត្តមក៏បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទំនុកចិត្ត និងមិត្តភាព ព្រមទាំងការប្តេជ្ញាចិត្តឥតងាករេរបស់ប្រតិភូទាំងអស់ ក្នុងការបម្រើដល់សន្តិភាព កិច្ចសន្ទនា និងគោលការណ៍នីតិរដ្ឋ។

ជាមួយគ្នានោះ ឯកឧត្តម អ៊ុច បូររិទ្ធ ក៏ត្រូវបានអង្គប្រជុំអនុម័តជ្រើសរើស ជាប្រតិភូប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក សម្រាប់អាណត្តិពីរឆ្នាំ (ឆ្នាំ២០២៦ ដល់ ឆ្នាំ២០២៨) ផងដែរ៕

ពីសារព័ត៌មាន The Khmer Daily Network
សភាប្រើភាសាបារាំង ចេញសេចក្តីសម្រេចចិត្ត ស្តីពី បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា នៅរដ្ឋធានីយុនដេ ប្រទេសកាមេរូន នាថ្ងៃទី១០-១១ ខែកក្កដា ឆ្នាំ២០២៦

សេចក្តីប្រកាសព័ត៌មាន ស្តីពី សម័យប្រជុំប្រចាំឆ្នាំលើកទី៥១ នៃសភាប្រើភាសាបារាំង
សេចក្តីប្រកាសព័ត៌មាន ស្តីពី សម័យប្រជុំប្រចាំឆ្នាំលើកទី៥១ នៃសភាប្រើភាសាបារាំង