National
• 2 hours ago• Lim_Rothanaksambath
ព្រឹត្តិការណ៍ «រត់ដើម្បីការអប់រំកុមារព្រំដែន» គាំទ្រកុមាររងផលប៉ះពាល់ពីជម្លោះព្រំដែន

ភ្នំពេញ, ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦៖ សហព័ន្ធសេវាអប់រំនៅកម្ពុជា បានចាប់ដៃសហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា គាំទ្រឧបត្ថម្ភដោយក្រុមហ៊ុន ជីប ម៉ុង បានរៀបចំព្រឹត្តិការណ៍ «រត់ដើម្បីការអប់រំកុមារព្រំដែន» ក្នុងគោលបំណង ប្រមូលមូលនិធិសប្បុរសធម៌ផ្តល់ជូនក្រសួងអប់រំ យុវជន និងកីឡា ដើម្បីគាំទ្រដល់កុមារដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ ឱ្យមានឱកាសបន្តការសិក្សារៀនសូត្រ ដើម្បីក្លាយជាធនធានមនុស្សប្រកបដោយសក្ដានុពល ចូលរួមចំណែកក្នុងការអភិវឌ្ឍជាតិ។
តួយ៉ាង ពិធីបើកព្រឹត្តិការណ៍ «រត់ដើម្បីការអប់រំកុមារព្រំដែន» ត្រូវបានរៀបចំឡើងនៅព្រឹក ថ្ងៃទី១២ ខែកក្កដា ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅទីតាំង ជីប ម៉ុង លែន គម្រោង២៧១។
មានប្រសាសន៍ក្នុងពិធីបើកព្រឹត្តិការណ៍ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា កម្មវិធីនេះ ក្រៅពីជួយដល់សាលារៀន និងកុមារនៅព្រំដែន ក៏មានគោលដៅបំផុសស្មារតីស្នេហាជាតិ សាមគ្គីភាព និងឯកភាពជាតិ តាមរយៈកីឡា ដែលក្រើនរំលឹកដល់យើងគ្រប់គ្នា ត្រូវបន្តថែរក្សាសុខភាពឱ្យបានរឹងមាំ បន្តសហការរួមកម្លាំងគ្នាជាធ្លុងមួយ ដើម្បីកុមារកម្ពុជាដែលជាអ្នកជំនាន់ក្រោយ និងជាអនាកតដ៏សំខាន់របស់ប្រទេសជាតិ។
រូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងអប់រំ យុវជន និងកីឡា
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានយកអស់កម្លាំងកាយចិត្ត បញ្ញាស្មារតីគិតគូរដល់សុខុមាលភាពប្រជាជន និងកងទ័ព ដែលជួបការលំបាកនៅតាមព្រំដែន និងបន្តយកចិត្តទុកដាក់ការពារបូរណភាពទឹកដី និងអធិបតេយ្យភាពកម្ពុជា ដើម្បីធានាបាននូវសុខសុវត្ថិភាព សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជាតិ។
សូមជម្រាបថា ព្រឹត្តិការណ៍ «រត់ដើម្បីការអប់រំកុមារព្រំដែន» នេះមានការរៀបចំរត់លើចម្ងាយ ៣គីឡូម៉ែត្រ, ៥គីឡូម៉ែត្រ និង ១០គីឡូម៉ែត្រ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ សិស្សានុសិស្ស យុវជន វិស័យឯកជន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ក្នុងគោលបំណងរួមចំណែកគាំទ្រការអប់រំរបស់កុមារនៅតាមតំបន់ព្រំដែន និងលើកកម្ពស់ការហាត់ប្រាណដើម្បីសុខភាព។
ក្នុងនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិត ហុង លីម ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា និងសមាជិក អ្នកឧកញ៉ា លាង ម៉េង ប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង និងថ្នាក់ដឹកនាំក្រុមហ៊ុន ជីប ម៉ុង សហគមន៍កីឡាជាតិ និងអន្តរជាតិ សាធារណជន និងយុវជន សរុបអ្នកចូលរួមប្រមាណ ២៥០០នាក់៕
ពីសារព័ត៌មាន The Khmer Daily Network
តួយ៉ាង ពិធីបើកព្រឹត្តិការណ៍ «រត់ដើម្បីការអប់រំកុមារព្រំដែន» ត្រូវបានរៀបចំឡើងនៅព្រឹក ថ្ងៃទី១២ ខែកក្កដា ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅទីតាំង ជីប ម៉ុង លែន គម្រោង២៧១។
មានប្រសាសន៍ក្នុងពិធីបើកព្រឹត្តិការណ៍ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា កម្មវិធីនេះ ក្រៅពីជួយដល់សាលារៀន និងកុមារនៅព្រំដែន ក៏មានគោលដៅបំផុសស្មារតីស្នេហាជាតិ សាមគ្គីភាព និងឯកភាពជាតិ តាមរយៈកីឡា ដែលក្រើនរំលឹកដល់យើងគ្រប់គ្នា ត្រូវបន្តថែរក្សាសុខភាពឱ្យបានរឹងមាំ បន្តសហការរួមកម្លាំងគ្នាជាធ្លុងមួយ ដើម្បីកុមារកម្ពុជាដែលជាអ្នកជំនាន់ក្រោយ និងជាអនាកតដ៏សំខាន់របស់ប្រទេសជាតិ។
រូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងអប់រំ យុវជន និងកីឡាឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានយកអស់កម្លាំងកាយចិត្ត បញ្ញាស្មារតីគិតគូរដល់សុខុមាលភាពប្រជាជន និងកងទ័ព ដែលជួបការលំបាកនៅតាមព្រំដែន និងបន្តយកចិត្តទុកដាក់ការពារបូរណភាពទឹកដី និងអធិបតេយ្យភាពកម្ពុជា ដើម្បីធានាបាននូវសុខសុវត្ថិភាព សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជាតិ។