National
• 1 hour ago• Lim_Rothanaksambath
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជំរុញបន្តអនុវត្តការងារចម្បងៗ ៤ ដើម្បីលើកកម្ពស់សក្កានុពលប្រជាជន

ភ្នំពេញ, ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦៖ ក្នុងសារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងទិវា «ប្រជាជនពិភពលោកលើកទី៣៧» ១១ កក្កដា ឆ្នាំ២០២៦ ក្រោមប្រធានបទដ៏មានសារៈសំខាន់គឺ «ការសម្រេចបានក្តីសង្ឃឹម និងសេចក្តីប្រាថ្នារបស់ប្រជាជនវ័យក្មេង សម្រាប់ពេលបច្ចុប្បន្ននិងអនាគត» (Realizing the hopes and aspirations of young people - today and future) ដែលប្រធានបទនេះ បានន័យថា ការអភិវឌ្ឍប្រទេសមិនអាចកើតមានបានឡើយ ប្រសិនបើគ្មានការចូលរួមសកម្មរបស់យុវជនដែលជាកម្លាំងចលករដ៏សំខាន់។
ក្នុងសារលិខិតនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីរបាយការណ៍អង្កេតចន្លោះជំរឿនប្រជាជននៅកម្ពុជាឆ្នាំ២០២៤ និងទិន្នន័យចំណោលប្រជាជនថ្មីក្នុងសេណារីយ៉ូអត្រាលទ្ធភាពមានកូនថយចុះក្នុងល្បឿនមធ្យម ដែលបង្ហាញថា កម្ពុជានឹងកើនដល់ប្រហែល ២៤លាននាក់ក្នុងឆ្នាំ២០៥០។ ការប្រែប្រួលរចនាសម្ព័ន្ធអាយុនេះ បញ្ជាក់យ៉ាងច្បាស់ថា ពេលវេលាដើម្បីវិនិយោគលើប្រជាជនវ័យក្មេងគឺឥឡូវនេះ។ ចំណែក ការកើនឡើងនៃប្រជាជនវ័យចាស់ជាបញ្ហាមិនអាចចៀសផុតទៅថ្ងៃមុខ។
ហេតុដូច្នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្ត និងណែនាំឱ្យក្រសួង ស្ថាប័ន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍ វិស័យឯកជន សង្គមស៊ីវិល និងភាគីពាក់ព័ន្ធទាំងអស់ បន្តរួមគ្នាអនុវត្តការងារចម្បងៗ ៤ រួមមាន៖
រូបភាព៖ ទំព័រហ្វេសប៊ុក Samdech Thipadei Hun Manet, Prime Minister of Cambodia
ទី១. ពង្រឹងប្រព័ន្ធទិន្នន័យប្រជាជន និងការធ្វើគោលនយោបាយផ្អែកលើភស្តុតាង៖ ការរៀបចំផែនការ និងការសម្រេចចិត្តលើវិស័យសេដ្ឋកិច្ច សង្គម អប់រំ សុខាភិបាល ការងារ និងគាំពារសង្គម ត្រូវពឹងផ្អែកលើទិន្នន័យប្រជាជនដែលមានគុណភាពខ្ពស់ ទាន់ពេលវេលា និងអាចប្រៀបធៀបបាន។ ការពង្រឹងប្រព័ន្ធស្ថិតិ ការចុះបញ្ជីអត្រានុកូលដ្ឋាន ការស្ទង់មតិ ការព្យាករប្រជាជន និងការប្រើប្រាស់ទិន្នន័យរដ្ឋបាល គឺជាមូលដ្ឋានចាំបាច់សម្រាប់រៀបចំគោលនយោបាយឱ្យចំគោលដៅ និងមានប្រសិទ្ធភាព។
ទី២. វិនិយោគលើការអប់រំ ជំនាញ និងការងារសមរម្យសម្រាប់ប្រជាជនវ័យក្មេង៖ យុវជនកម្ពុជាត្រូវទទួលបានឱកាសស្មើភាពក្នុងការអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ ជំនាញឌីជីថល ស្ទែម (STEM) និងសហគ្រិនភាព និងជំនាញដែលឆ្លើយតបទៅនឹងទីផ្សារការងារថ្មី។ ការបង្កើតការងារដែលមានផលិតភាពខ្ពស់ និងការពង្រឹងទំនាក់ទំនងការអប់រំ ការបណ្តុះបណ្តាល និងតម្រូវការវិស័យឯកជន គឺជាគន្លឹះក្នុងការបម្លែងប្រជាជនវ័យក្មេងពី «ចំនួនប្រជាជន» ទៅជា «កម្លាំងអភិវឌ្ឍន៍ជាតិ»។
ទី៣. ពង្រឹងសុខភាព សុខុមាលភាព សមភាពយេនឌ័រ និងការគាំពារក្រុមងាយរងគ្រោះ៖ ការអភិវឌ្ឍប្រជាជនប្រកបដោយចីរភាព ត្រូវការប្រជាជនដែលមានសុខភាពល្អ មានចំណេះដឹង មានសុវត្ថិភាព និងមានឱកាសស្មើគ្នា។ ដូច្នេះ ត្រូវបន្តពង្រឹងការផ្តល់សេវាសុខាភិបាល គាំពារសង្គម ការអប់រំសុខភាពគ្រួសារ ការការពារស្ត្រី កុមារ ជនមានពិការភាព និងក្រុមងាយរងគ្រោះ ដើម្បីធានាថា ការរីកចម្រើនរបស់ប្រទេសមានលក្ខណៈបរិយាបន្ន និងមានមនុស្សជាមជ្ឈមណ្ឌល។
ទី៤. ត្រៀមខ្លួនឱ្យទាន់ពេលចំពោះការផ្លាស់ប្តូររចនាសម្ព័ន្ធប្រជាជន និងសង្គមវ័យចំណាស់៖ ខណៈដែលកម្ពុជាកំពុងប្រើប្រាស់ឱកាសពីប្រជាជនវ័យក្មេង យើងក៏ត្រូវរៀបចំជាមុនសម្រាប់ការរីកចម្រើននៃប្រជាជនវ័យចាស់នាពេលអនាគត។ ការរៀបចំប្រព័ន្ធសុខាភិបាល ការគាំពារសង្គម សេវាថែទាំរយៈពេលវែង ប្រាក់សោធននិវត្តន៍ និងការចូលរួមរបស់មនុស្សចាស់ក្នុងសង្គម ត្រូវក្លាយជាផ្នែកមួយនៃផែនការអភិវឌ្ឍន៍រយៈពេលវែងរបស់ជាតិ។
ជារួម ប្រធានបទនៃទិវាប្រជាជនពិភពលោកលើកទី៣៧នេះ រំលឹកយើងថា អនាគតរបស់កម្ពុជា នឹងត្រូវបានកំណត់ដោយគុណភាពនៃការវិនិយោគលើប្រជាជនវ័យក្មេង និងប្រជាជននៅថ្ងៃនេះ។ ប្រសិនបើយើងអាចផ្តល់ឱកាសអប់រំ សុខភាព ការងារ និងបរិយាកាសសង្គមដែលសមស្រប ប្រជាជនវ័យក្មេង នឹងក្លាយជាប្រទេសមានចំណូលខ្ពស់ និងជាសង្គមមួយដែលមានភាពធន់ប្រជាជន ប្រកបដោយសាមគ្គីភាព សមធម៌ និងចីរភាព៕
ពីសារព័ត៌មាន The Khmer Daily Network
ក្នុងសារលិខិតនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីរបាយការណ៍អង្កេតចន្លោះជំរឿនប្រជាជននៅកម្ពុជាឆ្នាំ២០២៤ និងទិន្នន័យចំណោលប្រជាជនថ្មីក្នុងសេណារីយ៉ូអត្រាលទ្ធភាពមានកូនថយចុះក្នុងល្បឿនមធ្យម ដែលបង្ហាញថា កម្ពុជានឹងកើនដល់ប្រហែល ២៤លាននាក់ក្នុងឆ្នាំ២០៥០។ ការប្រែប្រួលរចនាសម្ព័ន្ធអាយុនេះ បញ្ជាក់យ៉ាងច្បាស់ថា ពេលវេលាដើម្បីវិនិយោគលើប្រជាជនវ័យក្មេងគឺឥឡូវនេះ។ ចំណែក ការកើនឡើងនៃប្រជាជនវ័យចាស់ជាបញ្ហាមិនអាចចៀសផុតទៅថ្ងៃមុខ។
ហេតុដូច្នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្ត និងណែនាំឱ្យក្រសួង ស្ថាប័ន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍ វិស័យឯកជន សង្គមស៊ីវិល និងភាគីពាក់ព័ន្ធទាំងអស់ បន្តរួមគ្នាអនុវត្តការងារចម្បងៗ ៤ រួមមាន៖
រូបភាព៖ ទំព័រហ្វេសប៊ុក Samdech Thipadei Hun Manet, Prime Minister of Cambodiaទី១. ពង្រឹងប្រព័ន្ធទិន្នន័យប្រជាជន និងការធ្វើគោលនយោបាយផ្អែកលើភស្តុតាង៖ ការរៀបចំផែនការ និងការសម្រេចចិត្តលើវិស័យសេដ្ឋកិច្ច សង្គម អប់រំ សុខាភិបាល ការងារ និងគាំពារសង្គម ត្រូវពឹងផ្អែកលើទិន្នន័យប្រជាជនដែលមានគុណភាពខ្ពស់ ទាន់ពេលវេលា និងអាចប្រៀបធៀបបាន។ ការពង្រឹងប្រព័ន្ធស្ថិតិ ការចុះបញ្ជីអត្រានុកូលដ្ឋាន ការស្ទង់មតិ ការព្យាករប្រជាជន និងការប្រើប្រាស់ទិន្នន័យរដ្ឋបាល គឺជាមូលដ្ឋានចាំបាច់សម្រាប់រៀបចំគោលនយោបាយឱ្យចំគោលដៅ និងមានប្រសិទ្ធភាព។