National
• 52 minutes ago• Lim_Rothanaksambath
អាស៊ាន-ឥណ្ឌា សហការជំរុញភាពជាអ្នកដឹកនាំស្ត្រីក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ភ្នំពេញ, ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦៖ សន្និសីទអ្នកវិទ្យាសាស្ត្រស្ត្រី អាស៊ាន-ឥណ្ឌា លើកទី២ បានបិទបញ្ចប់ដោយជោគជ័យ កាលពីថ្ងៃទី១០ ខែកក្កដា កន្លងទៅ នៅសណ្ឋាគារ Sun & Moon Riverside រាជធានីភ្នំពេញ ដោយបានបង្ហាញការប្តេជ្ញាចិត្តរួមរបស់អាស៊ាន និងឥណ្ឌា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រីក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
សន្និសីទនេះ ត្រូវបានប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ការកសាងសហគមន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ប្រកបដោយបរិយាបន្ន» ដោយបានប្រមូលផ្តុំប្រតិភូចំនួន ១៣៥ រូប ក្នុងនោះមានស្ត្រីជាអ្នកវិទ្យាសាស្ត្រ និងអ្នកស្រាវជ្រាវចំនួន ៩០រូប មកពីប្រទេសឥណ្ឌា និងបណ្តាប្រទេសសមាជិកអាស៊ាន ដោយផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ ការលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងវិស័យ STEM និងពន្លឿនការប្រែក្លាយលទ្ធផលស្រាវជ្រាវទៅជាដំណោះស្រាយដែលអាចអនុវត្តបានជាក់ស្តែង។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបញ្ជាក់ថា ការវិនិយោគលើស្ត្រីមានសារសំខាន់ណាស់សម្រាប់កសាងអនាគតដែលកាន់តែមានភាពធន់ និងនវានុវត្តន៍។
ការជំរុញស្ត្រីនៅក្នុងវិស័យនេះ ព្រោះស្ត្រី គឺជាគ្រូដំបូង និងជាអ្នកណែនាំដ៏មានឥទ្ធិពលបំផុតសម្រាប់កូនៗ ដូច្នេះការផ្តល់ភាពអង់អាចដល់ស្ត្រីនឹងនាំមកនូវអត្ថប្រយោជន៍យូរអង្វែងសម្រាប់ក្រុមគ្រួសារ និងសង្គមជាតិ។
ប្រភព និងរូបភាព៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង ក្រសួងព័ត៌មាន
យោងតាមផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា ឆ្នាំ២០៣០ បានកំណត់ចក្ខុវិស័យក្នុងការពង្រឹងកម្លាំងពលកម្មនាពេលអនាគត ដោយធានាថា យ៉ាងហោចណាស់ ៥០ ភាគរយនៃនិស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ គឺមកពីជំនាញ STEM។
ផែនការនេះក៏ផ្តោតយ៉ាងខ្លាំងលើសមភាពយេនឌ័រ ដោយកំណត់គោលដៅឱ្យស្ត្រីមានចំណែកយ៉ាងហោចណាស់ពាក់កណ្តាលនៃអ្នកបញ្ចប់ការសិក្សាផ្នែក STEM ទាំងអស់។
ជាក់ស្តែង ក្រសួងអប់រំ យុវជន និងកីឡា កាលពីខែមីនា ឆ្នាំ២០២៤ ក៏បានឱ្យដឹងផងដែរថា កន្លងមកចំនួនស្ត្រីដែលចាប់យកអាជីព ឬជំនាញ STEM មានតិចជាងបុរស ប៉ុន្តែក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ វត្តមានស្ត្រីកើនឡើងទ្វេដង ពោលគឺមានប្រមាណ ៣៨ ភាគរយ។
សូមបញ្ជាក់ថា សកម្មភាពស្នូលដែលត្រូវបានអនុវត្តដើម្បីលើកកម្ពស់ស្ត្រីក្នុងវិស័យ STEM នេះ មានដូចជាការបង្កើតកម្មវិធីសិក្សា និងជំរុញក្មេងស្រីឱ្យចាប់អារម្មណ៍លើមុខវិជ្ជា STEM តាំងពីកម្រិតបឋមសិក្សា។
ជាមួយគ្នានោះ បង្កើតកម្មវិធីអាហារូបករណ៍ផ្តាច់មុខ ឬផ្តល់អាទិភាពដល់និស្សិតនារី ដើម្បីលើកទឹកចិត្តឱ្យពួកគេបន្តការសិក្សាកម្រិតឧត្តមសិក្សាផ្នែកបច្ចេកវិទ្យា និងវិស្វកម្ម ព្រមទាំងការបំបែកផ្នត់គំនិតយេនឌ័រដោយលុបបំបាត់ការរើសអើង និងការយល់ឃើញថាវិស័យនេះស័ក្តិសមតែសម្រាប់បុរស។
ការជំរុញស្ត្រីក្នុងវិស័យ STEM បានផ្តល់ផលប្រយោជន៍យ៉ាងធំធេង ដូចជាការដោះស្រាយកង្វះខាតកម្លាំងពលកម្ម, លើកកម្ពស់ភាពច្នៃប្រឌិត, ធានាបាននូវការបង្កើតបច្ចេកវិទ្យាដែលឆ្លើយតបនឹងតម្រូវការស្ត្រី និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
សន្និសីទនេះ ត្រូវបានប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ការកសាងសហគមន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ប្រកបដោយបរិយាបន្ន» ដោយបានប្រមូលផ្តុំប្រតិភូចំនួន ១៣៥ រូប ក្នុងនោះមានស្ត្រីជាអ្នកវិទ្យាសាស្ត្រ និងអ្នកស្រាវជ្រាវចំនួន ៩០រូប មកពីប្រទេសឥណ្ឌា និងបណ្តាប្រទេសសមាជិកអាស៊ាន ដោយផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ ការលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងវិស័យ STEM និងពន្លឿនការប្រែក្លាយលទ្ធផលស្រាវជ្រាវទៅជាដំណោះស្រាយដែលអាចអនុវត្តបានជាក់ស្តែង។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបញ្ជាក់ថា ការវិនិយោគលើស្ត្រីមានសារសំខាន់ណាស់សម្រាប់កសាងអនាគតដែលកាន់តែមានភាពធន់ និងនវានុវត្តន៍។
ការជំរុញស្ត្រីនៅក្នុងវិស័យនេះ ព្រោះស្ត្រី គឺជាគ្រូដំបូង និងជាអ្នកណែនាំដ៏មានឥទ្ធិពលបំផុតសម្រាប់កូនៗ ដូច្នេះការផ្តល់ភាពអង់អាចដល់ស្ត្រីនឹងនាំមកនូវអត្ថប្រយោជន៍យូរអង្វែងសម្រាប់ក្រុមគ្រួសារ និងសង្គមជាតិ។
ប្រភព និងរូបភាព៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង ក្រសួងព័ត៌មានយោងតាមផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា ឆ្នាំ២០៣០ បានកំណត់ចក្ខុវិស័យក្នុងការពង្រឹងកម្លាំងពលកម្មនាពេលអនាគត ដោយធានាថា យ៉ាងហោចណាស់ ៥០ ភាគរយនៃនិស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ គឺមកពីជំនាញ STEM។