The Khmer Daily Network Logo

National

2 hours agoLim_Rothanaksambath

សម្ដេចធិបតី ចូលរួមប្រជុំរដ្ឋសភា ពិភាក្សា និងអនុម័ត កម្ពុជាចូលជារដ្ឋភាគីនៃអនុសញ្ញាប្រាតិភោគអន្តរជាតិចំពោះឧបករណ៍ចល័ត និងពិធីសារ

សម្ដេចធិបតី ចូលរួមប្រជុំរដ្ឋសភា ពិភាក្សា និងអនុម័ត កម្ពុជាចូលជារដ្ឋភាគីនៃអនុសញ្ញាប្រាតិភោគអន្តរជាតិចំពោះឧបករណ៍ចល័ត និងពិធីសារ
ភ្នំពេញ, ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦៖ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦នេះ។

កិច្ចសម័យប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

របៀបវារៈចំនួន ៥ ដែលត្រូវបានពិភាក្សា និងអនុម័ត រួមមាន៖

១-ការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តលើការតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ០១រូប៖ ឯកឧត្តម ប្រាក់ សំអឿន ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស។

២-ការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជារដ្ឋភាគីនៃអនុសញ្ញាស្ដីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត និងពិធីសារនៃអនុសញ្ញាស្ដីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័តពាក់ព័ន្ធនឹងករណីជាក់លាក់នៃឧបករណ៍អាកាសយាន។

រូបភាព៖ Samdech Thipadei Hun Manet, Prime Minister of Cambodiaរូបភាព៖ Samdech Thipadei Hun Manet, Prime Minister of Cambodia
៣-ការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្ដីពីកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមក។

៤-ការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកតាមផ្នែកអាស៊ានសម្រាប់សម្ភារៈអគារ និងសំណង់។

៥-ការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកអាស៊ានស្ដីពីប្រភេទអនុម័តបញ្ជាក់សម្រាប់ផលិតផលយានយន្ត៕

ពីសារព័ត៌មាន The Khmer Daily Network
End image 1
End image 2