The Khmer Daily Network Logo

National

1 hour agoLim_Rothanaksambath

អាទិភាពយុទ្ធសាស្ត្រ ៥ របស់កម្ពុជាសម្រាប់ប្រែក្លាយសក្តានុពលធនធានរ៉ែឱ្យក្លាយជាប្រយោជន៍សេដ្ឋកិច្ចជាតិ ប្រកបដោយចីរភាព

អាទិភាពយុទ្ធសាស្ត្រ ៥ របស់កម្ពុជាសម្រាប់ប្រែក្លាយសក្តានុពលធនធានរ៉ែឱ្យក្លាយជាប្រយោជន៍សេដ្ឋកិច្ចជាតិ ប្រកបដោយចីរភាព
ភ្នំពេញ, ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦៖ ថ្លែងនៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់ ស្តីពី ធនធានរ៉ែសំខាន់សម្រាប់អន្តរកាលឆ្ពោះទៅថាមពលស្អាត នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ (អ.ស.ប.) ទីក្រុង ញូវយ៉ក សហរដ្ឋអាមេរិក ឯកឧត្តម យោង ចាន់សុភារ អគ្គរាជទូត/តំណាងអចិន្ត្រៃយ៍រងកម្ពុជា ប្រចាំអ.ស.ប. បានគូសបញ្ជាក់ពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំមូលដ្ឋានគ្រឹះបច្ចេកទេស និងគោលនយោបាយដែលចាំបាច់ដើម្បីគ្រប់គ្រងធនធានរ៉ែសំខាន់ឱ្យស្របទៅតាមបរិបទអភិវឌ្ឍន៍។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Permanent Mission of the Kingdom of Cambodia to the United Nationsប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Permanent Mission of the Kingdom of Cambodia to the United Nations
កិច្ចប្រជុំកម្រិតខ្ពស់នេះ ឯកឧត្តម យោង ចាន់សុភារ បានសង្កត់ធ្ងន់ថា អន្តរកាលថាមពលសកលត្រូវតែប្រព្រឹត្តទៅឱ្យបានលឿនរហ័ស តែត្រូវយុត្តិធម៌ តំណាងអចិន្ត្រៃយ៍រង ក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យផ្តល់ការគាំទ្រលើការកសាងសមត្ថភាព ផ្ទេរបច្ចេកវិទ្យា និងជំនួយបច្ចេកទេស ដើម្បីជួយឱ្យបណ្តាប្រទេសសេដ្ឋកិច្ចដែលកំពុងលូតលាស់ អាចសម្រេចបាន​លើសពីការទាញយកធនធានរ៉ែជាវត្ថុធាតុដើម ហើយចូលរួមចំណែកក្នុងអន្តរកាលថាមពលប្រកបដោយតុល្យភាព។

ជាមួយគ្នានោះ តំណាងអចិន្ត្រៃយ៍រងកម្ពុជា ប្រចាំអ.ស.ប. ​បានលើកឡើងនូវអាទិភាពយុទ្ធសាស្ត្រចំនួន ៥ របស់កម្ពុជា សម្រាប់ការប្រែក្លាយសក្តានុពលនៃធនធានរ៉ែសំខាន់ឱ្យក្លាយជាប្រយោជន៍សេដ្ឋកិច្ចជាតិប្រកបដោយចីរភាព ដែលក្នុងនោះរួមមាន៖ ១. ការពង្រឹងទិន្នន័យ និងចំណេះដឹងផ្នែកភូមិសាស្ត្រ, ២. ការអភិវឌ្ឍក្របខណ្ឌជាតិស្តីពីរ៉ែសំខាន់, ៣. ការលើកកម្ពស់ការធ្វើអាជីវកម្មរ៉ែប្រកបដោយការទទួលខុសត្រូវ និងការគាំពារបរិស្ថាន, ៤. ការជំរុញការបង្កើតតម្លៃបន្ថែមឱ្យកាន់តែខ្ពស់ និង ៥. ការពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ និងពហុភាគី៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1