SPORTS
• 19 hours ago• Lim_Rothanaksambath
សម្តេចធិបតី អបអរក្រុមជម្រើសជាតិកីឡាជឺជីតស៊ូកម្ពុជា ឈ្នះមេដាយ ៨ គ្រឿង ពីការប្រកួតជឺជីតស៊ូជើងឯកទ្វីបអាស៊ី លើកទី១០ នៅកាហ្សាក់ស្ថាន

ភ្នំពេញ, ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦៖ ក្រុមជម្រើសជាតិកីឡាជឺជីតស៊ូកម្ពុជា ដែលមានកីឡាករ-កីឡាការិនីចំនួន ១៤ រូប គ្រូបង្វឹកចំនួន ២ រូប និងមន្ត្រីកីឡាចំនួន ៨ រូប បានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ជើងឯកទ្វីបអាស៊ី លើកទី១០ ឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅនៅទីក្រុងអាល់ម៉ាទី ប្រទេសកាហ្សាក់ស្ថាន ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦។
ជាលទ្ធផល ក្រុមជម្រើសជាតិកីឡាជឺជីតស៊ូកម្ពុជា បានឈ្នះមេដាយ ៨គ្រឿង គឺមេដាយមាស ២, មេដាយប្រាក់ ៣ និងមេដាយសំរិទ្ធ ៣ ពីព្រឹត្តិការណ៍ប្រកួតជឺជីតស៊ូជើងឯកទ្វីបអាស៊ី លើកទី ១០។ មេដាយ ៨គ្រឿង ដែលក្រុមជម្រើសជាតិកីឡាជឺជីតស៊ូកម្ពុជា បានឈ្នះពីការប្រកួតជឺជីតស៊ូជើងឯកទ្វីបអាស៊ី លើកទី១០ រួមមាន៖
• កីឡាការិនី ទឹន សុវណ្ណបួរកែវ និង កីឡាការិនី ហេង ស៊ីវហ៊ាង ទទួលបានមេដាយមាស ១គ្រឿង (លើវិញ្ញាសា U21 Ju-Jitsu Duo Mix and Female)

• កីឡាករ គង់ម៉ូណា មិថុរ៉ា និងកីឡាការិនី គង់ម៉ូណា ជេស៊ីកា ទទួលបានមេដាយប្រាក់ ១គ្រឿង (លើវិញ្ញាសា Adult Ju jitsu Duo Open)
• កីឡាការិនី ទឹន សុវណ្ណបួរកែវ និងកីឡាការិនី គង់ម៉ូណា ជេស៊ីកា ទទួលបានមេដាយប្រាក់ ១គ្រឿង (លើវិញ្ញាសា Adult Ju jitsu Show Women)
• កីឡាការិនី ហេង ស៊ីវហ៊ាង និងកីឡាករ ទូច ពីរកក្កដា ទទួលបានមេដាយប្រាក់ ១គ្រឿង (លើវិញ្ញាសា Adult Ju jitsu Show Mixed)
• កីឡាករ សរ សុផានុត ទទួលបានមេដាយសំរិទ្ធ ១គ្រឿង (លើវិញ្ញាសាឯកត្តជនបុរស U21 Ju-Jitsu Fighting Male ក្រោម69 គ.ក)
• កីឡាករ គង់ម៉ូណា មិថុរ៉ា កីឡាករ ទូច ពីរកក្កដា ទទួលបានមេដាយសំរិទ្ធ ១គ្រឿង (លើវិញ្ញាសា Adult Ju jitsu Duo Men & Mixed)
• កីឡាការិនី ហេង ស៊ីវហ៊ាង និងកីឡាការិនី ទឹន សុវណ្ណបួរកែវ ទទួលបានមេដាយសំរិទ្ធ ១គ្រឿង (លើវិញ្ញាសា Adult Ju jitsu Duo Women)
តួយ៉ាង កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ទំព័រហ្វេសប៊ុកផ្លូវការ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងការអបអរសាទរចំពោះ ក្រុមជម្រើសជាតិកីឡាជឺជីតស៊ូកម្ពុជា ដែលបានឈ្នះមេដាយ ៨គ្រឿង (មេដាយមាស២ មេដាយប្រាក់៣ មេដាយសំរិទ្ធ៣) ក្នុងព្រឹត្តិការណ៍ប្រកួតជឺជីតស៊ូជើងឯកទ្វីបអាស៊ី លើកទី ១០ នេះផងដែរ៕
ពីសារព័ត៌មាន The Khmer Daily Network