National
• 18 hours ago• Lim_Rothanaksambath
សមាគមសហគ្រិនស្ត្រីកម្ពុជា បើកការប្រកួតពានរង្វាន់សហគ្រិនស្ត្រីឆ្នើមប្រចាំឆ្នាំ២០២៦ ក្រោមប្រធានបទ ស្ត្រីជាចលករនៃកំណើនប្រកបដោយចីរភាព

ភ្នំពេញ, ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦៖ សមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA) បានរៀបចំកម្មវិធី «ជំនួបបណ្តាញធុរកិច្ច (Business Networking Night)» និងពិធីសម្ពោធបើកការប្រកួតពានរង្វាន់សហគ្រិនស្ត្រីឆ្នើមប្រចាំឆ្នាំ២០២៦ នៅសណ្ឋាគារ Raffles Le Royal កាលពីថ្ងៃទី១៧ ខែកក្កដា កន្លងទៅ ដោយមានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ព្រមទាំងសមាសភាពក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំគណៈកម្មាធិការ និងបងប្អូនសមាជិកាសហគ្រិនស្ត្រី ដែលមានចំនួនប្រមាណ២០០នាក់។
កម្មវិធីដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រីកឱកាសទីផ្សារ ស្វែងរកដៃគូសហការសេដ្ឋកិច្ច និងបង្កើនការគាំទ្រផលិតផលរបស់សមាជិកា ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការរវាងសមាជិកា និងបណ្តាញសមាគមធុរកិច្ចផ្សេងៗ ទាំងក្នុងកម្រិតជាតិ និងអន្តរជាតិ។
ក្នុងជំនួបដ៏មានអត្ថន័យនេះ សមាគមសហគ្រិនស្ត្រីកម្ពុជា ក៏បានប្រកាសរៀបចំពិធីសម្ពោធការប្រកួតពានរង្វាន់ «សហគ្រិនស្ត្រីឆ្នើមប្រចាំឆ្នាំ២០២៦» ជាផ្លូវការ ក្រោមប្រធានបទយ៉ាងមានអត្ថន័យគឺ «ស្ត្រីជាចលករនៃកំណើនប្រកបដោយចីរភាព» ដែលគោលបំណងចម្បងនៃការបង្កើតកម្មវិធីនេះ គឺដើម្បីលើកកម្ពស់សមត្ថភាព និងបង្កើតភាពអង់អាចក្លាហានជូនដល់សហគ្រិនស្ត្រីនៅក្នុងវិស័យធុរកិច្ច ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីបេសកកម្មស្នូលរបស់សមាគម។
រូបភាព៖ ទំព័រហ្វេសប៊ុក CWEA - Cambodia Women Entrepreneurs Association
មែនទែនទៅ នេះជាឆ្នាំទី៣ហើយ ដែលកម្មវិធីប្រកួតកម្រិតថ្នាក់ជាតិដ៏មានតម្លៃនេះ បានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់សមត្ថភាព និងបង្កើតភាពអង់អាចក្លាហាន ដល់សហគ្រិនស្ត្រីលើវិស័យធុរកិច្ច។ នៅក្នុងឱកាសសន្និសីទសារព័ត៌មាននេះ លោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា បានថ្លែងសន្ទរកថា ប្រកាសបើកយុទ្ធនាការការប្រកួតជាផ្លូវការ និងអំពាវនាវដល់បងប្អូនសហគ្រិនស្ត្រីកម្ពុជាអោយដាក់ពាក្យចូលរួមប្រកួតដើម្បីបង្ហាញសមត្ថភាព និងឧត្តមភាពអាជីវកម្មរបស់ខ្លួន។
តួយ៉ាង គោលបំណងចម្បងនៃការប្រកួតពានរង្វាន់ «សហគ្រិនស្ត្រីឆ្នើមប្រចាំឆ្នាំ២០២៦» គឺដើម្បីលើកកម្ពស់សមត្ថភាព និងបង្កើតភាពអង់អាចក្លាហានជូនដល់សហគ្រិនស្ត្រីនៅក្នុងវិស័យធុរកិច្ច ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីបេសកកម្មស្នូលរបស់សមាគម។
ដើម្បីចូលរួមប្រកួតប្រជែងនៅក្នុងកម្មវិធីនេះ បេក្ខនារីទាំងអស់ត្រូវបំពេញតាមលក្ខខណ្ឌតម្រូវមួយចំនួន ដូចជា៖ ត្រូវតែជាសហគ្រិនស្ត្រី, ជាម្ចាស់អាជីវកម្មផ្ទាល់ ឬមានភាគហ៊ុនចាប់ពី ៣០% ឡើងទៅ, អាជីវកម្មត្រូវមានការចុះបញ្ជីត្រឹមត្រូវស្របច្បាប់ និងអាជីវកម្មត្រូវមានអាយុកាលដំណើរការយ៉ាងតិច ២ឆ្នាំ។
សម្រាប់ឆ្នាំ២០២៦នេះ ពានរង្វាន់ត្រូវបានបែងចែកចេញជា ៨ប្រភេទផ្សេងៗគ្នា ទៅតាមជំនាញអាជីវកម្ម ដើម្បីផ្តល់ឱកាសកាន់តែទូលំទូលាយដល់បេក្ខនារី គឺ៖
១. ពានរង្វាន់សហគ្រិននាំមុខផ្នែកឌីជីថល
២. ពានរង្វាន់អ្នកដឹកនាំអាជីវកម្មបៃតងប្រកបដោយចីរភាព
៣. ពានរង្វាន់សហគ្រិនស្ត្រីវ័យក្មេង (អាយុក្រោម ៣៥ឆ្នាំ)
៤. ពានរង្វាន់ឧត្តមភាពនវានុវត្តន៍
៥. ពានរង្វាន់អ្នកនាំចេញ និងពង្រីកទីផ្សារអន្តរជាតិ
៦. ពានរង្វាន់សហគ្រិនមានឥទ្ធិពលនៅតំបន់ជនបទ
៧. ពានរង្វាន់សហគ្រិនឧស្សាហកម្មច្នៃប្រឌិត
៨. ពានរង្វាន់សហគ្រាសមានចក្ខុវិស័យបៃតងប្រចាំឆ្នាំ។
ឆ្លៀតឱកាសនេះ សមាគមសហគ្រិនស្ត្រីកម្ពុជា ក៏បានអំពាវនាវ និងលើកទឹកចិត្តដល់សមាជិកាទាំងអស់ ឱ្យរួសរាន់ចុះឈ្មោះចូលរួមប្រកួតប្រជែងទៅតាមជំនាញអាជីវកម្មរៀងៗខ្លួន ដើម្បីមានឱកាសទទួលបាននូវដំណើរកម្សាន្ត និងការលើកទឹកចិត្តផ្សេងៗ។ កម្មវិធីចាប់ផ្តើមទទួលពាក្យពីថ្ងៃប្រកាសនេះតទៅ រហូតដល់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ តាមរយៈតំណភ្ជាប់ផ្លូវការ៖ https://forms.gle/RC391amHwLvLbiSj9។
សម្រាប់ព័ត៌មានលម្អិតផ្សេងៗ លោកអ្នកអាចតាមដានលើទំព័រហ្វេសប៊ុកផ្លូវការ សមាគមសហគ្រិនស្ត្រីកម្ពុជា៕
ពីសារព័ត៌មាន The Khmer Daily Network
កម្មវិធីដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រីកឱកាសទីផ្សារ ស្វែងរកដៃគូសហការសេដ្ឋកិច្ច និងបង្កើនការគាំទ្រផលិតផលរបស់សមាជិកា ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការរវាងសមាជិកា និងបណ្តាញសមាគមធុរកិច្ចផ្សេងៗ ទាំងក្នុងកម្រិតជាតិ និងអន្តរជាតិ។
ក្នុងជំនួបដ៏មានអត្ថន័យនេះ សមាគមសហគ្រិនស្ត្រីកម្ពុជា ក៏បានប្រកាសរៀបចំពិធីសម្ពោធការប្រកួតពានរង្វាន់ «សហគ្រិនស្ត្រីឆ្នើមប្រចាំឆ្នាំ២០២៦» ជាផ្លូវការ ក្រោមប្រធានបទយ៉ាងមានអត្ថន័យគឺ «ស្ត្រីជាចលករនៃកំណើនប្រកបដោយចីរភាព» ដែលគោលបំណងចម្បងនៃការបង្កើតកម្មវិធីនេះ គឺដើម្បីលើកកម្ពស់សមត្ថភាព និងបង្កើតភាពអង់អាចក្លាហានជូនដល់សហគ្រិនស្ត្រីនៅក្នុងវិស័យធុរកិច្ច ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីបេសកកម្មស្នូលរបស់សមាគម។
រូបភាព៖ ទំព័រហ្វេសប៊ុក CWEA - Cambodia Women Entrepreneurs Associationមែនទែនទៅ នេះជាឆ្នាំទី៣ហើយ ដែលកម្មវិធីប្រកួតកម្រិតថ្នាក់ជាតិដ៏មានតម្លៃនេះ បានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់សមត្ថភាព និងបង្កើតភាពអង់អាចក្លាហាន ដល់សហគ្រិនស្ត្រីលើវិស័យធុរកិច្ច។ នៅក្នុងឱកាសសន្និសីទសារព័ត៌មាននេះ លោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា បានថ្លែងសន្ទរកថា ប្រកាសបើកយុទ្ធនាការការប្រកួតជាផ្លូវការ និងអំពាវនាវដល់បងប្អូនសហគ្រិនស្ត្រីកម្ពុជាអោយដាក់ពាក្យចូលរួមប្រកួតដើម្បីបង្ហាញសមត្ថភាព និងឧត្តមភាពអាជីវកម្មរបស់ខ្លួន។