National
• 5 hours ago• Lim_Rothanaksambath
ស្ត្រី គឺជាស្នូល! ក្រសួងកិច្ចការនារី លើកកម្ពស់ការគាំទ្រពីដៃគូពាក់ព័ន្ធ ក្នុងការលុបបំបាត់រាល់ទម្រង់នៃការរើសអើងចំពោះស្ត្រីដែលមានពិការភាព

ភ្នំពេញ, ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦៖ ក្រសួងកិច្ចការនារី បានរៀបចំកម្មវិធីសិក្ខាសាលាស្តីអំពី «លើកកម្ពស់ការគាំទ្រពីដៃគូពាក់ព័ន្ធ ក្នុងការលុបបំបាត់រាល់ទម្រង់នៃការរើសអើងចំពោះស្ត្រីដែលមានពិការភាព» រយៈពេល ២ថ្ងៃជាប់ៗគ្នា គឺថ្ងៃទី២០-២១ ខែកក្កដា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។
កម្មវិធីសិក្ខាសាលានេះរៀបចំឡើង ក្រោមអធិបតីភាព លោកជំទាវ ញ៉ែម មរតក រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ថ្នាក់ដឹកនាំ មន្ត្រីក្រសួងកិច្ចការនារី ក្រសួង-ស្ថាប័ន ពាក់ព័ន្ធ, ប្រធានមន្ទីរកិច្ចការនារី ទាំង២៥ រាជធានី-ខេត្ត និង ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល សង្គមស៊ីវិល និងវិស័យឯកជន យ៉ាងច្រើនកុះករ។
គោលបំណងនៃការរៀបចំកម្មវិធីសិក្ខាសាលាស្តីអំពី «លើកកម្ពស់ការគាំទ្រពីដៃគូពាក់ព័ន្ធ ក្នុងការលុបបំបាត់រាល់ទម្រង់នៃការរើសអើងចំពោះស្ត្រីដែលមានពិការភាព» គឺដើម្បីលើកកម្ពស់ការយល់ដឹង និងបច្ចុប្បន្នភាពរបស់ស្ត្រី និងក្មេងស្រីពិការភាព នៅក្នុងក្របខណ្ឌជាតិ អន្តរជាតិ, ឆ្លុះបញ្ចាំងពីការអនុវត្តល្អ និងការគាំទ្ររបស់ក្រសួង-ស្ថាប័ន ដៃគូពាក់ព័ន្ធ ក្នុងការលើកកម្ពស់សិទ្ធិ និងកិច្ចគាំពារចំពោះស្ត្រី និងក្មេងស្រីមានពិការភាព និងកំណត់វិធានការ និងកម្មវិធីនានា ក្នុងការលើកកម្ពស់សិទ្ធិ និងកិច្ចគាំពារចំពោះស្ត្រី និងក្មេងស្រីមានពិការភាព។
ប្រភព និង រូបភាព៖ សារព័ត៌មាន The Khmer Daily Network
ប្រធានបទសំខាន់ៗជាច្រើនពាក់ព័ន្ធការលើកកម្ពស់សិទ្ធិជនមានពិការភាព និងកិច្ចការពារស្ត្រីមានពិការភាព, វឌ្ឍនភាពស្តីពីការលើកកម្ពស់ស្ថានភាព និងការគាំទ្រចំពោះស្ត្រីដែលមានពិការភាព និងក្របខណ្ឌជាតិ យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល, ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០២៤-២០២៨, ផែនការយុទ្ធសាស្ត្រនារីរតនៈទី៦៖ ចំណុចសំខាន់ៗដែលឆ្លើយតប នឹងការលើកកម្ពស់ស្ថានភាពស្ត្រីមានពិការភាព ត្រូវបានមន្ត្រីជំនាញនៃសាមីក្រសួងនីមួយៗលើកយកមកធ្វើបទបង្ហាញចំពោះមុខអ្នកសិក្ខាកាម។
ក្នុងនោះផងដែរ ក៏មានវេទិកាពិភាក្សាចែករំលែកបទពិសោធន៍ វឌ្ឍនភាព បញ្ហាប្រឈម និងដំណោះស្រាយក្នុងការលើកកម្ពស់ និងគាំទ្រកិច្ចការពារចំពោះស្ត្រីមានពិការភាព និងការកំណត់វិធានការ សកម្មភាព អាទិភាព និងតម្រូវការជាក់លាក់របស់ក្រសួង ស្ថាប័ន ក្នុងការលើកកម្ពស់ និងឆ្លើយតបនឹងយេនឌ័រ និងបរិយាបន្នពិការភាព។
លោកជំទាវ ញ៉ែម មរតក រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី និងជាប្រធានកិត្តិយសសមាគមតន្ត្រីសំនៀងជនពិការ និងជាស្ថាបនិកមជ្ឈមណ្ឌលស្នាក់នៅ បណ្តុះបណ្តាលជំនាញជនពិការភ្នែក បានមានប្រសាសន៍ថា «យើងត្រូវរួមដៃគ្នា ដើម្បីលើកកម្ពស់វិស័យពិការភាព នាំគ្នាលើកទឹកចិត្តដល់បងប្អូនស្ត្រី ក្មេងស្រី ដែលមានពិការភាពនៅក្នុងប្រទេសកម្ពុជា កាត់បន្ថយនូវការរើសអើង ការមើលងាយ ការប្រមាថ ហើយប្តូរមកវិញនូវការផ្តល់ឱកាសឱ្យពួកគេ (ជនមានពិការភាព) បានចូលរួមនៅក្នុងកិច្ចការសង្គម ការងារក្រសួងពាក់ព័ន្ធ និងការកម្សាន្តនានា»។
ក្រោយចប់សិក្ខាសាលានេះ លទ្ធផលដែលក្រសួងកិច្ចការនារី រំពឹងទុក គឺ ថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេស អ្នករៀបចំ អ្នកធ្វើគោលនយោបាយ កម្មវិធីតាមវិស័យ នៅតាមក្រសួង-ស្ថាប័នពាក់ព័ន្ធ បានយល់ដឹងពីក្របខណ្ឌជាតិ អន្តរជាតិ ឆ្លើយតបទៅនឹងស្ថានភាពរបស់ស្ត្រី និងក្មេងស្រីពិការភាព, កំណត់បានវិធានការ យន្តការ កម្មវិធី ក្នុងការលើកកម្ពស់ស្ថានភាពស្ត្រី ក្មេងស្រីមានពិការភាព បានរៀបចំ និងអនុវត្តប្រកបដោយប្រសិទ្ធភាព និងកំណត់បាននូវយុទ្ធសាស្ត្រជាអាទិភាពគន្លឹះ សម្រាប់ជំរុញការអនុវត្តគោលនយោបាយ និងកម្មវិធីពាក់ព័ន្ធនានា ដែលឆ្លើយតបសមភាពយេនឌ័រ និងបរិយាបន្នពិការភាព៕
ពីសារព័ត៌មាន The Khmer Daily Network
កម្មវិធីសិក្ខាសាលានេះរៀបចំឡើង ក្រោមអធិបតីភាព លោកជំទាវ ញ៉ែម មរតក រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ថ្នាក់ដឹកនាំ មន្ត្រីក្រសួងកិច្ចការនារី ក្រសួង-ស្ថាប័ន ពាក់ព័ន្ធ, ប្រធានមន្ទីរកិច្ចការនារី ទាំង២៥ រាជធានី-ខេត្ត និង ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល សង្គមស៊ីវិល និងវិស័យឯកជន យ៉ាងច្រើនកុះករ។
គោលបំណងនៃការរៀបចំកម្មវិធីសិក្ខាសាលាស្តីអំពី «លើកកម្ពស់ការគាំទ្រពីដៃគូពាក់ព័ន្ធ ក្នុងការលុបបំបាត់រាល់ទម្រង់នៃការរើសអើងចំពោះស្ត្រីដែលមានពិការភាព» គឺដើម្បីលើកកម្ពស់ការយល់ដឹង និងបច្ចុប្បន្នភាពរបស់ស្ត្រី និងក្មេងស្រីពិការភាព នៅក្នុងក្របខណ្ឌជាតិ អន្តរជាតិ, ឆ្លុះបញ្ចាំងពីការអនុវត្តល្អ និងការគាំទ្ររបស់ក្រសួង-ស្ថាប័ន ដៃគូពាក់ព័ន្ធ ក្នុងការលើកកម្ពស់សិទ្ធិ និងកិច្ចគាំពារចំពោះស្ត្រី និងក្មេងស្រីមានពិការភាព និងកំណត់វិធានការ និងកម្មវិធីនានា ក្នុងការលើកកម្ពស់សិទ្ធិ និងកិច្ចគាំពារចំពោះស្ត្រី និងក្មេងស្រីមានពិការភាព។
ប្រភព និង រូបភាព៖ សារព័ត៌មាន The Khmer Daily Networkប្រធានបទសំខាន់ៗជាច្រើនពាក់ព័ន្ធការលើកកម្ពស់សិទ្ធិជនមានពិការភាព និងកិច្ចការពារស្ត្រីមានពិការភាព, វឌ្ឍនភាពស្តីពីការលើកកម្ពស់ស្ថានភាព និងការគាំទ្រចំពោះស្ត្រីដែលមានពិការភាព និងក្របខណ្ឌជាតិ យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល, ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០២៤-២០២៨, ផែនការយុទ្ធសាស្ត្រនារីរតនៈទី៦៖ ចំណុចសំខាន់ៗដែលឆ្លើយតប នឹងការលើកកម្ពស់ស្ថានភាពស្ត្រីមានពិការភាព ត្រូវបានមន្ត្រីជំនាញនៃសាមីក្រសួងនីមួយៗលើកយកមកធ្វើបទបង្ហាញចំពោះមុខអ្នកសិក្ខាកាម។