National
• 2 hours ago• Lim_Rothanaksambath
ចំណីប្រាជ្ញា! សម្តេចតេជោ ចែករំលែកសាររបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខថៃ ឱ្យប្រជាជនទាំងពីរពិចារណា

ភ្នំពេញ, ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦៖ ទំព័រហ្វេសប៊ុកផ្លូវការ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ បានចែករំលែកអត្ថបទសារសំណេរមួយ បន្តពីម្ចាស់ដើម Matichon Weekly – มติชนสุดสัปดาห์ ដែលសំណេរនោះគឺជាអត្ថបទរបស់ លោក សុរ៉ាឆាត បម្រុងស៊ុក (Surachart Bamrungsuk) អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ។
យោងតាមការបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការ សម្តេចតេជោ បានរៀបរាប់ថា «ជាថ្មីម្តងទៀត ថ្ងៃនេះខ្ញុំមានចំណាប់អារម្មណ៍ទៅលើអត្ថបទរបស់ លោក Surachart Bamrungsuk អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើងថា បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»។
ជាមួយគ្នានោះ សម្តេចតេជោ បានមានប្រសាសន៍បន្តថា «ខ្ញុំសូមចូលរួមចែករំលែកនូវអត្ថបទនេះដោយបកប្រែក្រៅផ្លូវការ ដើម្បីជូនប្រជាជននៃប្រទេសទាំងពីរ កម្ពុជា និងថៃ បានជ្រាប និងយល់ដឹងបន្ថែម ដោយខ្ញុំសូមមិនមានការធ្វើអត្ថាធិប្បាយបន្ថែមអ្វីទេទៅលើអត្ថបទរបស់លោក សូមទុកឱ្យប្រជាជនទាំងពីរពិចារណាលើសំណេរដែលមានខ្លឹមសារអត្ថបទរៀបរាប់ទាំងស្រុង»។
ខាងក្រោមនេះ គឺជាអត្ថបទបកប្រែសំណេរទាំងស្រុងតាមខ្លឹមសារនៃអត្ថបទរបស់ លោក សុរ៉ាឆាត បម្រុងស៊ុក (Surachart Bamrungsuk) អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ស្តីពី៖ «បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ» ដែលទំព័រហ្វេសប៊ុកផ្លូវការ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហោះឡើងនៅយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦។
លើសពីនេះ ការពិតមួយដែលថៃប្រហែលជាត្រូវទទួលស្គាល់ គឺសង្គ្រាមបានធ្វើឱ្យរបបគ្រប់គ្រងរបស់អ៊ុយក្រែនកាន់តែរឹងមាំ។
ដូចគ្នានេះដែរ សង្គ្រាមបានធ្វើឱ្យរបបសាធារណរដ្ឋអ៊ីស្លាមនៅអ៊ីរ៉ង់កាន់តែរឹងមាំ។
ដូច្នេះប្រហែលជាយើងត្រូវទទួលស្គាល់ថា សង្គ្រាមក៏បានធ្វើឱ្យរបបគ្រប់គ្រងរបស់កម្ពុជាកាន់តែរឹងមាំផងដែរ។
ន័យគឺ សង្គ្រាមតាមព្រំដែនបានក្លាយជាកត្តាមួយដែលមិនផ្តល់ផលប្រយោជន៍យុទ្ធសាស្ត្រដល់ប្រទេសថៃ ឬលទ្ធផលដែលកើតឡើងអាចផ្ទុយពីជំនឿរបស់ក្រុមអ្នកល្មោភសង្គ្រាមនៅថៃ ដែលជឿថា ការប្រើកម្លាំងយោធា ជាពិសេសការវាយប្រហារតាមអាកាស អាចនាំឱ្យរបបគ្រប់គ្រងនៅភ្នំពេញដួលរលំ។
មិនថាវាយតម្លៃយ៉ាងណាក៏ដោយ ជំនឿបែបនេះមិនមែនជាការពិតទេ។
ទោះជាយ៉ាងណា ប្រសិនបើថៃមិនចង់ពឹងផ្អែកលើកត្តាយោធា នោះការទូតត្រូវតែរឹងមាំជាងនេះ។ ប៉ុន្តែបញ្ហាគឺ ការទូតរបស់ថៃសព្វថ្ងៃ ហាក់ដូចជាដើរតាមយុទ្ធសាស្ត្ររបស់កម្ពុជា ឬក៏កំពុងលេងក្នុងល្បែងដែលកម្ពុជាបានកំណត់ដែរ។ បើប្រៀបធៀបការដើរតួនាទីលើឆាកអន្តរជាតិរវាងថៃ និងកម្ពុជា ថៃជាញឹកញាប់តែងតែដើរតាមក្រោយ ហើយស្ថិតក្នុងស្ថានភាពការពារខ្លួន នៅក្នុងសង្គ្រាមព័ត៌មានផងដែរ។
អ្វីដែលបានសរសេរខាងលើ មិនមែនមានបំណងនិយាយថា ភាគីកម្ពុជាពូកែជាងថៃនោះទេ។ ប៉ុន្តែមានបំណងបង្ហាញឱ្យសង្គមឃើញទស្សនៈមួយផ្សេងទៀតនៃបញ្ហា ហើយមិនចង់ឱ្យមានការគាំទ្រពេញទំហឹងចំពោះការប្រើកម្លាំងយោធាបែបជ្រុលនិយមពេកនោះទេ។
ព្រោះការធ្វើដូច្នេះ នឹងនាំឱ្យធ្លាក់ចូលក្នុងអន្ទាក់នៃការយល់ឃើញខាងយុទ្ធសាស្ត្រដែលមិនសមស្របនឹងការពិត។
ហើយក៏មិនអាចផ្តល់ផលប្រយោជន៍យុទ្ធសាស្ត្រដូចដែលបានរំពឹងទុកនោះដែរ។ នៅទីបញ្ចប់ ប្រហែលជាដល់ពេលដែលត្រូវស្វែងរកដំណោះស្រាយពិតប្រាកដចំពោះបញ្ហាកម្ពុជា។
ហើយត្រូវទទួលស្គាល់ផងដែរថា កម្ពុជាសព្វថ្ងៃមានសមត្ថភាពក្នុងការដើរតួនាទីលើឆាកអន្តរជាតិខ្លាំងជាងអ្វីដែលយើងធ្លាប់គិត។ កម្ពុជាអាចបង្កើតឥទ្ធិពលតាមរយៈការផ្តួចផ្តើមគំនិត និងបន្តបើកយុទ្ធនាការប្រឈមមុខជាមួយថៃបានជាបន្តបន្ទាប់។
ដូច្នេះ គំនិតរបស់នាយករដ្ឋមន្ត្រី អនុទីន ក្នុងការស្វែងរកផ្លូវបញ្ចប់សង្គ្រាម គឺជាបញ្ហាប្រឈមដ៏ធំមួយ។ ពីព្រោះថៃមិនអាចស្ថិតក្នុងស្ថានភាពបែបនេះជារៀងរហូតបានទេ៕
រាយការណ៍ដោយ៖ សារព័ត៌មាន The Khmer Daily Network