National
• 1 hour ago• Lim_Rothanaksambath
ស្វាគមន៍គម្រោងទស្សនកិច្ចរបស់អ្នករាយការណ៍ពិសេសទៅកាន់តំបន់ព្រំដែនដែលរងផលប៉ះពាល់ និងជំរំភៀសសឹក

ភ្នំពេញ, ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦៖ ឯកឧត្តម អ៊ិន តារា អនុរដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យលោក Thomas Andrews អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួង កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦។
ឯកឧត្តមអនុរដ្ឋលេខាធិការ បានសម្តែងនូវអំណរសាទរយ៉ាងកក់ក្តៅដល់លោក Thomas Andrews ចំពោះការតែងតាំងរបស់លោក ដោយក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ជាអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្ស ប្រចាំកម្ពុជា និងស្វាគមន៍ចំពោះទស្សនកិច្ចផ្លូវការលើកទី១របស់លោកមកកាន់ព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២០ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦។
ឯកឧត្តម បានបញ្ជាក់ពីទំនុកចិត្តថា ដំណើរទស្សនកិច្ចនេះនឹងពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយូរអង្វែង និងកិច្ចសន្ទនាប្រកបដោយស្មារតីស្ថាបនារវាងកម្ពុជា និងអាណត្តិរបស់រាយការណ៍ពិសេស។
ក្នុងនោះផងដែរ ឯកឧត្តម បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្ស តាមរយៈការផ្តល់សច្ចាប័នចំពោះសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិចំនួន៨ ក្នុងចំណោម៩ និងបន្តប្រកាន់ខ្ជាប់នូវកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន។
អនុរដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសង្កត់ធ្ងន់ថា កម្ពុជានៅតែជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនតូចប៉ុណ្ណោះ ដែលទទួលយកទាំងអាណត្តិអ្នករាយការណ៍ពិសេសប្រចាំប្រទេស និងវត្តមានរបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ចាប់តាំងពីឆ្នាំ១៩៩៣ មក ដែលវត្តមានការិយាល័យ OHCHR មានវ័យចំណាស់ជាងគេនៅលើពិភពលោក នេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់ព្រះរាជាណាចក្រកម្ពុជាចំពោះភាពបើកចំហ កិច្ចសន្ទនាបែបស្ថាបនា និងកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេសជាមួយយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងការបរទេស - Ministry of Foreign Affairs and International Cooperation
ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូដ៏យូរអង្វែង ប្រកបដោយលក្ខណៈស្ថាបនា និងការគោរពគ្នាទៅវិញទៅមករវាងកម្ពុជា និងអាណត្តិរបស់អ្នករាយការណ៍ពិសេស ក្នុងរយៈពេលបីទសវត្សរ៍កន្លងមកនេះ ព្រមទាំងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការរក្សានូវកិច្ចសន្ទនាបើកចំហ ពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស។
ឆ្លៀតឱកាសនេះ ឯកឧត្តម ក៏បានជម្រាបជូនអ្នករាយការណ៍ពិសេសអំពីស្ថានភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ រួមទាំងបញ្ហាប្រឈមផ្នែកមនុស្សធម៌ ដែលប្រជាពលរដ្ឋកម្ពុជាត្រូវបានផ្លាស់ទីលំនៅ និងជួបឧបសគ្គរារាំងមិនអាចត្រឡប់ទៅលំនៅស្ថានវិញបានដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ ឯកឧត្តមបានស្វាគមន៍ចំពោះគម្រោងធ្វើទស្សនកិច្ចរបស់អ្នករាយការណ៍ពិសេសទៅកាន់តំបន់ព្រំដែនដែលរងផលប៉ះពាល់ និងជំរំភៀសសឹក ដើម្បីស្វែងយល់ដោយផ្ទាល់អំពីស្ថានភាពមនុស្សធម៌នៅទីនោះ។
លោក Andrews បានកោតសរសើរយ៉ាងខ្លាំងចំពោះវឌ្ឍនភាព និងការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច-សង្គមដ៏គួរឱ្យកត់សម្គាល់របស់កម្ពុជា ហើយបានថ្លែងអំណរគុណដល់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចំពោះការគាំទ្រ និងការជួយសម្របសម្រួលដ៏ល្អប្រសើរក្នុងការរៀបចំជំនួបរបស់លោកជាមួយថ្នាក់ដឹកនាំ និងក្រសួងស្ថាប័នពាក់ព័ន្ធនានា៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
ឯកឧត្តមអនុរដ្ឋលេខាធិការ បានសម្តែងនូវអំណរសាទរយ៉ាងកក់ក្តៅដល់លោក Thomas Andrews ចំពោះការតែងតាំងរបស់លោក ដោយក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ជាអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្ស ប្រចាំកម្ពុជា និងស្វាគមន៍ចំពោះទស្សនកិច្ចផ្លូវការលើកទី១របស់លោកមកកាន់ព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២០ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦។
ឯកឧត្តម បានបញ្ជាក់ពីទំនុកចិត្តថា ដំណើរទស្សនកិច្ចនេះនឹងពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយូរអង្វែង និងកិច្ចសន្ទនាប្រកបដោយស្មារតីស្ថាបនារវាងកម្ពុជា និងអាណត្តិរបស់រាយការណ៍ពិសេស។
ក្នុងនោះផងដែរ ឯកឧត្តម បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្ស តាមរយៈការផ្តល់សច្ចាប័នចំពោះសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិចំនួន៨ ក្នុងចំណោម៩ និងបន្តប្រកាន់ខ្ជាប់នូវកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន។
អនុរដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសង្កត់ធ្ងន់ថា កម្ពុជានៅតែជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនតូចប៉ុណ្ណោះ ដែលទទួលយកទាំងអាណត្តិអ្នករាយការណ៍ពិសេសប្រចាំប្រទេស និងវត្តមានរបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ចាប់តាំងពីឆ្នាំ១៩៩៣ មក ដែលវត្តមានការិយាល័យ OHCHR មានវ័យចំណាស់ជាងគេនៅលើពិភពលោក នេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់ព្រះរាជាណាចក្រកម្ពុជាចំពោះភាពបើកចំហ កិច្ចសន្ទនាបែបស្ថាបនា និងកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេសជាមួយយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងការបរទេស - Ministry of Foreign Affairs and International Cooperationភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូដ៏យូរអង្វែង ប្រកបដោយលក្ខណៈស្ថាបនា និងការគោរពគ្នាទៅវិញទៅមករវាងកម្ពុជា និងអាណត្តិរបស់អ្នករាយការណ៍ពិសេស ក្នុងរយៈពេលបីទសវត្សរ៍កន្លងមកនេះ ព្រមទាំងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការរក្សានូវកិច្ចសន្ទនាបើកចំហ ពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស។