The Khmer Daily Network Logo

National

2 hours agoLim_Rothanaksambath

កម្ពុជា ត្រៀមធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រមុខមុខងារសាធារណៈអាស៊ានលើកទី២៣ រយៈពេល ៣ថ្ងៃជាប់គ្នា!

កម្ពុជា ត្រៀមធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រមុខមុខងារសាធារណៈអាស៊ានលើកទី២៣ រយៈពេល ៣ថ្ងៃជាប់គ្នា!
ភ្នំពេញ, ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦៖ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦នេះ ទំព័រហ្វេសប៊ុកផ្លូវការ ក្រសួងមុខងារសាធារណៈ បានប្រកាសឱ្យដឹងថា កម្ពុជា ត្រៀមខ្លួនជាស្រេចហើយ សម្រាប់ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រមុខមុខងារសាធារណៈអាស៊ានលើកទី២៣ នៅខេត្តសៀមរាប។

ក្នុងនាមជាប្រធានប្តូរវេន ព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានស្តីពី កិច្ចការមុខងារសាធារណៈអាស៊ានលើកទី២៣ (23rd ACCSM) និង អាស៊ានបូក៣ លើកទី៨ (8th ACCSM+3) ចាប់ពីថ្ងៃទី៣ ដល់ទី៥ ខែសីហា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ក្រោមមូលបទ «នវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែល្អប្រសើរឡើង»។

ថ្លែងក្នុងវេទិកាសារព័ត៌មាននារសៀលថ្ងៃទី២១ ខែកក្កដា ម្សិលមិញ លោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និង លោក សេង សុទ្ធាវិត ប្រធានមជ្ឈមណ្ឌលធនធានអាស៊ាន បានគូសបញ្ជាក់ពីវឌ្ឍនភាពយ៉ាងរលូនក្នុងការត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ថ្នាក់តំបន់នេះ។

ក្នុងនោះ របៀបវារៈសំខាន់ៗនៃកិច្ចប្រជុំរយៈពេល៣ថ្ងៃនេះ រួមមាន៖
• ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦៖ កិច្ចប្រជុំកម្រិតមន្ត្រីជាន់ខ្ពស់ (SOM) សម្រាប់ 23rd ACCSM និង 8th ACCSM+3

• ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦៖ វេទិកាអភិបាលកិច្ចល្អ និងកម្មវិធីទស្សនកិច្ចវប្បធម៌

• ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦៖ ពិធីបើកកិច្ចប្រជុំកម្រិតប្រមុខមុខងារសាធារណៈជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មុននឹងបន្តចូលកិច្ចប្រជុំប្រមុខមុខងារសាធារណៈ និងបិទបញ្ចប់ដោយកម្មវិធីអាហារពេលល្ងាច (Gala Dinner)៕


រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2