The Khmer Daily Network Logo

National

2 hours agoLim_Rothanaksambath

តំណាងកម្ពុជា បញ្ជាក់ស្ថានភាពជនភៀសសឹកជាង ២ម៉ឺននាក់ ដែលមិនអាចត្រឡប់ទៅលំនៅឋានវិញ ក្នុងកិច្ចប្រជុំពិសេស លើកទី១ ឆ្នាំ២០២៦ របស់អាយឆា

តំណាងកម្ពុជា បញ្ជាក់ស្ថានភាពជនភៀសសឹកជាង ២ម៉ឺននាក់ ដែលមិនអាចត្រឡប់ទៅលំនៅឋានវិញ ក្នុងកិច្ចប្រជុំពិសេស លើកទី១ ឆ្នាំ២០២៦ របស់អាយឆា
ភ្នំពេញ, ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦៖ ឯកឧត្តម ប៉ា ប៉ុណ្ណារ៉ាដា តំណាងរងកម្ពុជាប្រចាំអាយឆា និងជាសមាជិក គ.ស.ម.ក. តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) និងជាតំណាងកម្ពុជាប្រចាំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) បានដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមកិច្ចប្រជុំពិសេសលើកទី១ ឆ្នាំ២០២៦ របស់អាយឆា ចាប់ពីថ្ងៃទី១៧-២១ ខែកក្កដា ឆ្នាំ២០២៦ នៅរដ្ឋធានី ម៉ានីល សាធារណរដ្ឋហ្វីលីពីន ដែលកិច្ចប្រជុំនេះ ដឹកនាំដោយ លោកជំទាវ Georgina Annhernandez Yang ប្រធាន ស្តីទីរបស់អាយឆា និងមានការចូលរួមពីតំណាង/តំណាងរងប្រទេសប្រចាំអាយឆា និងលេខាធិការដ្ឋានអាស៊ាន។

កិច្ចប្រជុំពិសេស លើកទី ១ ឆ្នាំ២០២៦ អាយឆា បានពិភាក្សាអំពីសកម្មភាពបន្ត ដើម្បីជំរុញការអនុវត្ត សេចក្តីប្រកាសអាស៊ានស្តីពីសិទ្ធិទទួលបានបរិស្ថានដែលមានសុវត្ថិភាព ស្អាត សុខភាពល្អ និងប្រកបដោយចីរភាព ព្រមទាំងសេចក្តីប្រកាសអាស៊ានស្តីពីការលើកកម្ពស់សិទ្ធិទទួលបានការអភិវឌ្ឍ និងសិទ្ធិទទួលបានសន្តិភាព ឆ្ពោះទៅរក ការអភិវឌ្ឍប្រកបដោយបរិយាបន្ននិងចីរភាព។

អាយឆា ក៏កំពុងពិភាក្សាអំពីសំណើសេចក្តីប្រកាសអាស៊ានស្តីពី សិទ្ធិសុខភាពផ្លូវចិត្តរបស់កុមារក្នុងយុគសម័យឌីជីថល ដើម្បីដោះស្រាយផលប៉ះពាល់ស៊ីជម្រៅនិងឆាប់រហ័សនៃ បច្ចេកវិទ្យាឌីជីថលទៅលើសុខភាពផ្លូវចិត្តកុមារ។ ទន្ទឹមនេះ អាយឆា ក៏បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយស្ថាប័នតាមវិស័យអាស៊ាន ដៃគូខាងក្រៅ និងភាគីពាក់ព័ន្ធ ដើម្បីជំរុញការលើកកម្ពស់ និងការការពារសិទ្ធិ មនុស្ស។

កិច្ចប្រជុំនេះផងដែរ ក៏បានចែករំលែកអំពីការវិវត្តថ្មីៗពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសសមាជិកអាស៊ាន នីមួយៗ ដូចជា ការបង្កើតច្បាប់ ឬលិខិតបទដ្ឋានគតិយុត្ត ការដាក់ចេញនូវកម្មវិធី ឬគោលនយោបាយ និងការផ្តួច ផ្តើមគំនិតផ្សេងៗ រួមទាំងវិធានការនានា ដើម្បីការលើកកម្ពស់និងការការពារសិទ្ធិមនុស្ស ក៏ដូចជាបញ្ហាប្រឈមនឹង កង្វល់ក្នុងវិស័យសិទ្ធិមនុស្ស ផងដែរ។

ក្នុងការចែករំលែកពីវិវឌ្ឍន៍ថ្មីៗនៃសិទ្ធិមនុស្សក្នុងប្រទេសអាស៊ាន ឯកឧត្តម ប៉ា ប៉ុណ្ណារ៉ាដា បានជម្រាបជូនអំពីការផ្សព្វផ្សាយអនុសាសន៍នៃយន្តការពិនិត្យជាសកលតាមកាលកំណត់ (UPR) ជុំទី៤ របស់ប្រទេសកម្ពុជា ទៅកាន់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គភាពថ្នាក់ក្រោមជាតិ ព្រមទាំងកំពុងរៀបចំរបាយការណ៍ពាក់កណ្តាល អាណត្តិដើម្បីវាយតម្លៃវឌ្ឍនភាពនៃការអនុវត្តអនុសាសន៍ទាំងនោះ។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Olympic Cambodiaប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Olympic Cambodia
ទន្ទឹមនឹងនេះ ឯកឧត្តមបានលើកឡើងពីស្ថានភាព របស់ប្រជាជនភៀសសឹកកម្ពុជាជាង ២០ ០០០នាក់ ដែលនៅមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារ ការរារាំងពីសំណាក់យោធាថៃ តាមរយៈការរាយបន្លាលួស និងការដាក់ទូរកុងតឺន័រ។ ការណ៍នេះ គឺជាការរំលោភ សិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។

ជាថ្មីម្តងទៀត ឯកឧត្តម ក៏បានបញ្ជាក់ឡើងវិញនូវកិច្ចព្រមព្រៀងឈប់បាញ់ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសនៅក្នុងចំណុចទី៤ ចែងយ៉ាងច្បាស់ថា៖ «ភាគីទាំងពីរយល់ព្រមអនុញ្ញាតឱ្យជនស៊ីវិល ដែលរស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់វិលត្រឡប់ទៅផ្ទះសម្បែង និងប្រកបជីវភាពរស់នៅធម្មតារបស់ពួក គេវិញឱ្យបានឆាប់បំផុត ដោយគ្មានការរារាំង ប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ»។

តំណាងរងកម្ពុជាប្រចាំអាយឆា ក៏បានអំពាវនាវឱ្យភាគឺពាក់ព័ន្ធគោរពយ៉ាងពេញលេញនូវគោលការណ៍មនុស្សធម៌អន្តរជាតិ ការគោរពសិទ្ធិមនុស្ស ការការពារជនស៊ីវិល និងធានាថា ប្រជាពលរដ្ឋដែលរងផលប៉ះពាល់អាចវិលត្រឡប់ទៅលំនៅឋានវិញប្រកបដោយសុវត្ថិភាព ស្ម័គ្រចិត្ត សេចក្តីថ្លៃថ្នូរ និងនិរន្តរភាព។ ការខូចខាត ឬការបំផ្លិចបំផ្លាញវត្ថុស៊ីវិល រួមមានផ្ទះ សាលារៀន មណ្ឌលសុខភាព និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ត្រូវតែទប់ស្កាត់ និងការពារស្របតាមគោលការណ៍នៃច្បាប់អន្តរជាតិ៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3