Entertainment
• 1 hour ago• Lim_Rothanaksambath
១០ឆ្នាំលើវិថីសិល្បៈ ទីបំផុត ក្រុមចម្រៀង «ក្មេងខ្មែរ» ប្រកាសបញ្ចប់ដំណើរផ្លូវរួមគ្នា បន្សល់ទុកអនុស្សាវរីយ៍ និងស្នាដៃតន្ត្រីជាច្រើនក្នុងបេះដូងអ្នកគាំទ្រ

ភ្នំពេញ, ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦៖ បន្ទាប់ពីបានរួមដំណើរលើវិថីតន្ត្រីអស់រយៈពេលប្រមាណ ១ ទសវត្សរ៍ ក្រុមចម្រៀងដ៏មានប្រជាប្រិយភាព គឺក្រុម «ក្មេងខ្មែរ» បានប្រកាសជាផ្លូវការអំពីការបញ្ចប់ដំណើររួមគ្នា ដែលបានធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើល និងសោកស្ដាយជាខ្លាំង។
តាមការបង្ហោះជាសាធារណៈលើទំព័រហ្វេសប៊ុកផ្លូវការ ក្មេងខ្មែរ បានរៀបរាប់ឱ្យដឹងថា « ក្មេងខ្មែរ គឺជាកន្លែងផ្ដល់ភាពកក់ក្ដៅបំផុតសម្រាប់យើងក្នុងការបញ្ចេញសមត្ថភាពខ្លួនឯង។ ក្មេងខ្មែរ ជាកន្លែងដែលតែងតែជំរុញលើកទឹកចិត្តឱ្យយើងធ្វើតន្ត្រីដែលខ្លួនឯងស្រឡាញ់។ ក្មេងខ្មែរ បានបង្រៀនយើងច្រើន យើងតែងតែនឹករឭករហូតមក។ ប៉ុន្តែនៅថ្ងៃនេះយើងចង់ប្រកាស និងជូនដំណឹងទៅអ្នកទាំងអស់គ្នាថា យើងមិនបន្តដំណើរជាមួយគ្នាទៀតទេ។ ពួកយើងបានដើរឆ្លងកាត់ឧបសគ្គទាំងឡាយរួមគ្នាជាច្រើន ប៉ុន្តែចូលរួមសោកស្ដាយផងសម្រាប់ក្រុមមួយនេះដែលមិនអាចបន្តទៀតបាន។ ការជួបជុំតែងតែមានការបែក ក្មេងខ្មែរសូមអរគុណ និងជម្រាបលា»។
គួរបញ្ជាក់ថា ក្រុម «ក្មេងខ្មែរ» ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៦ ដោយសមាជិក ២ រូប គឺ កៅ ពន្លឺ និង ជា សុជាតិ។ ក្រុមបានកសាងអត្តសញ្ញាណតន្ត្រីផ្ទាល់ខ្លួន តាមរយៈការបញ្ចូលគ្នារវាងចង្វាក់ Pop, Rock និង Hip-Hop ដែលបានទាក់ទាញការគាំទ្រយ៉ាងខ្លាំងពីយុវវ័យ និងអ្នកស្រឡាញ់តន្ត្រីនៅកម្ពុជា។
ក្នុងរយៈពេល ១០ឆ្នាំ កន្លងមក «ក្មេងខ្មែរ» បានបង្កើតស្នាដៃបទចម្រៀងល្បីៗជាច្រើន ដែលមិនត្រឹមតែទទួលបានការគាំទ្រយ៉ាងផុសផុលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានក្លាយជាបទចម្រៀងដ៏មានឥទ្ធិពលក្នុងចំណោមយុវជន និងជាផ្នែកមួយនៃការអភិវឌ្ឍវិស័យតន្ត្រីសម័យទំនើបរបស់កម្ពុជា។
ទោះបីជាការប្រកាសបញ្ចប់ដំណើររបស់ក្រុមបានធ្វើឱ្យអ្នកគាំទ្រជាច្រើនមានអារម្មណ៍សោកស្ដាយក៏ដោយ ប៉ុន្តែស្នាដៃ បទចម្រៀង និងអនុស្សាវរីយ៍ដែល «ក្មេងខ្មែរ» បានបន្សល់ទុក នឹងនៅតែស្ថិតក្នុងការចងចាំរបស់អ្នកស្រឡាញ់តន្ត្រីខ្មែរ។
ការប្រកាសបញ្ចប់ដំណើរក្រុម ក្មេងខ្មែរ នាពេលនេះ គឺជាការបិទទំព័រចាស់របស់តារាចម្រៀងទាំង ២រូប ប៉ុន្តែវាមិនមែនជាការបញ្ចប់អាជីពតារាចម្រៀងរបស់ កៅ ពន្លឺ និង ជា សុជាតិ នោះទេ ព្រោះ ពន្លឺ និង សុជាតិ បានបង្កើតស្នាដៃចម្រៀងថ្មីរៀងខ្លួន និងបានទម្លាក់ជាផ្លូវការលើទំព័រហ្វេសប៊ុកផ្លូវការអ្នកទាំង ២៕
ពីសារព័ត៌មាន The Khmer Daily Network