National
• 3 hours ago• Lim_Rothanaksambath
ក្រសួងវប្បធម៌ ជំរុញយុវវ័យក្នុងយុគសម័យឌីជីថលឱ្យចេះប្រើបច្ចេកវិទ្យាទំនើបក្នុងផ្លូវវិជ្ជមាន ដើម្បីផ្សព្វផ្សាយ និងការពារវប្បធម៌ជាតិ

ភ្នំពេញ, ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦៖ សិក្ខាសាលា ស្តីពី «តួនាទីយុវវ័យ ក្នុងការរួមចំណែក ការពារថែរក្សា វប្បធម៌ប្រពៃណីដូនតា» ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំឡើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ក្រោមអធិបតីភាព លោកជំទាវ នេត្រ ភូម៉ារី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
សិក្ខាសាលានេះធ្វើឡើងក្នុងបំណងធំៗចំនួន ៣ រួមមាន៖ ១. ដាស់តឿន និងលើកកម្ពស់ការយល់ដឹង គឺបណ្តុះស្មារតីស្រឡាញ់ ស្គាល់តម្លៃ និងមោទនភាពជាតិ ចំពោះសម្បត្តិបេតិកភណ្ឌវប្បធម៌រូបី និងអរូបីដល់ស្រទាប់យុវវ័យ, ២. បង្កើតកិច្ចពិភាក្សា គឺផ្តល់ឱកាសឱ្យយុវជនបានជួបជុំ ផ្លាស់ប្តូរមតិយោបល់ ទស្សនផ្ទាល់ខ្លួន និងរៀនសូត្របន្ថែមពីវាគ្មិនអំពីយុទ្ធសាស្ត្ររួមគ្នាក្នុងការការពារវប្បធម៌ជាតិ និង ៣. ជំរុញការចូលរួមរបស់យុវវ័យក្នុងយុគសម័យឌីជីថល គឺលើកទឹកចិត្តយុវជនដែលជាសសរទ្រទ្រង់ជាតិ ឱ្យចេះប្រើប្រាស់បច្ចេកវិទ្យាទំនើប និងបណ្តាញសង្គមក្នុងផ្លូវវិជ្ជមាន ដើម្បីផ្សព្វផ្សាយ និងការពារវប្បធម៌ជាតិឱ្យបានគង់វង្ស និងអភិវឌ្ឍបន្ថែមទៀត។
មានប្រសាសន៍ក្នុងពិធីបើកសិក្ខាសាលា យុវជនគឺជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការចូលរួមថែរក្សា ការពារ និងអភិរក្សមរតកវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ព្រមទាំងកិច្ចប្រតិបត្តិផ្សេងៗរបស់ដូនតា ដែលជាអត្តសញ្ញាណជាតិដ៏ឧត្តុង្គឧត្តម និងរួមចំណែកលើកកម្ពស់តម្លៃវប្បធម៌ជាតិនៅលើឆាកអន្តរជាតិដោយក្តីមោទនភាព។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
ហេតុដូច្នេះ សិក្ខាសាលានេះ គឺពិតជាបានឆ្លើយតបចំទិសដៅ និងសេចក្តីត្រូវការរបស់ក្មួយៗយុវជន យុវនារី ដែលជាកុលបុត្រកុលធីតាខ្មែរប្រកបដោយសក្តានុពល និងជាទំពាំងស្នងឫស្សីយ៉ាងរឹងមាំសម្រាប់ជាតិ។ «មរតកវប្បធម៌ជាតិអាចនៅគង់វង្សបាន គឺត្រូវពឹងអាស្រ័យលើក្មួយៗ ចៅៗទាំងអស់គ្នានេះហើយ» នេះជាការគូសបញ្ជាក់របស់ លោកជំទាវ រដ្ឋលេខាធិការ។
ក្នុងឱកាសនេះ លោកជំទាវ រដ្ឋលេខាធិការ ក៏បានរំលេចអំពីព្រឹត្តិការណ៍សង្គ្រាមកាលពីឆ្នាំមុន ដែលប្រទេសជិតខាងបានឈ្លានពានទឹកដីកម្ពុជា ដោយបានផ្តាំផ្ញើដល់ក្មួយៗយុវជនទាំងអស់ ត្រូវចងចាំប្រវត្តិសាស្ត្រទាំងនោះឱ្យបានច្បាស់ ហើយប្រែក្លាយភាពឈឺចាប់ឱ្យទៅជាកម្លាំងចិត្ត ហើយរួមគ្នាថែរក្សា ការពារមរតកវប្បធម៌ទាំងនោះឱ្យបានគង់វង្សស្ថិតស្ថេរជានិរន្តរ៍៕
រាយការណ៍ដោយ៖ សារព័ត៌មាន The Khmer Daily Network
សិក្ខាសាលានេះធ្វើឡើងក្នុងបំណងធំៗចំនួន ៣ រួមមាន៖ ១. ដាស់តឿន និងលើកកម្ពស់ការយល់ដឹង គឺបណ្តុះស្មារតីស្រឡាញ់ ស្គាល់តម្លៃ និងមោទនភាពជាតិ ចំពោះសម្បត្តិបេតិកភណ្ឌវប្បធម៌រូបី និងអរូបីដល់ស្រទាប់យុវវ័យ, ២. បង្កើតកិច្ចពិភាក្សា គឺផ្តល់ឱកាសឱ្យយុវជនបានជួបជុំ ផ្លាស់ប្តូរមតិយោបល់ ទស្សនផ្ទាល់ខ្លួន និងរៀនសូត្របន្ថែមពីវាគ្មិនអំពីយុទ្ធសាស្ត្ររួមគ្នាក្នុងការការពារវប្បធម៌ជាតិ និង ៣. ជំរុញការចូលរួមរបស់យុវវ័យក្នុងយុគសម័យឌីជីថល គឺលើកទឹកចិត្តយុវជនដែលជាសសរទ្រទ្រង់ជាតិ ឱ្យចេះប្រើប្រាស់បច្ចេកវិទ្យាទំនើប និងបណ្តាញសង្គមក្នុងផ្លូវវិជ្ជមាន ដើម្បីផ្សព្វផ្សាយ និងការពារវប្បធម៌ជាតិឱ្យបានគង់វង្ស និងអភិវឌ្ឍបន្ថែមទៀត។
មានប្រសាសន៍ក្នុងពិធីបើកសិក្ខាសាលា យុវជនគឺជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការចូលរួមថែរក្សា ការពារ និងអភិរក្សមរតកវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ព្រមទាំងកិច្ចប្រតិបត្តិផ្សេងៗរបស់ដូនតា ដែលជាអត្តសញ្ញាណជាតិដ៏ឧត្តុង្គឧត្តម និងរួមចំណែកលើកកម្ពស់តម្លៃវប្បធម៌ជាតិនៅលើឆាកអន្តរជាតិដោយក្តីមោទនភាព។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈហេតុដូច្នេះ សិក្ខាសាលានេះ គឺពិតជាបានឆ្លើយតបចំទិសដៅ និងសេចក្តីត្រូវការរបស់ក្មួយៗយុវជន យុវនារី ដែលជាកុលបុត្រកុលធីតាខ្មែរប្រកបដោយសក្តានុពល និងជាទំពាំងស្នងឫស្សីយ៉ាងរឹងមាំសម្រាប់ជាតិ។ «មរតកវប្បធម៌ជាតិអាចនៅគង់វង្សបាន គឺត្រូវពឹងអាស្រ័យលើក្មួយៗ ចៅៗទាំងអស់គ្នានេះហើយ» នេះជាការគូសបញ្ជាក់របស់ លោកជំទាវ រដ្ឋលេខាធិការ។