National
• 1 hour ago• Lim_Rothanaksambath
រាជរដ្ឋាភិបាល លើកកម្ពស់ការប្រែក្លាយវិស័យសហគ្រាសធុនតូច និងមធ្យម ទៅជាក្បាលម៉ាស៊ីនដ៏មានថាមពលក្នុងការជំរុញសេដ្ឋកិច្ចជាតិ

ភ្នំពេញ៖ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអនុញ្ញាតជូនគណៈប្រតិភូនៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) ដឹកនាំដោយ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល FASMEC ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២៦។ ក្នុងជំនួបនេះ ក៏មានវត្តមាន ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការ គណៈកម្មាធិការវិនិយោគកម្ពុជានៃ ក.អ.ក. ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធពី ក.អ.ក. មួយចំនួនផងដែរ។
ជំនួបពិភាក្សានេះ រៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងតំណាងសហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា។
ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល FASMEC បានលើកឡើងនូវមតិយោបល់មួយចំនួនទៅកាន់អង្គពិភាក្សាដែលជាតម្រូវការរួមរបស់សហគ្រិនក្នុងស្រុក សំដៅពង្រឹង និងពង្រីកខ្សែចង្វាក់តម្លៃផលិតកម្មក្នុងស្រុក ក៏ដូចជាសម្រួលដល់កិច្ចការងាររដ្ឋបាល និងបទដ្ឋានគតិយុត្តផ្សេងៗ ឱ្យកាន់តែមានភាពសាមញ្ញ ឆាប់រហ័ស និងមានលក្ខណៈអំណោយផលដល់សហគ្រិន។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Chanthol Sun DPM
ក្រោយទទួលស្ដាប់ និងបានដឹងឮពីមតិយោបល់ និងសំណូមពររបស់ប្រធានក្រុមប្រឹក្សាភិបាល ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី ក្នុងនាមរាជរដ្ឋាភិបាល និងបានបញ្ជាក់ពីការប្ដេជ្ញាចិត្តក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយ FASMEC ក្នុងស្មារតីជួយជ្រោមជ្រែង ដើម្បីប្រែក្លាយវិស័យសហគ្រាសធុនតូច និងមធ្យមឱ្យទៅជាក្បាលម៉ាស៊ីនដ៏មានថាមពលក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព និងបរិយាបន្ន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្ដែងនូវក្ដីសោមនស្សរីករាយប្រកបដោយមោទនភាព ដែលបានឃើញពីភាពច្នៃប្រឌិត និងភាពសម្បូរបែបនៃផលិតផលខ្មែរ ជាមួយនឹងសមត្ថភាពផលិតកាន់តែមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ ជាមួយគ្នានោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់នូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ដោយបានស្នើឱ្យម្ចាស់សហគ្រាសផលិតទាំងអស់យកចិត្តទុកដាក់ខ្ពស់លើគុណភាព និងសុវត្ថិភាពផលិតផល និងពង្រឹងសមត្ថភាពប្រកួតប្រជែងដើម្បីជំនួសការនាំចូល និងឈានទៅនាំចេញនាពេលខាងមុខ។
សូមជម្រាបថា ក្នុងកិច្ចប្រជុំនេះ សមាជិក សមាជិកានៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) ដែលបានចូលរួម ក៏បាននាំយកនូវផលិតផលក្នុងស្រុកជាច្រើនមុខ ដែលជាស្នាដៃ និងជាផលិតផលសម្រេចរបស់សហគ្រាសខ្លួន មកដាក់បង្ហាញជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំ ក.អ.ក. ដោយផ្ទាល់ផងដែរ។
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
ជំនួបពិភាក្សានេះ រៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងតំណាងសហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា។
ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល FASMEC បានលើកឡើងនូវមតិយោបល់មួយចំនួនទៅកាន់អង្គពិភាក្សាដែលជាតម្រូវការរួមរបស់សហគ្រិនក្នុងស្រុក សំដៅពង្រឹង និងពង្រីកខ្សែចង្វាក់តម្លៃផលិតកម្មក្នុងស្រុក ក៏ដូចជាសម្រួលដល់កិច្ចការងាររដ្ឋបាល និងបទដ្ឋានគតិយុត្តផ្សេងៗ ឱ្យកាន់តែមានភាពសាមញ្ញ ឆាប់រហ័ស និងមានលក្ខណៈអំណោយផលដល់សហគ្រិន។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Chanthol Sun DPMក្រោយទទួលស្ដាប់ និងបានដឹងឮពីមតិយោបល់ និងសំណូមពររបស់ប្រធានក្រុមប្រឹក្សាភិបាល ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី ក្នុងនាមរាជរដ្ឋាភិបាល និងបានបញ្ជាក់ពីការប្ដេជ្ញាចិត្តក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយ FASMEC ក្នុងស្មារតីជួយជ្រោមជ្រែង ដើម្បីប្រែក្លាយវិស័យសហគ្រាសធុនតូច និងមធ្យមឱ្យទៅជាក្បាលម៉ាស៊ីនដ៏មានថាមពលក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព និងបរិយាបន្ន។