National
• 1 hour ago• Lim_Rothanaksambath
ពិព័រណ៍មិនអចិន្ត្រៃយ៍អំពីការយាងត្រឡប់មកវិញនៃព្រលឹងដូនតា៖ វត្ថុសិល្បៈខ្មែរ ដែលបានបាត់បង់ និងការទាមទារត្រឡប់មកកម្ពុជាវិញ កំពុងតាំងបង្ហាញជាសាធារណៈ

ភ្នំពេញ៖ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦៖ ពិព័រណ៍មិនអចិន្ត្រៃយ៍អំពីការយាងត្រឡប់មកវិញនៃព្រលឹងដូនតា៖ វត្ថុសិល្បៈខ្មែរ ដែលបានបាត់បង់ និងការទាមទារបញ្ជូនត្រឡប់មកកម្ពុជាវិញ កំពុងដាក់តាំងបង្ហាញឱ្យសាធារណជនចូលរួមទស្សនាដោយសេរី ចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី១៨ សីហា ឆ្នាំ២០២៦ នៅបរិវេណសួនបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ខេត្តកំពង់ឆ្នាំង។
ទន្ទឹមនឹងការដាក់តាំងពិព័រណ៍នេះ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ឆ្នាំង ក៏បានរម្លឹកឡើងអំពីរឿងរ៉ាវប្រវត្តិសាស្ត្ររបស់ព្រះរាជាណាចក្រកម្ពុជា ដែលកម្ពុជាស្ថិតក្នុងចំណោមរដ្ឋសំខាន់ៗដំបូងមួយនៃបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ បានរីកលូតលាស់បន្តិចម្តងៗ រហូតបង្កើតបានជាអារ្យធម៌អង្គរដ៏រុងរឿងខ្ពង់ខ្ពស់ ត្រូវបានគេប្រសិទ្ធនាមថា «ព្រះរាជាណាចក្រនៃវប្បធម៌»។
ស្ថិតក្នុងភាពរុងរឿង កម្ពុជាក៏បានឆ្លងកាត់នូវសង្គ្រាម និងព្រឹត្តិការណ៍ដ៏សោកសៅជាច្រើនអន្លើនៅក្នុងប្រវត្តិសាស្ត្រដ៏វែងឆ្ងាយរបស់ខ្លួន។ សង្គ្រាមស៊ីវិល ដែលអូសបន្លាយជាង ៣ ទសវត្សរ៍ បង្កអសន្តិសុខក្នុងស្រុក បានធ្វើឱ្យបុរាណដ្ឋាន និងសំណង់ប្រាសាទនៅតំបន់ដាច់ស្រយាល ក្លាយជាគោលដៅនៃការលួចជីកគាស់កកាយរុករកវត្ថុបុរាណរបស់ជនទុច្ចរិត។ សូម្បីតែសមុច្ច័យសារមន្ទីរវត្តពោធិ៍វាល សារមន្ទីរខេត្តបាត់ដំបង និងឃ្លាំងអភិរក្សដ្ឋានអង្គរខេត្តសៀមរាប ក៏រងគ្រោះដោយអំពើចោរកម្មដែរ។
វត្ថុបុរាណទាំងនោះ ត្រូវឈ្មួញវត្ថុបុរាណលក់ពីប្រទេសមួយទៅកាន់ប្រទេសមួយដោយក្លែងបន្លំប្រវត្តិ និងប្រភពដើម។ ចុងក្រោយវត្ថុទាំងនោះខ្លះត្រូវបានយកទៅដាក់តាំងលម្អនៅតាមសួនច្បារ ការិយាល័យ គេហដ្ឋាន និងខ្លះទៀត ត្រូវបានដាក់លក់ដេញថ្លៃ និងតាំងបង្ហាញតាមសារមន្ទីរជាដើម។ ការបាត់បង់សម្បត្តិវប្បធម៌ខ្មែរទាំងនោះ មិនត្រឹមតែជាការបាត់បង់នូវបេតិកភណ្ឌរូបីរបស់កម្ពុជាប៉ុណ្ណោះទេ តែក៏បានធ្វើឱ្យបាត់បង់ទំនៀម និងការប្រតិបត្តិកិច្ចពិធីមួយចំនួន ដែលជាអត្តសញ្ញាណវប្បធម៌ជាតិផងដែរ។
ក្រោយសន្និសីទក្រុងប៉ារីស ឆ្នាំ១៩៩១ រាជរដ្ឋាភិបាលកម្ពុជា បានពង្រឹងយន្តការប្រយុទ្ធប្រឆាំងការជួញដូរ ការចរាចរសម្បត្តិវប្បធម៌ដោយខុសច្បាប់ និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នជាតិ អន្តរជាតិនានា។ អរគុណសន្តិភាព តាមរយៈនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កម្ពុជាមានស្ថិរភាពនយោបាយ ការបង្រួបបង្រួមជាតិ និងសុខសន្តិភាពពេញលេញ។ សន្តិភាព ផ្តល់លទ្ធភាពជូនក្រសួងវប្បធម៌ និងវិចិត្រសិល្បៈអនុវត្តកិច្ចការពារ អភិរក្ស លើកតម្លៃបេតិកភណ្ឌវប្បធម៌ និងការទាមទារមកវិញនូវសម្បត្តិវប្បធម៌ខ្មែរដែលត្រូវបានជនទុច្ចរិតលួច ជួញដូរដោយខុសច្បាប់ត្រឡប់មកមាតុភូមិជាហូរហែ។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តកំពង់ឆ្នាំង
ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក៏បានបញ្ជាក់យ៉ាងច្បាស់នូវទស្សនវិស័យសម្ដេច ដែលឆ្លុះបញ្ចាំងអំពីគោលនយោបាយ និងយុទ្ធសាស្ត្រនានារបស់ជាតិ ជាពិសេស នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដោយផ្តោតសំខាន់លើការអភិរក្ស និងការអភិវឌ្ឍវប្បធម៌ជាតិប្រកបដោយចីរភាព។
ក្នុងពិធីស្វាគមន៍ “ការទទួលវត្ថុបុរាណខ្មែរដែលបានប្រគល់ជូនកម្ពុជាវិញ” កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតីបានថ្លែងថា ... បច្ចុប្បន្ន កម្ពុជាកំពុងសិក្សា ស្រាវជ្រាវបន្ត គ្មានវិនាទីណាដែលកូនខ្មែរបំភ្លេចនូវព្រលឹងដូនតា និងអត្តសញ្ញាណជាតិខ្លួនឯងបានឡើយ...។
ចាប់តាំងពីឆ្នាំ១៩៩៦ ដល់បច្ចុប្បន្ន មានវត្ថុសិល្បៈខ្មែរជាង ១,០០០ វត្ថុ ត្រូវបានប្រគល់ត្រឡប់មកពីប្រទេសចំនួន១៦ រួមមាន សហរដ្ឋអាមេរិក បារាំង អូស្ត្រាលី អង់គ្លេស ជប៉ុន និងប្រទេសផ្សេងៗទៀត។ លទ្ធផលទាំងនេះបង្ហាញពីការប្តេជ្ញារបស់រាជរដ្ឋាភិបាល និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយធ្វើការផ្សព្វផ្សាយអំពីតម្លៃវប្បធម៌ជាតិ ការស្រាវជ្រាវ ប្រមូលភស្តុតាង និងការចរចាតាមផ្លូវច្បាប់ ការទូត និងការគាំទ្រពីអង្គការអន្តរជាតិនានា។
ដូច្នេះ ពិព័រណ៍មិនអចិន្ត្រៃយ៍អំពីការយាងត្រឡប់មកវិញនៃព្រលឹងដូនតា៖ វត្ថុសិល្បៈខ្មែរ ដែលបានបាត់បង់ និងការទាមទារបញ្ជូនត្រឡប់មកកម្ពុជាវិញ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់កូនខ្មែរជំនាន់ក្រោយ ដើម្បីសិក្សាឈ្វែងយល់ពីឫសគល់នៃប្រវត្តិសាស្ត្រ ការកកើត ការបាត់បង់ និងការនាំយកដួងព្រលឹងដូនតាខ្មែរត្រឡប់មកមាតុប្រទេសវិញ។
សូមអញ្ជើញមកទស្សនាពិព័រណ៍មិនអចិន្ត្រៃយ៍អំពីការយាងត្រឡប់មកវិញនៃព្រលឹងដូនតា៖ វត្ថុសិល្បៈខ្មែរ ដែលបានបាត់បង់ និងការទាមទារបញ្ជូនត្រឡប់មកកម្ពុជាវិញ ឱ្យបានច្រើនកុះករ ដែលពិព័រណ៍នេះបើកឱ្យសាធារណជនចូលរួមទស្សនាដោយសេរី ចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី១៨ សីហា ឆ្នាំ២០២៦ នៅបរិវេណសួនបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ខេត្តកំពង់ឆ្នាំង៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
ទន្ទឹមនឹងការដាក់តាំងពិព័រណ៍នេះ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ឆ្នាំង ក៏បានរម្លឹកឡើងអំពីរឿងរ៉ាវប្រវត្តិសាស្ត្ររបស់ព្រះរាជាណាចក្រកម្ពុជា ដែលកម្ពុជាស្ថិតក្នុងចំណោមរដ្ឋសំខាន់ៗដំបូងមួយនៃបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ បានរីកលូតលាស់បន្តិចម្តងៗ រហូតបង្កើតបានជាអារ្យធម៌អង្គរដ៏រុងរឿងខ្ពង់ខ្ពស់ ត្រូវបានគេប្រសិទ្ធនាមថា «ព្រះរាជាណាចក្រនៃវប្បធម៌»។
ស្ថិតក្នុងភាពរុងរឿង កម្ពុជាក៏បានឆ្លងកាត់នូវសង្គ្រាម និងព្រឹត្តិការណ៍ដ៏សោកសៅជាច្រើនអន្លើនៅក្នុងប្រវត្តិសាស្ត្រដ៏វែងឆ្ងាយរបស់ខ្លួន។ សង្គ្រាមស៊ីវិល ដែលអូសបន្លាយជាង ៣ ទសវត្សរ៍ បង្កអសន្តិសុខក្នុងស្រុក បានធ្វើឱ្យបុរាណដ្ឋាន និងសំណង់ប្រាសាទនៅតំបន់ដាច់ស្រយាល ក្លាយជាគោលដៅនៃការលួចជីកគាស់កកាយរុករកវត្ថុបុរាណរបស់ជនទុច្ចរិត។ សូម្បីតែសមុច្ច័យសារមន្ទីរវត្តពោធិ៍វាល សារមន្ទីរខេត្តបាត់ដំបង និងឃ្លាំងអភិរក្សដ្ឋានអង្គរខេត្តសៀមរាប ក៏រងគ្រោះដោយអំពើចោរកម្មដែរ។
វត្ថុបុរាណទាំងនោះ ត្រូវឈ្មួញវត្ថុបុរាណលក់ពីប្រទេសមួយទៅកាន់ប្រទេសមួយដោយក្លែងបន្លំប្រវត្តិ និងប្រភពដើម។ ចុងក្រោយវត្ថុទាំងនោះខ្លះត្រូវបានយកទៅដាក់តាំងលម្អនៅតាមសួនច្បារ ការិយាល័យ គេហដ្ឋាន និងខ្លះទៀត ត្រូវបានដាក់លក់ដេញថ្លៃ និងតាំងបង្ហាញតាមសារមន្ទីរជាដើម។ ការបាត់បង់សម្បត្តិវប្បធម៌ខ្មែរទាំងនោះ មិនត្រឹមតែជាការបាត់បង់នូវបេតិកភណ្ឌរូបីរបស់កម្ពុជាប៉ុណ្ណោះទេ តែក៏បានធ្វើឱ្យបាត់បង់ទំនៀម និងការប្រតិបត្តិកិច្ចពិធីមួយចំនួន ដែលជាអត្តសញ្ញាណវប្បធម៌ជាតិផងដែរ។
ក្រោយសន្និសីទក្រុងប៉ារីស ឆ្នាំ១៩៩១ រាជរដ្ឋាភិបាលកម្ពុជា បានពង្រឹងយន្តការប្រយុទ្ធប្រឆាំងការជួញដូរ ការចរាចរសម្បត្តិវប្បធម៌ដោយខុសច្បាប់ និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នជាតិ អន្តរជាតិនានា។ អរគុណសន្តិភាព តាមរយៈនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កម្ពុជាមានស្ថិរភាពនយោបាយ ការបង្រួបបង្រួមជាតិ និងសុខសន្តិភាពពេញលេញ។ សន្តិភាព ផ្តល់លទ្ធភាពជូនក្រសួងវប្បធម៌ និងវិចិត្រសិល្បៈអនុវត្តកិច្ចការពារ អភិរក្ស លើកតម្លៃបេតិកភណ្ឌវប្បធម៌ និងការទាមទារមកវិញនូវសម្បត្តិវប្បធម៌ខ្មែរដែលត្រូវបានជនទុច្ចរិតលួច ជួញដូរដោយខុសច្បាប់ត្រឡប់មកមាតុភូមិជាហូរហែ។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តកំពង់ឆ្នាំងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក៏បានបញ្ជាក់យ៉ាងច្បាស់នូវទស្សនវិស័យសម្ដេច ដែលឆ្លុះបញ្ចាំងអំពីគោលនយោបាយ និងយុទ្ធសាស្ត្រនានារបស់ជាតិ ជាពិសេស នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដោយផ្តោតសំខាន់លើការអភិរក្ស និងការអភិវឌ្ឍវប្បធម៌ជាតិប្រកបដោយចីរភាព។