National
• 2 hours ago• Lim_Rothanaksambath
បេសកកម្មការទូតបញ្ចប់ កម្ពុជា និងអាល្លឺម៉ង់ ប្តេជ្ញាពង្រីកទំនាក់ទំនងទ្វេភាគីគ្រប់វិស័យ លើកកម្ពស់ភាពជាដៃគូយូរអង្វែង

ភ្នំពេញ, ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជំនួបសម្តែងការគួរសម និងជម្រាបលា ពីសំណាក់ ឯកឧត្តម Stefan MESSERER ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែល ឯកឧត្តមឯកអគ្គរដ្ឋទូត បញ្ចប់បេសកកម្មការទូតដោយជោគជ័យនៅកម្ពុជា។ ជំនួបនេះត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់ ភាពជាដៃគូ និងចំណងមិត្តភាពដ៏យូរអង្វែងរវាងកម្ពុជា និងអាល្លឺម៉ង់ ដោយរួមមានការសម្របសម្រួល ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់ ឯកឧត្តម Frank-Walter Steinmeier ប្រធានាធិបតីនៃសាធារណរដ្ឋ សហព័ន្ធអាល្លឺម៉ង់មកកាន់កម្ពុជាក្នុងឆ្នាំ២០២៣ ការបើកដំណើរការស្ថានកុងស៊ុលកិត្តិយសនៅខេត្តសៀមរាប ការតែងតាំងអនុព័ន្ធយោធាអាល្លឺម៉ង់ប្រចាំកម្ពុជាជាលើកដំបូង ក៏ដូចជាការគាំទ្រប្រទេសអាល្លឺម៉ង់ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា ជាពិសេសលើវិស័យសុខាភិបាល វប្បធម៌ អប់រំ ការអភិវឌ្ឍជនបទ ការកាត់បន្ថយភាពក្រីក្រ ការបោសសម្អាតមីន និងការតភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ជាដើម។
ជាមួយគ្នានោះ ឯកឧត្តម Stefan MESSERER បានសម្តែងការពេញចិត្តយ៉ាងខ្លាំងចំពោះកិច្ចសន្ទនាប្រកបដោយលក្ខណៈស្ថាបនា និងផ្លែផ្កា នៅក្នុងទំនាក់ទំនងកម្ពុជា-អាល្លឺម៉ង់ ក្នុងអាណត្តិរបស់ឯកឧត្តម។
photo_2026-07-31_09-26-55.jpg
ឯកឧត្តម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងក្រសួង/ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាចំពោះការគាំទ្រឥតឈប់ឈរ និងកិច្ចសហប្រតិបត្តិការដ៏ល្អ ក្នុងរយៈពេលបួនឆ្នាំកន្លងមកនោះ។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់អាល្លឺម៉ង់ក្នុងការពង្រីកទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា លើគ្រប់វិស័យ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។
ក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីអំពីការត្រៀមខ្លួនក្នុងការផ្តល់ការគាំទ្រដូចគ្នាជូន ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ថ្មី ដែលនឹងមកទទួលតំណែងក្នុងពេលឆាប់ៗខាងមុខ ដើម្បីបន្តពង្រឹងទំនាក់ទំនងទ្វេភាគី និងលើកកម្ពស់ភាពជាដៃគូរបស់យើងឱ្យកាន់តែខ្ពស់មួយកម្រិតទៀត។
សូមជម្រាបថា ភាគីទាំងពីរទន្ទឹងរង់ចាំការប្រារព្ធខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-អាល្លឺម៉ង់ នៅឆ្នាំក្រោយ និងបានពិភាក្សាអំពីវិធីសាស្ត្រនានា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀតលើវិស័យអាទិភាព រួមមាន ពាណិជ្ជកម្ម និងការវិនិយោគ អប់រំ កសិកម្ម កសិ-ឧស្សាហកម្ម ថាមពល ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងផ្តោតជាពិសេសលើការជំរុញការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ទៅវិញទៅមករវាងប្រទេសទាំងពីរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូន ឯកឧត្តមឯកអគ្គរដ្ឋទូត អំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ផងដែរ៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់ ភាពជាដៃគូ និងចំណងមិត្តភាពដ៏យូរអង្វែងរវាងកម្ពុជា និងអាល្លឺម៉ង់ ដោយរួមមានការសម្របសម្រួល ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់ ឯកឧត្តម Frank-Walter Steinmeier ប្រធានាធិបតីនៃសាធារណរដ្ឋ សហព័ន្ធអាល្លឺម៉ង់មកកាន់កម្ពុជាក្នុងឆ្នាំ២០២៣ ការបើកដំណើរការស្ថានកុងស៊ុលកិត្តិយសនៅខេត្តសៀមរាប ការតែងតាំងអនុព័ន្ធយោធាអាល្លឺម៉ង់ប្រចាំកម្ពុជាជាលើកដំបូង ក៏ដូចជាការគាំទ្រប្រទេសអាល្លឺម៉ង់ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា ជាពិសេសលើវិស័យសុខាភិបាល វប្បធម៌ អប់រំ ការអភិវឌ្ឍជនបទ ការកាត់បន្ថយភាពក្រីក្រ ការបោសសម្អាតមីន និងការតភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ជាដើម។
ជាមួយគ្នានោះ ឯកឧត្តម Stefan MESSERER បានសម្តែងការពេញចិត្តយ៉ាងខ្លាំងចំពោះកិច្ចសន្ទនាប្រកបដោយលក្ខណៈស្ថាបនា និងផ្លែផ្កា នៅក្នុងទំនាក់ទំនងកម្ពុជា-អាល្លឺម៉ង់ ក្នុងអាណត្តិរបស់ឯកឧត្តម។
photo_2026-07-31_09-26-55.jpgឯកឧត្តម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងក្រសួង/ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាចំពោះការគាំទ្រឥតឈប់ឈរ និងកិច្ចសហប្រតិបត្តិការដ៏ល្អ ក្នុងរយៈពេលបួនឆ្នាំកន្លងមកនោះ។