National
• 1 hour ago• Lim_Rothanaksambath
រដ្ឋមន្ត្រី ៣ ស្ថាប័ន រួមគ្នាជំរុញផលិតផលសិប្បកម្ម បំបាត់របាំងទីផ្សារអ្នកផលិត និងអ្នកចែកចាយ

ភ្នំពេញ, ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦៖ ក្នុងគោលបំណងលើកកម្ពស់ផលិតផលក្នុងស្រុក និងពង្រីកទីផ្សារទេសចរណ៍ វេទិកាជាតិលើកទី១ ស្តីពី «ការជំរុញផលិតផលសិប្បកម្មទេសចរណ៍ និងវត្ថុអនុស្សាវរីយ៍ខ្មែរ» ត្រូវបានរៀបចំឡើងយ៉ាងអធិកអធម នៅសណ្ឋាគារសុខា ខេត្តសៀមរាប នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាពរដ្ឋមន្ត្រីសំខាន់ៗចំនួន ៣ រូប រួមមាន៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍, លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម ហែម វណ្ឌឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
វេទិកានេះ មិនមែនត្រឹមតែជាការតាំងបង្ហាញផលិតផលប៉ុណ្ណោះទេ ប៉ុន្តែគឺជា «ជំនួបផ្គូផ្គងធុរកិច្ចផ្ទាល់» រវាង អ្នកផលិត (សិប្បករ សហគ្រាសក្នុងស្រុក និងសហគមន៍ផលិត) និង អ្នកចែកចាយ (សណ្ឋាគារលំដាប់ខ្ពស់ ប្រតិបត្តិករទេសចរណ៍ និងហាងលក់វត្ថុអនុស្សាវរីយ៍ធំៗ)។ តាមការឱ្យដឹងពីក្រសួងទេសចរណ៍ យន្តការនេះធ្វើឡើងដើម្បីលុបបំបាត់របាំងទីផ្សារ និងបង្កើតខ្សែច្រវាក់តម្លៃដែលផ្តល់ផលប្រយោជន៍ដោយផ្ទាល់ដល់ដៃអ្នកផលិតខ្មែរ។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងទេសចរណ៍

ក្នុងឱកាសអញ្ជើញទស្សនាស្តង់តាំងបង្ហាញ ថ្នាក់ដឹកនាំទាំង ៣ ស្ថាប័ន បានពិនិត្យយ៉ាងយកចិត្តទុកដាក់លើគុណភាព ការរចនា និងភាពច្នៃប្រឌិតនៃផលិតផលម៉ាកខ្មែរ។ ក្នុងនោះផងដែរ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ និងលើកទឹកចិត្តដល់សិប្បករឱ្យបន្តអភិវឌ្ឍផលិតផលរបស់ខ្លួនឱ្យមាន «ស្តង់ដារខ្ពស់» និងរក្សាបាននូវ «អត្តសញ្ញាណជាតិ» ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
វេទិកានេះ ត្រូវបានគេរំពឹងថា នឹងក្លាយជាកាតាលីករដ៏សំខាន់ក្នុងការបង្កើតឱកាសទីផ្សារថ្មីៗសម្រាប់ផលិតផលស្នាដៃកូនខ្មែរ, បង្កើនប្រាក់ចំណូលជូនដល់សហគមន៍ និងសិប្បករនៅតាមមូលដ្ឋាន, ចូលរួមជួយលើកស្ទួយកិត្យានុភាពជាតិ តាមរយៈការប្រើប្រាស់ផលិតផលខ្មែរក្នុងវិស័យទេសចរណ៍ និងជំរុញការអភិវឌ្ឍទេសចរណ៍ប្រកបដោយគុណភាព ចីរភាព និងបរិយាបន្ន ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។
ការរួមសហការគ្នារវាងក្រសួងទាំង៣ គឺ ក្រសួងទេសចរណ៍, ក្រសួងពាណិជ្ជកម្ម និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បង្ហាញពីសាមគ្គីភាព និងការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការជំរុញឱ្យផលិតផលខ្មែរក្លាយជាជម្រើសទី១ សម្រាប់ភ្ញៀវទេសចរ និងឈានទៅដល់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិកាន់តែទូលំទូលាយ៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
វេទិកានេះ មិនមែនត្រឹមតែជាការតាំងបង្ហាញផលិតផលប៉ុណ្ណោះទេ ប៉ុន្តែគឺជា «ជំនួបផ្គូផ្គងធុរកិច្ចផ្ទាល់» រវាង អ្នកផលិត (សិប្បករ សហគ្រាសក្នុងស្រុក និងសហគមន៍ផលិត) និង អ្នកចែកចាយ (សណ្ឋាគារលំដាប់ខ្ពស់ ប្រតិបត្តិករទេសចរណ៍ និងហាងលក់វត្ថុអនុស្សាវរីយ៍ធំៗ)។ តាមការឱ្យដឹងពីក្រសួងទេសចរណ៍ យន្តការនេះធ្វើឡើងដើម្បីលុបបំបាត់របាំងទីផ្សារ និងបង្កើតខ្សែច្រវាក់តម្លៃដែលផ្តល់ផលប្រយោជន៍ដោយផ្ទាល់ដល់ដៃអ្នកផលិតខ្មែរ។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងទេសចរណ៍
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងទេសចរណ៍ក្នុងឱកាសអញ្ជើញទស្សនាស្តង់តាំងបង្ហាញ ថ្នាក់ដឹកនាំទាំង ៣ ស្ថាប័ន បានពិនិត្យយ៉ាងយកចិត្តទុកដាក់លើគុណភាព ការរចនា និងភាពច្នៃប្រឌិតនៃផលិតផលម៉ាកខ្មែរ។ ក្នុងនោះផងដែរ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ និងលើកទឹកចិត្តដល់សិប្បករឱ្យបន្តអភិវឌ្ឍផលិតផលរបស់ខ្លួនឱ្យមាន «ស្តង់ដារខ្ពស់» និងរក្សាបាននូវ «អត្តសញ្ញាណជាតិ» ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។