National
• 1 hour ago• Lim_Rothanaksambath
ឯកឧត្តម ប្រាក់ សុខុន លើកទឹកចិត្តធុរជនអូស្ត្រាលី ស្វែងរកឱកាសវិនិយោគនៅកម្ពុជា ខណៈត្រៀមអបអរខួប ៧៥ឆ្នាំ នៃទំនាក់ទំនងការទូត

ភ្នំពេញ, ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវបណ្ឌិត អ៊ែន អាលី (Anne Aly) រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអភិវឌ្ឍន៍អន្តរជាតិ អាជីវកម្មខ្នាតតូច និងពហុវប្បធម៌នៃប្រទេសអូស្ត្រាលី ក្នុងឱកាសដែលលោកជំទាវបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា កាលពីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។
ក្នុងសេចក្តីប្រកាសព័ត៌មានផ្លូវការរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី៣ ខែសីហា នេះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ក៏បានលើកទឹកចិត្តឱ្យធុរជនអូស្ត្រាលី ស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើវិស័យ អាទិភាពរួមមាន អប់រំ កសិកម្ម កសិ-ឧស្សាហកម្ម ថាមពលស្អាត រ៉ែ និងសេវាសុខាភិបាល។
ជាក់ស្តែង នៅឆ្នាំ២០២៧ គឺជាខួបលើកទី៧៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ កម្ពុជានិងអូស្ត្រាលី បានប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងទំនាក់ទំនងបន្ថែមទៀត។ ក្នុងនោះ ភាគីទាំងពីរត្រៀមរួចជាស្រេច ក្នុងការរៀបចំសកម្មភាពរួម ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។
តាមរយៈជំនួបនេះ ភាគីទាំងពីរបានពិភាក្សាលើការពង្រឹងទំនាក់ទំនងទ្វេភាគី និងយន្តការកិច្ចពិគ្រោះយោបល់ ដោយកម្ពុជា និងអូស្ត្រាលី បានគូសបញ្ជាក់ពីសារៈសំខាន់នៃ "កិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រី" ដែលជាយន្តការស្នូលក្នុងការតាមដាន និងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ។
បន្ថែមពីលើនោះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិ ដើម្បីលើកកម្ពស់សន្តិភាព និងស្ថិរភាព។ ដោយឡែក ពាក់ព័ន្ធនឹងបញ្ហាជម្លោះកម្ពុជា-ថៃ ឯកឧត្តម ប្រាក់ សុខុន ក៏បានជម្រាបជូនលោកជំទាវបណ្ឌិត អ៊ែន អាលី អំពីព័ត៌មានលម្អិត និងជំហររបស់កម្ពុជា ដែលបានផ្តល់តាមរយៈស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជារួចរាល់ហើយ។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងការបរទេស - Ministry of Foreign Affairs and International Cooperation
ឆ្លៀតឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្ត្រាលី ដែលបានជួយកម្ពុជាតាំងពីដើមទសវត្សរ៍ឆ្នាំ១៩៩០ លើវិស័យបោសសម្អាតមីន កសិកម្ម និងសុខាភិបាល។ ជាពិសេស ក្នុងជំនួបនេះ អូស្ត្រាលីបានប្រកាសផ្តល់ជំនួយបន្ថែមចំនួន ៣លានដុល្លារអូស្ត្រាលី ដើម្បីពង្រឹងប្រព័ន្ធកិច្ចគាំពារសង្គមនៅកម្ពុជា ស្របពេលដែលសេដ្ឋកិច្ចពិភពលោកកំពុងរងផលប៉ះពាល់ពីវិបត្តិនៅមជ្ឈិមបូព៌ា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត អ៊ែន អាលី បានសម្តែងការ ពេញចិត្តចំពោះទំនាក់ទំនងដ៏យូរអង្វែង និងប្រកបដោយផ្លែផ្ការវាងប្រទេសទាំងពីរ ដែលស្តែងឡើងតាមរយៈ ការផ្លាស់ប្តូរទស្សនកិច្ច និងការប្រាស្រ័យទាក់ទងជាន់ខ្ពស់ជាញឹកញាប់ កំណើនសេដ្ឋកិច្ច និងការប្រាស្រ័យ ទាក់ទងយ៉ាងជិតស្និទ្ធរវាងប្រជាជននិងប្រជាជន។
ភាគីទាំងពីរ ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការរៀបចំ កិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីរវាងប្រទេសទាំងពីរ ដែលជាយន្តការដ៏សំខាន់ក្នុងការពង្រឹង និងពង្រីកកិច្ច សហប្រតិបត្តិការបន្ថែមទៀត៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
ក្នុងសេចក្តីប្រកាសព័ត៌មានផ្លូវការរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី៣ ខែសីហា នេះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ក៏បានលើកទឹកចិត្តឱ្យធុរជនអូស្ត្រាលី ស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើវិស័យ អាទិភាពរួមមាន អប់រំ កសិកម្ម កសិ-ឧស្សាហកម្ម ថាមពលស្អាត រ៉ែ និងសេវាសុខាភិបាល។
ជាក់ស្តែង នៅឆ្នាំ២០២៧ គឺជាខួបលើកទី៧៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ កម្ពុជានិងអូស្ត្រាលី បានប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងទំនាក់ទំនងបន្ថែមទៀត។ ក្នុងនោះ ភាគីទាំងពីរត្រៀមរួចជាស្រេច ក្នុងការរៀបចំសកម្មភាពរួម ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។
តាមរយៈជំនួបនេះ ភាគីទាំងពីរបានពិភាក្សាលើការពង្រឹងទំនាក់ទំនងទ្វេភាគី និងយន្តការកិច្ចពិគ្រោះយោបល់ ដោយកម្ពុជា និងអូស្ត្រាលី បានគូសបញ្ជាក់ពីសារៈសំខាន់នៃ "កិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រី" ដែលជាយន្តការស្នូលក្នុងការតាមដាន និងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ។
បន្ថែមពីលើនោះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិ ដើម្បីលើកកម្ពស់សន្តិភាព និងស្ថិរភាព។ ដោយឡែក ពាក់ព័ន្ធនឹងបញ្ហាជម្លោះកម្ពុជា-ថៃ ឯកឧត្តម ប្រាក់ សុខុន ក៏បានជម្រាបជូនលោកជំទាវបណ្ឌិត អ៊ែន អាលី អំពីព័ត៌មានលម្អិត និងជំហររបស់កម្ពុជា ដែលបានផ្តល់តាមរយៈស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជារួចរាល់ហើយ។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងការបរទេស - Ministry of Foreign Affairs and International Cooperationឆ្លៀតឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្ត្រាលី ដែលបានជួយកម្ពុជាតាំងពីដើមទសវត្សរ៍ឆ្នាំ១៩៩០ លើវិស័យបោសសម្អាតមីន កសិកម្ម និងសុខាភិបាល។ ជាពិសេស ក្នុងជំនួបនេះ អូស្ត្រាលីបានប្រកាសផ្តល់ជំនួយបន្ថែមចំនួន ៣លានដុល្លារអូស្ត្រាលី ដើម្បីពង្រឹងប្រព័ន្ធកិច្ចគាំពារសង្គមនៅកម្ពុជា ស្របពេលដែលសេដ្ឋកិច្ចពិភពលោកកំពុងរងផលប៉ះពាល់ពីវិបត្តិនៅមជ្ឈិមបូព៌ា។