National
• 1 hour ago• Lim_Rothanaksambath
កម្ពុជា និងបែលហ្សិក ជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ និងត្រៀមរៀបចំព្រឹត្តិការណ៍ «ភូមិហ្រ្វង់កូហ្វូនី»

ភ្នំពេញ, ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦៖ កម្ពុជា និងបែលហ្សិក បានបង្ហាញឆន្ទៈរួមគ្នាក្នុងការពង្រីកទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅលើវិស័យទេសចរណ៍ តាមរយៈការពិនិត្យលទ្ធភាពចុះអនុស្សរណៈយោគយល់ (MoU) និងការត្រៀមរៀបចំព្រឹត្តិការណ៍អមដ៏ធំ «ភូមិហ្រ្វង់កូហ្វូនី» (Village Francophonie) ក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ នាចុងឆ្នាំ២០២៦នេះ។
កិច្ចពិភាក្សានេះ បានធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ឯកឧត្តម Michel Parys ឯកអគ្គរាជទូតនៃព្រះរាជាណាចក្របែលហ្សិកប្រចាំកម្ពុជា កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងទេសចរណ៍។
ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានគូសបញ្ជាក់ថា កម្ពុជាគឺជាគោលដៅទេសចរណ៍ប្រកបដោយសន្តិភាព សុវត្ថិភាព និងបដិសណ្ឋារកិច្ចកក់ក្តៅ។ ឯកឧត្តមរដ្ឋមន្ត្រី បានផ្សព្វផ្សាយយ៉ាងសកម្មនូវយុទ្ធនាការ «Cambodia: Kingdom of Wonder, Feel the Warmth» និងយុទ្ធនាការ «ទស្សនាកម្ពុជា នារដូវបៃតង» ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ជាពិសេសពីតំបន់អឺរ៉ុប។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia
ទន្ទឹមនឹងនេះ ភាគីទាំងពីរបានពិភាក្សាលើចំណុចគន្លឹះសំខាន់ៗចំនួន ៤ ដើម្បីជំរុញកំណើនទេសចរណ៍ គឺ ការចុះ MoU បង្កើតក្របខណ្ឌផ្លូវការសម្រាប់កិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ, ដំណើរទស្សនកិច្ចសិក្សា (FAM Trip) ដែលនឹងរៀបចំឱ្យមានការអញ្ជើញក្រុមហ៊ុនទេសចរណ៍ អ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា (Content Creators) មកពីបែលហ្សិកមកទស្សនាកម្ពុជា, វេទិកាវិនិយោគ សំដៅដល់ការរៀបចំវេទិកាវិនិយោគទេសចរណ៍កម្ពុជា–បែលហ្សិក ដើម្បីទាក់ទាញទុនបន្ថែមក្នុងវិស័យបដិសណ្ឋារកិច្ច និងការបង្កើតទំនាក់ទំនងធុរកិច្ច (B2B) ដើម្បីជំរុញការតភ្ជាប់រវាងវិស័យឯកជននៃប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ។
ចំណុចលេចធ្លោនៃកិច្ចពិភាក្សា ឯកឧត្តម Michel Parys បានបញ្ជាក់ពីការគាំទ្រ និងការចូលរួមយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលបែលហ្សិក ក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី (OIF Summit) ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។ បែលហ្សិក នឹងបញ្ជូនប្រតិភូសំខាន់ៗមកចូលរួមក្នុងព្រឹត្តិការណ៍ «ភូមិហ្រ្វង់កូហ្វូនី» (Village Francophonie) ដែលជាព្រឹត្តិការណ៍វប្បធម៌ និងទេសចរណ៍ដ៏ធំមួយដែលក្រសួងទេសចរណ៍កម្ពុជាទទួលបន្ទុករៀបចំ ដើម្បីបង្ហាញពីសក្តានុពលនៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង។
គួររំលឹកផងដែរថា កម្ពុជា និងបែលហ្សិក បានបង្កើតទំនាក់ទំនងការទូតជាលើកដំបូងនៅឆ្នាំ១៩៥៥ និងបានភ្ជាប់ទំនាក់ទំនងឡើងវិញនៅឆ្នាំ១៩៩២។ គិតមកទល់ពេលនេះ ចំណងមិត្តភាពផ្លូវការបានអូសបន្លាយអស់រយៈពេលជាង ៣៤ឆ្នាំមកហើយ (គិតចាប់ពីឆ្នាំ១៩៩២)។ បច្ចុប្បន្ន មានវិនិយោគិន និងពលរដ្ឋបែលហ្សិកមួយចំនួនធំកំពុងរស់នៅ និងប្រកបអាជីវកម្មក្នុងវិស័យបដិសណ្ឋារកិច្ចនៅកម្ពុជា ដែលជាកាតាលីករយ៉ាងសំខាន់ក្នុងការពង្រឹងសេដ្ឋកិច្ចរវាងប្រជាជាតិទាំងពីរ៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
កិច្ចពិភាក្សានេះ បានធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ឯកឧត្តម Michel Parys ឯកអគ្គរាជទូតនៃព្រះរាជាណាចក្របែលហ្សិកប្រចាំកម្ពុជា កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងទេសចរណ៍។
ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានគូសបញ្ជាក់ថា កម្ពុជាគឺជាគោលដៅទេសចរណ៍ប្រកបដោយសន្តិភាព សុវត្ថិភាព និងបដិសណ្ឋារកិច្ចកក់ក្តៅ។ ឯកឧត្តមរដ្ឋមន្ត្រី បានផ្សព្វផ្សាយយ៉ាងសកម្មនូវយុទ្ធនាការ «Cambodia: Kingdom of Wonder, Feel the Warmth» និងយុទ្ធនាការ «ទស្សនាកម្ពុជា នារដូវបៃតង» ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ជាពិសេសពីតំបន់អឺរ៉ុប។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងទេសចរណ៍ Ministry of Tourism, Cambodiaទន្ទឹមនឹងនេះ ភាគីទាំងពីរបានពិភាក្សាលើចំណុចគន្លឹះសំខាន់ៗចំនួន ៤ ដើម្បីជំរុញកំណើនទេសចរណ៍ គឺ ការចុះ MoU បង្កើតក្របខណ្ឌផ្លូវការសម្រាប់កិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ, ដំណើរទស្សនកិច្ចសិក្សា (FAM Trip) ដែលនឹងរៀបចំឱ្យមានការអញ្ជើញក្រុមហ៊ុនទេសចរណ៍ អ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា (Content Creators) មកពីបែលហ្សិកមកទស្សនាកម្ពុជា, វេទិកាវិនិយោគ សំដៅដល់ការរៀបចំវេទិកាវិនិយោគទេសចរណ៍កម្ពុជា–បែលហ្សិក ដើម្បីទាក់ទាញទុនបន្ថែមក្នុងវិស័យបដិសណ្ឋារកិច្ច និងការបង្កើតទំនាក់ទំនងធុរកិច្ច (B2B) ដើម្បីជំរុញការតភ្ជាប់រវាងវិស័យឯកជននៃប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ។