National
• 1 hour ago• Lim_Rothanaksambath
ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ជំរុញសមាជិកព្រឹទ្ធសភាពង្រឹងការពិនិត្យឯកសារគតិយុត្ត ត្រៀមការបោះឆ្នោតឆ្នាំ២០២៧

ភ្នំពេញ, ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦៖ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ នៃព្រឹទ្ធសភា បានដាក់ចេញនូវសេចក្តីណែនាំសំខាន់ៗដល់សមាជិកព្រឹទ្ធសភា ឱ្យបង្កើនការយកចិត្តទុកដាក់លើការពិនិត្យឯកសារគតិយុត្តដែលគាំទ្រដល់ច្បាប់ដែលបានអនុម័តរួច និងត្រូវចុះជិតស្និទ្ធជាមួយមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ស្របពេលដែលការបោះឆ្នោតឃុំ-សង្កាត់អាណត្តិក្រោយកាន់តែខិតជិតមកដល់។
តួយ៉ាង ក្នុងកិច្ចប្រជុំជាមួយប្រធានគណៈកម្មការទាំង១០ និងប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទាំង៨ កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦ នៅវិមានព្រឹទ្ធសភា ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានលើកឡើងនូវចំណុចយុទ្ធសាស្ត្រចំនួន ៣ សំខាន់ៗ ដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់ព្រឹទ្ធសភា គឺ ការពង្រឹងមូលដ្ឋានគតិយុត្ត, ការត្រៀមលក្ខណៈសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០២៧ និង ការងារសង្គម និងការអភិវឌ្ឍមូលដ្ឋាន។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ព្រឹទ្ធសភាកម្ពុជា Senate of Cambodia
ឯកឧត្តមបណ្ឌិត បានលើកទឹកចិត្តឱ្យសមាជិកព្រឹទ្ធសភាទាំងអស់ ធ្វើការសិក្សា និងពិនិត្យមើលឱ្យបានច្បាស់លាស់នូវរាល់ឯកសារគតិយុត្តនានា (ដូចជាអនុក្រឹត្យ ឬប្រកាស) ដែលចេញមកដើម្បីគាំទ្រ និងអនុវត្តច្បាប់ដែលព្រឹទ្ធសភាបានអនុម័តរួច។ ការងារនេះមានសារៈសំខាន់ណាស់ ដើម្បីធានាថាច្បាប់នីមួយៗត្រូវបានអនុវត្តដោយរលូន និងមានប្រសិទ្ធភាពខ្ពស់បំផុតសម្រាប់ជាតិ។
មិនតែប៉ុណ្ណោះ អនុប្រធានទី២ ព្រឹទ្ធសភា បានជំរុញឱ្យសមាជិកព្រឹទ្ធសភាចុះជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាអង្គបោះឆ្នោត ឱ្យបានគ្រប់មូលដ្ឋាន។ គោលបំណងធំ គឺដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងតម្រូវការជាក់ស្តែងរបស់ពួកគាត់ ដើម្បីជួយសម្របសម្រួលដោះស្រាយឱ្យបានទាន់ពេលវេលា។ សកម្មភាពនេះ ក៏ជាការត្រៀមលក្ខណៈមុនពេលការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលនឹងត្រូវប្រព្រឹត្តទៅនៅពាក់កណ្តាលឆ្នាំ២០២៧ ខាងមុខនេះផងដែរ។
បន្ថែមលើការងារនីតិកម្ម ឯកឧត្តមបណ្ឌិត បានលើកទឹកចិត្តឱ្យសមាជិកព្រឹទ្ធសភាប្រើប្រាស់ឥទ្ធិពល និងទំនាក់ទំនងរបស់ខ្លួន ដើម្បីកៀរគរថវិកា សម្ភារៈ និងជំនួយបច្ចេកទេសពីសប្បុរសជន។ ធនធានទាំងនេះ នឹងត្រូវយកទៅប្រើប្រាស់ក្នុងសកម្មភាពសប្បុរសធម៌ និងការងារសង្គមផ្សេងៗ ដែលជួយចំណែកផ្ទាល់ដល់ការអភិវឌ្ឍនៅតាមមូលដ្ឋានដាច់ស្រយាល។
គួររំលឹកផងដែរថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ស្ថាប័នកំពូលមួយនេះបាននិងកំពុងបង្ហាញតួនាទីយ៉ាងសកម្ម មិនត្រឹមតែក្នុងការពិនិត្យច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្ពានចម្លងរវាងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ដើម្បីធានាបាននូវសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
តួយ៉ាង ក្នុងកិច្ចប្រជុំជាមួយប្រធានគណៈកម្មការទាំង១០ និងប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទាំង៨ កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦ នៅវិមានព្រឹទ្ធសភា ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានលើកឡើងនូវចំណុចយុទ្ធសាស្ត្រចំនួន ៣ សំខាន់ៗ ដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់ព្រឹទ្ធសភា គឺ ការពង្រឹងមូលដ្ឋានគតិយុត្ត, ការត្រៀមលក្ខណៈសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០២៧ និង ការងារសង្គម និងការអភិវឌ្ឍមូលដ្ឋាន។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ព្រឹទ្ធសភាកម្ពុជា Senate of Cambodiaឯកឧត្តមបណ្ឌិត បានលើកទឹកចិត្តឱ្យសមាជិកព្រឹទ្ធសភាទាំងអស់ ធ្វើការសិក្សា និងពិនិត្យមើលឱ្យបានច្បាស់លាស់នូវរាល់ឯកសារគតិយុត្តនានា (ដូចជាអនុក្រឹត្យ ឬប្រកាស) ដែលចេញមកដើម្បីគាំទ្រ និងអនុវត្តច្បាប់ដែលព្រឹទ្ធសភាបានអនុម័តរួច។ ការងារនេះមានសារៈសំខាន់ណាស់ ដើម្បីធានាថាច្បាប់នីមួយៗត្រូវបានអនុវត្តដោយរលូន និងមានប្រសិទ្ធភាពខ្ពស់បំផុតសម្រាប់ជាតិ។