National
• 1 hour ago• Lim_Rothanaksambath
វិស័យរដ្ឋ និងឯកជន ដាក់ចេញវិធានការបន្ទាន់ ដើម្បីស្ដារទំនុកចិត្ត និងជំរុញកំណើនទេសចរអន្តរជាតិឡើងវិញ

ភ្នំពេញ, ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦៖ ក្នុងគោលដៅស្រោចស្រង់ និងពង្រឹងភាពធន់នៃវិស័យទេសចរណ៍កម្ពុជា រាជរដ្ឋាភិបាល និងផ្នែកឯកជនបានព្រមព្រៀងគ្នាដាក់ចេញនូវវិធានការគន្លឹះបន្ទាន់ៗ ដើម្បីឆ្លើយតបនឹងការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរអន្តរជាតិ និងដើម្បីកសាងរូបភាពវិជ្ជមានរបស់កម្ពុជាឡើងវិញលើឆាកអន្តរជាតិ។
ជាក់ស្តែង កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់ក្រុមការងារផ្នែកទេសចរណ៍ (ក្រុម “ខ”) នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដោយមានការចូលរួមពីឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារផ្នែកឯកជន រួមជាមួយតំណាងក្រសួង-ស្ថាប័ន និងប្រតិបត្តិករទេសចរណ៍ប្រមាណ ១៥០នាក់។
អង្គប្រជុំបានទទួលស្គាល់ថា ក្នុងឆមាសទី១ ឆ្នាំ២០២៦ វិស័យទេសចរណ៍កម្ពុជាបានជួបប្រទះការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ដែលបណ្តាលមកពីកត្តារួមផ្សំមួយចំនួន រួមមាន៖ ការរីករាលដាលនៃព័ត៌មានអវិជ្ជមាន និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Cybercrime), បញ្ហាព្រំដែនកម្ពុជា-ថៃ និង វិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលនាំឱ្យតម្លៃប្រេងកើនឡើង និងប៉ះពាល់ដល់ការធ្វើដំណើរ។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងទេសចរណ៍
មកទល់ពេលនេះ ក្រុមការងារសម្រេចបាននូវវិធានការចំនួន ២២ រួចរាល់ហើយ ដែលក្នុងនោះរួមមានការអភិវឌ្ឍតំបន់ភ្នំគូលែនជាតំបន់ទេសចរណ៍ធម្មជាតិ និងការបង្កើត «ខ្សែក្រវាត់បៃតង» តាមរយៈកិច្ចសហការរវាងក្រសួងទេសចរណ៍ និងក្រសួងកសិកម្ម ដើម្បីពង្រឹងផលិតកម្មក្នុងស្រុកផ្គត់ផ្គង់វិស័យទេសចរណ៍។
ទន្ទឹមនឹងនេះ ផ្នែកឯកជនបានដាក់ជូននូវសំណូមពរអាទិភាពចំនួន ១១ ចំណុច ដើម្បីឱ្យរដ្ឋាភិបាលជួយអន្តរាគមន៍ រួមមាន៖ ការលើកលែងទិដ្ឋាការ (Visa Exemption) សម្រាប់ទីផ្សារទេសចរណ៍គោលដៅសំខាន់ៗ, មូលនិធិផ្សព្វផ្សាយ ក្នុងការបង្កើតមូលនិធិសម្រាប់ Branding និង Marketing កម្រិតអន្តរជាតិ, ការតភ្ជាប់ជើងហោះហើរ ដោយជំរុញការហោះហើរត្រង់ពីបរទេស និងបង្កើនការតភ្ជាប់ជើងហោះហើរក្នុងស្រុកឱ្យកាន់តែសម្បូរបែបរួមទាំង ព្រឹត្តិការណ៍ថ្នាក់ជាតិ ដែលសំដៅការតម្លើងកម្រិតព្រឹត្តិការណ៍ទេសចរណ៍ក្នុងស្រុក
ជាលទ្ធផលនៃកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វិធានការបន្ទាន់នឹងផ្តោតលើការ «ស្ដារកិត្តិនាម និងរូបភាពវិជ្ជមាន» របស់កម្ពុជា។ ក្រសួងទេសចរណ៍ នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយអាកាសចរណ៍ស៊ីវិល និងក្រុមហ៊ុនហោះហើរ ដើម្បីបើកច្រកមេឃឱ្យកាន់តែទូលាយ ព្រមទាំងរៀបចំព្រឹត្តិការណ៍អន្តរជាតិធំៗនៅកម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យវិលត្រឡប់មកវិញ ប្រកបដោយទំនុកចិត្ត និងសុវត្ថិភាព៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
ជាក់ស្តែង កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់ក្រុមការងារផ្នែកទេសចរណ៍ (ក្រុម “ខ”) នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដោយមានការចូលរួមពីឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារផ្នែកឯកជន រួមជាមួយតំណាងក្រសួង-ស្ថាប័ន និងប្រតិបត្តិករទេសចរណ៍ប្រមាណ ១៥០នាក់។
អង្គប្រជុំបានទទួលស្គាល់ថា ក្នុងឆមាសទី១ ឆ្នាំ២០២៦ វិស័យទេសចរណ៍កម្ពុជាបានជួបប្រទះការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ដែលបណ្តាលមកពីកត្តារួមផ្សំមួយចំនួន រួមមាន៖ ការរីករាលដាលនៃព័ត៌មានអវិជ្ជមាន និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Cybercrime), បញ្ហាព្រំដែនកម្ពុជា-ថៃ និង វិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលនាំឱ្យតម្លៃប្រេងកើនឡើង និងប៉ះពាល់ដល់ការធ្វើដំណើរ។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងទេសចរណ៍មកទល់ពេលនេះ ក្រុមការងារសម្រេចបាននូវវិធានការចំនួន ២២ រួចរាល់ហើយ ដែលក្នុងនោះរួមមានការអភិវឌ្ឍតំបន់ភ្នំគូលែនជាតំបន់ទេសចរណ៍ធម្មជាតិ និងការបង្កើត «ខ្សែក្រវាត់បៃតង» តាមរយៈកិច្ចសហការរវាងក្រសួងទេសចរណ៍ និងក្រសួងកសិកម្ម ដើម្បីពង្រឹងផលិតកម្មក្នុងស្រុកផ្គត់ផ្គង់វិស័យទេសចរណ៍។