National
• 1 hour ago• Lim_Rothanaksambath
ក្រសួងអប់រំ រៀបចំសេចក្ដីណែនាំថ្មី ពង្រឹងគុណភាពបង្រៀន និងប្រសិទ្ធភាពគ្រប់គ្រងសាលារៀន

ភ្នំពេញ, ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦៖ ក្រសួងអប់រំ យុវជន និងកីឡា កំពុងជំរុញការរៀបចំក្របខណ្ឌការងារថ្មីសម្រាប់ឆ្នាំសិក្សាខាងមុខ ដើម្បីធានាឱ្យបាននូវស្ដង់ដាតែមួយក្នុងការគ្រប់គ្រង និងការបង្រៀននៅតាមគ្រឹះស្ថានសិក្សាសាធារណៈទូទាំងប្រទេស។
ឯកឧត្តមបណ្ឌិត អ៊ុង បូរាត រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និងជានាយកខុទ្ទកាល័យ កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើ «សេចក្ដីណែនាំស្ដីពីដំណើរការគ្រឹះស្ថានសិក្សាសាធារណៈគ្រប់កម្រិតសិក្សា និងទិសដៅអនុវត្តសម្រាប់ការបើកបវេសនកាលឆ្នាំសិក្សា ២០២៦–២០២៧»។ កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋានអប់រំ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ចំនួន ៣ គឺ ទី១. ការកំណត់ស្ដង់ដារួម ដើម្បីធានាថាគ្រឹះស្ថានសិក្សាសាធារណៈទាំងអស់អនុវត្តការគ្រប់គ្រង ការបង្រៀន និងការវាយតម្លៃសិស្សក្នុងសង្គតិភាពតែមួយ ស្របតាមបទប្បញ្ញត្តិបច្ចេកទេសរបស់ក្រសួង។ ទី២. ពង្រឹងគណនេយ្យភាព ដើម្បីកំណត់តួនាទីឱ្យបានច្បាស់លាស់រវាងមន្ទីរអប់រំរាជធានី-ខេត្ត ការិយាល័យអប់រំក្រុង-ស្រុក-ខណ្ឌ និងគណៈគ្រប់គ្រងសាលារៀន ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងធានាសុវត្ថិភាពក្នុងបរិយាកាសសិក្សា និង ទី៣. ការចូលរួមពីសហគមន៍៖ ជំរុញឱ្យមានការចូលរួមយ៉ាងសកម្មពីសំណាក់អាណាព្យាបាល និងសហគមន៍ ក្នុងការគាំទ្រកំណែទម្រង់អប់រំ ដើម្បីសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ធនធានមនុស្សរបស់កម្ពុជា។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក MoEYS Cambodia
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានសង្កត់ធ្ងន់លើកិច្ចការបច្ចេកទេសមួយចំនួនដូចជា ការព្យាករណ៍តម្រូវការគ្រូបង្រៀន ការប្រមូលទិន្នន័យត្រៀមបវេសនកាល ការរៀបចំថ្នាក់រៀន និងការផ្ទេរមុខងារអនុវត្តការងារតាមដំណាក់កាល។
ឯកឧត្តម ក៏បានណែនាំឱ្យអង្គភាពជំនាញរៀបចំ «បញ្ជីត្រួតពិនិត្យសាលារៀន» (School Checklist) ដើម្បីតាមដានការត្រៀមខ្លួនរបស់សាលានីមួយៗមុនថ្ងៃបើកបវេសនកាលចូលមកដល់។
ជាចុងក្រោយ ឯកឧត្តមបណ្ឌិត អ៊ុង បូរាត បានជំរុញឱ្យមានកិច្ចសហការជិតស្និទ្ធរវាងអង្គភាពពាក់ព័ន្ធទាំងអស់ ក្នុងការបង្កើតប្រព័ន្ធពិនិត្យតាមដាន និងវាយតម្លៃឱ្យបានច្បាស់លាស់។ ការណ៍នេះធ្វើឡើងក្នុងគោលដៅធានាថា ឆ្នាំសិក្សា ២០២៦–២០២៧ នឹងក្លាយជាឆ្នាំសិក្សាដែលដំណើរការទៅដោយរលូន ប្រកបដោយគុណភាព សុវត្ថិភាព និងជាបរិយាកាសអំណោយផលបំផុតសម្រាប់សិស្សានុសិស្សទូទាំងព្រះរាជាណាចក្រកម្ពុជា៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
ឯកឧត្តមបណ្ឌិត អ៊ុង បូរាត រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និងជានាយកខុទ្ទកាល័យ កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើ «សេចក្ដីណែនាំស្ដីពីដំណើរការគ្រឹះស្ថានសិក្សាសាធារណៈគ្រប់កម្រិតសិក្សា និងទិសដៅអនុវត្តសម្រាប់ការបើកបវេសនកាលឆ្នាំសិក្សា ២០២៦–២០២៧»។ កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋានអប់រំ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ចំនួន ៣ គឺ ទី១. ការកំណត់ស្ដង់ដារួម ដើម្បីធានាថាគ្រឹះស្ថានសិក្សាសាធារណៈទាំងអស់អនុវត្តការគ្រប់គ្រង ការបង្រៀន និងការវាយតម្លៃសិស្សក្នុងសង្គតិភាពតែមួយ ស្របតាមបទប្បញ្ញត្តិបច្ចេកទេសរបស់ក្រសួង។ ទី២. ពង្រឹងគណនេយ្យភាព ដើម្បីកំណត់តួនាទីឱ្យបានច្បាស់លាស់រវាងមន្ទីរអប់រំរាជធានី-ខេត្ត ការិយាល័យអប់រំក្រុង-ស្រុក-ខណ្ឌ និងគណៈគ្រប់គ្រងសាលារៀន ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងធានាសុវត្ថិភាពក្នុងបរិយាកាសសិក្សា និង ទី៣. ការចូលរួមពីសហគមន៍៖ ជំរុញឱ្យមានការចូលរួមយ៉ាងសកម្មពីសំណាក់អាណាព្យាបាល និងសហគមន៍ ក្នុងការគាំទ្រកំណែទម្រង់អប់រំ ដើម្បីសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ធនធានមនុស្សរបស់កម្ពុជា។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក MoEYS Cambodiaក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានសង្កត់ធ្ងន់លើកិច្ចការបច្ចេកទេសមួយចំនួនដូចជា ការព្យាករណ៍តម្រូវការគ្រូបង្រៀន ការប្រមូលទិន្នន័យត្រៀមបវេសនកាល ការរៀបចំថ្នាក់រៀន និងការផ្ទេរមុខងារអនុវត្តការងារតាមដំណាក់កាល។