The Khmer Daily Network Logo

National

1 hour agoLim_Rothanaksambath

អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញមន្ត្រីមូលដ្ឋានបង្កើនការផលិតមាតិកាតបតាមតម្រូវការពលរដ្ឋ និងប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ

អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញមន្ត្រីមូលដ្ឋានបង្កើនការផលិតមាតិកាតបតាមតម្រូវការពលរដ្ឋ និងប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ
ភ្នំពេញ, ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦៖ ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពនៃការផ្សព្វផ្សាយនៅថ្នាក់មូលដ្ឋាន ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានដាក់ចេញនូវការណែនាំសំខាន់ៗដល់មន្ត្រីព័ត៌មានរាជធានី-ខេត្ត ឱ្យខិតខំបង្កើនការផលិតមាតិកាព័ត៌មានដែលឆ្លុះបញ្ចាំងពីតម្រូវការជាក់ស្តែងរបស់ពលរដ្ឋ ដើម្បីឆ្លើយតបនឹងសាធារណមតិបានទាន់ពេល និងទប់ស្កាត់ការរីករាលដាលនៃព័ត៌មានក្លែងក្លាយ។

ការជំរុញនេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំតម្រង់ទិសស្តីពី «ការងារព័ត៌មាន និងសាធារណមតិ» នៅមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ដោយមានការចូលរួមពី ឯកឧត្តម ពេញ យ៉ាត អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្ត។

ក្នុងនោះ ​ឯកឧត្តមអ្នកនាំពាក្យ បានសង្កត់ធ្ងន់ទៅលើវិស័យអាទិភាដែលមន្ត្រីត្រូវយកចិត្តទុកដាក់សម្រាប់ការផលិតព័ត៌មាន គឺ វិស័យកសិកម្ម សុខាភិបាល បញ្ហាដីធ្លី ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ការផ្តល់សេវាសាធារណៈ និងវប្បធម៌ ដែលជាបញ្ហាប្រឈម និងតម្រូវការចម្បងរបស់ពលរដ្ឋនៅមូលដ្ឋាន ជាដើម។

ប្រភព និងរូបភាព៖ ផ្តល់ដោយ ក្រុមការងារក្រសួងព័ត៌មានប្រភព និងរូបភាព៖ ផ្តល់ដោយ ក្រុមការងារក្រសួងព័ត៌មាន
បន្ថែមពីលើនោះ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ជាកត្តាជំរុញការផ្សព្វផ្សាយតាមរូបភាពចម្រុះ ដូចជា ការសម្ភាសន៍មន្ត្រីជំនាញតាមវិទ្យុ និងការផលិតវីដេអូខ្លីៗ (Short Video) សម្រាប់បង្ហោះលើបណ្តាញសង្គមដែលពេញនិយមដូចជា Facebook, Telegram និង TikTok ដើម្បីឱ្យព័ត៌មានហូរបានលឿន និងចំគោលដៅ។

ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា មន្ត្រីព័ត៌មានខេត្តត្រូវដើរតួនាទីជា «ស្ពានតភ្ជាប់» ព្រោះមន្ត្រីព័ត៌មានខេត្តជាអ្នកនាំព័ត៌មានពិតពីមូលដ្ឋានជូនថ្នាក់ជាតិ និងនាំយកគោលនយោបាយរបស់រាជរដ្ឋាភិបាលទៅផ្សព្វផ្សាយជូនពលរដ្ឋវិញ។ ការធ្វើការបែប «បុរ៉េសកម្ម» សំដៅការផ្តល់ព័ត៌មានមុនពេលមានបញ្ហា នឹងជួយឱ្យអាជ្ញាធរដោះស្រាយសំណូមពរពលរដ្ឋបានភ្លាមៗ។

ជាការឆ្លើយតប ឯកឧត្តម ពេញ យ៉ាត អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងលោក ឈាង វណ្ណៈ ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានសម្តែងការគាំទ្រយ៉ាងពេញទំហឹង និងប្តេជ្ញាចិត្តពង្រឹងសមត្ថភាពមន្ត្រីក្រោមឱវាទ ក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងការផលិតមាតិកាដែលមានគុណភាព ដើម្បីបម្រើផលប្រយោជន៍សាធារណៈ និងការពារដាច់ខាតនូវសន្តិសុខព័ត៌មាននៅក្នុងមូលដ្ឋាន។

គួរបញ្ជាក់ឱ្យដឹងផងដែរថា ការពង្រឹងយន្តការព័ត៌មាននៅថ្នាក់មូលដ្ឋាននេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ក្រសួងព័ត៌មាន ក្នុងការធ្វើទំនើបកម្មស្ថាប័ន និងការឆ្លើយតបទៅនឹងការវិវត្តនៃបច្ចេកវិទ្យាព័ត៌មានវិទ្យាដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងប្រទេសកម្ពុជា៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3