National
• 21 hours ago• Lim_Rothanaksambath
ឆ្លុះបញ្ចាំងពីស្មារតី "រួមសុខ រួមទុក្ខ"! កាកបាទក្រហមកម្ពុជា ជំនួថវិកា ១០ម៉ឺនដុល្លារ ជួយជនរងគ្រោះទឹកជំនន់នៅប្រទេសចិន

ភ្នំពេញ, ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦៖ ឈរលើស្មារតីមនុស្សធម៌ និងសាមគ្គីភាពអន្តរជាតិ កាកបាទក្រហមកម្ពុជា បានផ្តល់វិភាគទានជាថវិកាចំនួន ១០ម៉ឺនដុល្លារអាម៉េរិក ជូនដល់សមាគមកាកបាទក្រហមចិន ដើម្បីចូលរួមក្នុងប្រតិបត្តិការសង្គ្រោះ និងឆ្លើយតបចំពោះគ្រោះមហន្តរាយទឹកជំនន់ដ៏ធ្ងន់ធ្ងរ ដែលកំពុងវាយប្រហារនៅក្នុងប្រទេសចិន។
ពិធីប្រគល់ និងទទួលសារលិខិតរំលែកទុក្ខ រួមជាមួយថវិកាជានិមិត្តរូបនេះ ត្រូវបានប្រព្រឹត្តឡើងនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ នាស្ថានទូតចិនប្រចាំកម្ពុជា ក្រោមវត្តមានរបស់ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា។
លោកជំទាវ ពុំ ចន្ទីនី បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្តីសោកស្តាយយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាជនចិន។ គិតមកទល់ពេលនេះ គ្រោះទឹកជំនន់នៅប្រទេសចិនបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយក្នុងនោះប្រជាជនជិត ៩០ម៉ឺននាក់ត្រូវបានជម្លៀសចេញពីលំនៅឋាន ព្រមទាំងមានការបាត់បង់អាយុជីវិត របួស និងខូចខាតទ្រព្យសម្បត្តិជាច្រើនសន្ធឹកសន្ធាប់។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Cambodian Red Cross
ក្នុងនោះ លោកជំទាវអគ្គលេខាធិការ ក៏បានរំលឹកផងដែរអំពីទំនាក់ទំនងដ៏រឹងមាំរវាងកាកបាទក្រហមនៃប្រទេសទាំងពីរ ដែលត្រូវបានចាត់ទុកជា «ដៃគូយុទ្ធសាស្ត្រ»។ កន្លងមក កាកបាទក្រហមចិនតែងតែផ្តល់ជំនួយយ៉ាងសស្រាក់សស្រាំដល់កម្ពុជា ជាពិសេសក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ និងការបណ្តុះបណ្តាលធនធានមនុស្សលើផ្នែកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលមន្ត្រីកម្ពុជាទើបតែបានបញ្ចប់ការសិក្សានៅប្រទេសចិននាពេលថ្មីៗនេះ។
ជាការឆ្លើយតប ឯកឧត្តម វ៉ាង វិនពីន បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសរបស់កម្ពុជា។ ឯកឧត្តម បានគូសបញ្ជាក់ថា៖ «កម្ពុជា និងចិន គឺជាបងប្អូនដែកថែបដែលតែងតែរួមសុខ រួមទុក្ខជាមួយគ្នា។ ទោះបីជាថវិកានេះជាវិភាគទាន ប៉ុន្តែវាមានតម្លៃមហាសាលខាងផ្នែកស្មារតី ដែលបង្ហាញពីមិត្តភាពដ៏ស្មោះត្រង់»។
ជាមួយគ្នានេះ ឯកឧត្តមអគ្គរដ្ឋទូត ក៏បានកោតសរសើរសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា និងបានគោរពអញ្ជើញប្រតិភូកាកបាទក្រហមកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន នាពេលសមស្របខាងមុខ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
ពិធីប្រគល់ និងទទួលសារលិខិតរំលែកទុក្ខ រួមជាមួយថវិកាជានិមិត្តរូបនេះ ត្រូវបានប្រព្រឹត្តឡើងនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ នាស្ថានទូតចិនប្រចាំកម្ពុជា ក្រោមវត្តមានរបស់ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា។
លោកជំទាវ ពុំ ចន្ទីនី បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្តីសោកស្តាយយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាជនចិន។ គិតមកទល់ពេលនេះ គ្រោះទឹកជំនន់នៅប្រទេសចិនបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយក្នុងនោះប្រជាជនជិត ៩០ម៉ឺននាក់ត្រូវបានជម្លៀសចេញពីលំនៅឋាន ព្រមទាំងមានការបាត់បង់អាយុជីវិត របួស និងខូចខាតទ្រព្យសម្បត្តិជាច្រើនសន្ធឹកសន្ធាប់។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Cambodian Red Crossក្នុងនោះ លោកជំទាវអគ្គលេខាធិការ ក៏បានរំលឹកផងដែរអំពីទំនាក់ទំនងដ៏រឹងមាំរវាងកាកបាទក្រហមនៃប្រទេសទាំងពីរ ដែលត្រូវបានចាត់ទុកជា «ដៃគូយុទ្ធសាស្ត្រ»។ កន្លងមក កាកបាទក្រហមចិនតែងតែផ្តល់ជំនួយយ៉ាងសស្រាក់សស្រាំដល់កម្ពុជា ជាពិសេសក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ និងការបណ្តុះបណ្តាលធនធានមនុស្សលើផ្នែកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលមន្ត្រីកម្ពុជាទើបតែបានបញ្ចប់ការសិក្សានៅប្រទេសចិននាពេលថ្មីៗនេះ។