National
• 19 hours ago• Lim_Rothanaksambath
រដ្ឋមន្រ្ដីក្រសួងព័ត៌មាន៖ «តើបទឈប់បាញ់មានន័យអ្វី បើកុមារ ៦,០០០ នាក់នៅតែមិនអាចត្រឡប់ទៅសាលារៀន?»

ភ្នំពេញ, ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦៖ ក្នុងសំណេរដ៏មានអត្ថន័យរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្ដីក្រសួងព័ត៌មាន ដែលបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦នេះ បង្ហាញឱ្យឃើញនូវភាពឈឺចាប់ និងទុក្ខលំបាករបស់ប្រជាជនភៀសសឹក ដែលបាត់បង់លំនៅដ្ឋានរបស់ពួកគេ ដោយសារអំពើឈ្លានពាន និងការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងកម្លាំងយោធាថៃ។
ភ្ជាប់ជាមួយរូបភាពសិស្សានុសិស្សនៅថ្នាក់រៀនបណ្តោះអាសន្ន នៃមណ្ឌលជនភៀសសឹក សកម្មភាពរបស់សិស្សអង្គុយរៀនយ៉ាងស្ងៀមស្ងាត់ ក្នុងទឹកមុខស្រងូតស្រងាត់ សំនួរជាច្រើនក៏បានអណ្តែតឡើងតាមរយៈសំណេររបស់រដ្ឋមន្រ្ដីក្រសួងព័ត៌មាន។
«តើបទឈប់បាញ់មានន័យអ្វី បើកុមារ ៦,០០០ នាក់នៅតែមិនអាចត្រឡប់ទៅសាលារៀន?»
«តើសន្តិភាពមានន័យអ្វី បើពលរដ្ឋជាង ២០,០០០ នាក់នៅតែមិនអាចត្រឡប់ទៅផ្ទះ?»
«តើការគោរពច្បាប់អន្តរជាតិមានន័យអ្វី បើជនស៊ីវិលនៅតែត្រូវបានរារាំងមិនឱ្យវិលត្រឡប់ទៅភូមិដ្ឋានរបស់ខ្លួន?»
ទាំងនេះជាសំនួរដែល ឯកឧត្តមរដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានចោទសួរ ខណៈដែលពលរដ្ឋកម្ពុជាជាជនភៀសសឹក ៦៥០ ០០០ នាក់ រងគ្រោះពីសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃមកលើទឹកដីកម្ពុជា ២ លើកកាលពីឆ្នាំ២០២៥ នៅតែបន្តរស់នៅក្នុងស្ថានភាពភៀសសឹក មានកុមារប្រមាណ ៦,០០០ នាក់ ដែលមិនត្រឹមតែមិនអាចវិលត្រឡប់ទៅផ្ទះរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមិនអាចវិលត្រឡប់ទៅសាលារៀន និងជីវភាពប្រក្រតីរបស់ពួកគេវិញបាន។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Neth Pheaktra
ឯកឧត្តម នេត្រ ភក្ត្រា បានសង្កត់យ៉ាងច្បាស់ៗក្នុងសំណេរថា ទោះបីមានកិច្ចព្រមព្រៀងបទឈប់បាញ់ និងការប្រកាសរួមនាចុងឆ្នាំ២០២៥ កន្លងទៅក៏ដោយ ស្ថានភាពមនុស្សធម៌នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ នៅតែបន្តស្ថិតក្នុងភាពអាសន្ន ខណៈដែលពលរដ្ឋស៊ីវិលប្រមាណ ២០,០០០ នាក់ នៅតែត្រូវបានរារាំងមិនឱ្យវិលត្រឡប់ទៅកាន់ភូមិដ្ឋានដើមរបស់ពួកគេវិញ។
សំណួរដ៏ធំដែលសហគមន៍អន្តរជាតិ និងរដ្ឋាភិបាលកម្ពុជា កំពុងចោទសួរទៅកាន់ភាគីថៃ គឺ៖ "ហេតុអ្វីបានជាពលរដ្ឋស៊ីវិលនៅតែមិនអាចវិលត្រឡប់ទៅផ្ទះ?"។ នៅពេលដែលពាក្យ Çសន្តិភាពÈ មិនមែនមានន័យត្រឹមតែការផ្អាកបាញ់គ្នានោះទេ ប៉ុន្តែគឺជាការធានាថា កុមារអាចត្រឡប់ទៅសាលារៀន និងពលរដ្ឋអាចរស់នៅដោយគ្មានការភ័យខ្លាច។
ក្នុងចំណោមពលរដ្ឋភៀសសឹក ៦៥០,០០០ នាក់ ដែលបានរត់គេចពីការឈ្លានពានប្រដាប់អាវុធរបស់យោធាថៃមកលើទឹកដីកម្ពុជាកាលពីឆ្នាំ២០២៥ មានពលរដ្ឋប្រមាណ ២០,០០០ នាក់ កំពុងជាប់គាំងក្នុងស្ថានភាពភៀសសឹកយ៉ាងវេទនា។ អ្វីដែលគួរឱ្យព្រួយបារម្ភបំផុតនោះគឺ កុមារប្រមាណ ៦,០០០ នាក់ កំពុងបាត់បង់សិទ្ធិទទួលបានការអប់រំ និងការលូតលាស់ក្នុងសហគមន៍ដោយសុវត្ថិភាព។
យោងតាមរបាយការណ៍ពីតំបន់ជួរមុខក្នុងខេត្តព្រះវិហារ បន្ទាយមានជ័យ ឧត្តរមានជ័យ និងពោធិ៍សាត់ កងកម្លាំងថៃត្រូវបានគេរាយការណ៍ថា នៅតែបន្តកាន់កាប់តំបន់មួយចំនួនដោយខុសច្បាប់។ ភូមិដ្ឋានដែលធ្លាប់ជាទីជម្រករបស់ពលរដ្ឋខ្មែរអស់ជាច្រើនជំនាន់ ត្រូវបានហ៊ុមព័ទ្ធដោយលួសបន្លា និងទូកុងតឺន័រ។ លើសពីនេះ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរួមមាន សាលារៀន វត្តអារាម និងមណ្ឌលសុខភាព ត្រូវបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឱ្យការស្ដារជីវភាពឡើងវិញកាន់តែមានការលំបាក។
ជុំវិញរឿងរ៉ាវនេះដែរ លោក Thomas Andrews អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានសង្កត់ធ្ងន់ថា ការវិលត្រឡប់ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ គឺជាសិទ្ធិមូលដ្ឋានដែលមិនអាចរំលោភបាន។ លោកបានគូសបញ្ជាក់ថា វិវាទព្រំដែនមិនគួរយកជីវិត និងសិទ្ធិរបស់ជនស៊ីវិលធ្វើជាចំណាប់ខ្មាំងឡើយ។
តាមរយៈសេចក្ដីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កម្ពុជាបានជំរុញឱ្យភាគីថៃគោរពតាមច្បាប់អន្តរជាតិ និងដករបាំងទាំងឡាយដែលរារាំងការវិលត្រឡប់របស់ពលរដ្ឋ។ កិច្ចការបន្ទាន់នាពេលនេះ គឺការបង្កលក្ខណៈសម្បត្តិឱ្យជនភៀសសឹកទាំងអស់បានវិលត្រឡប់ទៅកាន់ភូមិដ្ឋានវិញ ដើម្បីស្តារជីវភាព និងអនាគតកុមារ ៦,០០០ នាក់ឡើងវិញ៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Neth Pheaktra
ភ្ជាប់ជាមួយរូបភាពសិស្សានុសិស្សនៅថ្នាក់រៀនបណ្តោះអាសន្ន នៃមណ្ឌលជនភៀសសឹក សកម្មភាពរបស់សិស្សអង្គុយរៀនយ៉ាងស្ងៀមស្ងាត់ ក្នុងទឹកមុខស្រងូតស្រងាត់ សំនួរជាច្រើនក៏បានអណ្តែតឡើងតាមរយៈសំណេររបស់រដ្ឋមន្រ្ដីក្រសួងព័ត៌មាន។
«តើបទឈប់បាញ់មានន័យអ្វី បើកុមារ ៦,០០០ នាក់នៅតែមិនអាចត្រឡប់ទៅសាលារៀន?»
«តើសន្តិភាពមានន័យអ្វី បើពលរដ្ឋជាង ២០,០០០ នាក់នៅតែមិនអាចត្រឡប់ទៅផ្ទះ?»
«តើការគោរពច្បាប់អន្តរជាតិមានន័យអ្វី បើជនស៊ីវិលនៅតែត្រូវបានរារាំងមិនឱ្យវិលត្រឡប់ទៅភូមិដ្ឋានរបស់ខ្លួន?»
ទាំងនេះជាសំនួរដែល ឯកឧត្តមរដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានចោទសួរ ខណៈដែលពលរដ្ឋកម្ពុជាជាជនភៀសសឹក ៦៥០ ០០០ នាក់ រងគ្រោះពីសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃមកលើទឹកដីកម្ពុជា ២ លើកកាលពីឆ្នាំ២០២៥ នៅតែបន្តរស់នៅក្នុងស្ថានភាពភៀសសឹក មានកុមារប្រមាណ ៦,០០០ នាក់ ដែលមិនត្រឹមតែមិនអាចវិលត្រឡប់ទៅផ្ទះរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមិនអាចវិលត្រឡប់ទៅសាលារៀន និងជីវភាពប្រក្រតីរបស់ពួកគេវិញបាន។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Neth Pheaktraឯកឧត្តម នេត្រ ភក្ត្រា បានសង្កត់យ៉ាងច្បាស់ៗក្នុងសំណេរថា ទោះបីមានកិច្ចព្រមព្រៀងបទឈប់បាញ់ និងការប្រកាសរួមនាចុងឆ្នាំ២០២៥ កន្លងទៅក៏ដោយ ស្ថានភាពមនុស្សធម៌នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ នៅតែបន្តស្ថិតក្នុងភាពអាសន្ន ខណៈដែលពលរដ្ឋស៊ីវិលប្រមាណ ២០,០០០ នាក់ នៅតែត្រូវបានរារាំងមិនឱ្យវិលត្រឡប់ទៅកាន់ភូមិដ្ឋានដើមរបស់ពួកគេវិញ។