National
• 2 hours ago• Lim_Rothanaksambath
ដំណើរការសំណេរប្រឡងបាក់ឌុប ថ្ងៃទី១ កំពុងប្រព្រឹត្តទៅដោយរលូន និងតឹងរ៉ឹងបំផុត

ភ្នំពេញ, ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦៖ ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ១០ សីហា ២០២៦ កំពុងចាប់ផ្ដើមជាផ្លូវការហើយនៅព្រឹកថ្ងៃទី១០ ខែសីហានេះ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក្រោមបរិយាកាសស្ងប់ស្ងាត់ និងសណ្ដាប់ធ្នាប់ល្អប្រសើរ។
នៅមណ្ឌលប្រឡងវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីភាពក្នុងពិធីកាត់កាវបើកហឹបវិញ្ញាសា ដើម្បីបញ្ជាក់ពីតម្លាភាព និងភាពត្រឹមត្រូវ។
ក្នុងពិធីនេះ ក៏មានការចូលរួមសង្កេតការណ៍យ៉ាងតឹងរ៉ឹងពីសំណាក់តំណាងអង្គភាពប្រឆាំងអំពើពុករលួយ (ACU) និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដើម្បីធានាថាវិញ្ញាសាទាំងអស់ត្រូវបានរក្សាការសម្ងាត់ និងមានបិទស្កុតត្រឹមត្រូវមុនពេលចែកជូនបេក្ខជន។
យោងតាមទិន្នន័យពីក្រសួងអប់រំ ឆ្នាំសិក្សា ២០២៥-២០២៦ នេះ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៥១,២៣៨ នាក់ (ស្រី ៨៤,៧៣៥ នាក់)។ ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រ៖ ៣៧,៤៤៥ នាក់ (ស្មើនឹង ២៤.៧៦%) ថ្នាក់វិទ្យាសាស្ត្រសង្គម៖ ១១៣,៧៩៣ នាក់ (ស្មើនឹង ៧៥.២៤%) ហើយវិញ្ញាសាប្រឡងត្រូវបានបែងចែកជា ២ ទម្រង់ គឺទម្រង់ចម្លងដាក់លើក្ដារខៀន និងទម្រង់សន្លឹកកិច្ចការចែកជូនដល់បេក្ខជនផ្ទាល់។
ទោះបីជាដំណើរការប្រឡងប្រព្រឹត្តទៅដោយរលូន ប៉ុន្តែមានបេក្ខជនមួយចំនួនតូចបានជួបបញ្ហាសុខភាពក្នុងអំឡុងពេលសរសេរវិញ្ញាសា ដូចជា អាការៈវិលមុខ ខ្យល់គរ គ្រុនឈាម ខ្សោយកម្លាំង និងខ្វះជាតិស្ករ ជាដើម។ យ៉ាងណាមិញ ក្រោមការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យប្រចាំការនៅតាមមណ្ឌល បេក្ខជនដែលមានអាការៈស្រាលបានបន្តការប្រឡងឡើងវិញជាធម្មតា ចំណែកបេក្ខជនដែលមានអាការៈធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ក្រសួងអប់រំបានអំពាវនាវដល់បេក្ខជនទាំងអស់ ឱ្យយកចិត្តទុកដាក់លើការហូបចុក អនាម័យ និងសម្រាកឱ្យបានគ្រប់គ្រាន់ ដើម្បីរក្សាសុខភាពក្នុងរយៈពេល ២ថ្ងៃ នៃដំណើរការប្រឡងនេះ។
ជាមួយគ្នានោះផងដែរ គណៈមេប្រយោគទូទាំងប្រទេសកំពុងបំពេញភារកិច្ចយ៉ាងសកម្ម ក្នុងការសម្របសម្រួល និងដោះស្រាយបញ្ហាបច្ចេកទេសដែលកើតឡើងនៅតាមមណ្ឌលនីមួយៗ ដើម្បីធានាឲ្យបាននូវគោលការណ៍ «អ្នកចេះជាប់»។ តាមការគ្រោងទុក ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រកាសលទ្ធផលប្រឡងនៅ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ នៅតាមមណ្ឌលសំណេរក្នុងរាជធានី-ខេត្តទាំង ២៥ និងតាមបណ្ដាញសង្គមផ្លូវការរបស់ក្រសួង៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក MoEYS Cambodia