National
• 1 hour ago• Lim_Rothanaksambath
ខ្លាំងទាំងសិក្សា ឆ្នើមទាំងសិល្បៈ! កុមារីវ័យ ៦ឆ្នាំ តឹក រតនវឌ្ឍិកា បង្ហាញសក្តានុពលដ៏ខ្លាំងក្លា ត្រៀមបោះជំហានទៅឆាកអន្តរជាតិ

ភ្នំពេញ, ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦៖ កុមារី តឹក រតនវឌ្ឍិកា ហៅអូន កាកា មានវ័យ ៦ ឆ្នាំ ជាសិស្សថ្នាក់ទី២ នៃសាលាអន្តរជាតិ Paragon International School កំពុងទទួលបានការចាប់អារម្មណ៍ពីមហាជន តាមរយៈសមិទ្ធផលដ៏គួរឱ្យកោតសរសើរលើវិស័យសិក្សា សិល្បៈ តន្ត្រី និងការសម្តែង ដែលបង្ហាញពីសក្តានុពលរបស់កុមារកម្ពុជាក្នុងការប្រកួតប្រជែងលើឆាកជាតិ និងអន្តរជាតិ។
វ័យទើបតែ ៦ ឆ្នាំ វឌ្ឍិកា បានបង្ហាញពីការខិតខំប្រឹងប្រែង វិន័យ និងការអភិវឌ្ឍសមត្ថភាពយ៉ាងជាប់លាប់។ កុមារីតូចរូបនេះ បានបោះជំហានចូលវិស័យបវរកញ្ញាតាំងពីអាយុ ៤ ឆ្នាំ ជាលទ្ធផល វឌ្ឍិកា បានឈ្នះពានរង្វាន់ Mini Miss Princess ជាសមិទ្ធផលដំបូងបង្អស់ក្នុងជីវិតរបស់នាង។
ក្រឡេកទៅមើល ការសិក្សាឯណោះវិញ វឌ្ឍិកា បានសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់ ដោយធ្លាប់បានឈ្នះមេដាយប្រាក់ និងសម្រិតពីការប្រកួតគណិតវិទ្យាអន្តរជាតិ រួមមាន៖Math Kangaroo, Singapore Math Challenge (SMC), SASMO និង Angkor Mathematics Competition (AMC)។ លើសពីនេះ វឌ្ឍិកា ក៏ជាសិស្សឆ្នើមប្រចាំសាលា ដោយទទួលបានពានរង្វាន់ Top 1 Reader of the Year និង Top Achievement Student ដែលឆ្លុះបញ្ចាំងពីសមត្ថភាពសិក្សា ការអាន វិន័យ និងការខិតខំប្រឹងប្រែងយ៉ាងខ្ជាប់ខ្ជួន។
បន្ទាប់ពីបានឆ្លងកាត់ការប្រលងក្នុងប្រទេសដោយជោគជ័យជាមួយសាលាស្រណោះតន្ត្រី ថ្មីៗនេះ វឌ្ឍិកា ក៏បានឈ្នះពាន Gold Award ក្នុងការប្រកួត The Art Sense International Arts Festival & Competition ពីប្រទេសម៉ាឡេស៊ី ដែលជ័យលាភីនេះ មិនត្រឹមតែជាមោទនភាពសម្រាប់គ្រួសារ គ្រូបង្រៀន និងសាលាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញថា កុមារកម្ពុជាក៏មានសមត្ថភាពអាចប្រកួតប្រជែង និងទទួលបានការទទួលស្គាល់លើឆាកអន្តរជាតិផងដែរ។
ប្រភព និងរូបភាព៖ ផ្តល់ដោយ តឹក រតនវឌ្ឍិកា
បច្ចុប្បន្ន វឌ្ឍិកា ជាបេក្ខភាពផ្លូវការក្នុងការប្រកួតម៉ូដែលលំដាប់ថ្នាក់ជាតិ Face of Cambodia Kids & Junior 2026 ក្នុង Categories កុមារ Group A អាយុចន្លោះពី៥ ទៅ៨ឆ្នាំ ដែលរាត្រីផ្តាច់ព្រ័ត្រកម្មវិធីនេះនឹងធ្វើឡើងនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នៅស្ថានីយ៍ទូរទស្សន៍ បាយ័ន ស្ទឹងមានជ័យ។ ប្រសិនបើឈ្នះជ័យលាភីក្នុងការប្រកួតថា្នក់ជាតិនេះ វឌ្ឍិកា នឹងមានឱកាសតំណាងឱ្យប្រទេសកម្ពុជា ចូលរួមការប្រកួតកម្មវិធីលំដាប់អន្តរជាតិ 2026 FACE OF ASIA នៅប្រទេសកូរ៉េខាងត្បូង នាអំឡុងខែវិច្ឆិកា ខាងមុខនេះ។
សមិទ្ធផលដែលប្អូនសម្រេចបានតាំងពីវ័យក្មេង មិនត្រឹមតែជាមោទនភាពសម្រាប់ក្រុមគ្រួសារ និងស្ថាប័នអប់រំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជាកម្លាំងចិត្តដល់កុមារជាច្រើនឱ្យហ៊ានស្រមៃ ហ៊ានព្យាយាម និងបន្តអភិវឌ្ឍខ្លួន ដើម្បីរួមចំណែកលើកកម្ពស់កិត្តិយសជាតិ និងបង្ហាញសមត្ថភាពរបស់កម្ពុជាលើឆាកអន្តរជាតិនាពេលអនាគត។
ក្រៅពីវិស័យសិក្សា និងសមិទ្ធិផលការងារសិល្បៈ តារាម៉ូដែលវ័យក្មេងកម្ពុជាដ៏មានសមត្ថភាពរូបនេះ ក៏មានទេពកោសល្យសិល្បៈផ្សេងទៀតផងដែរ ហើយបច្ចុប្បន្នកុមារីរូបនេះក៏កំពុងសិក្សារបាំបុរាណខ្មែរ នៅព្រះកាយចន្ទក្លឹប ហ្វឹកហាត់ច្រៀង រៀនព្យាណូ និងរាំ K-Pop។ កុំភ្លេច គាំទ្រដំណើរប្រកួតរបស់ កុមារីកម្ពុជាវ័យ ៦ឆ្នាំ តឹក រតនវឌ្ឍិកា ទាំងអស់គ្នា ដើម្បីកុមារីរូបនេះមានឱកាសតំណាងកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិ!
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
វ័យទើបតែ ៦ ឆ្នាំ វឌ្ឍិកា បានបង្ហាញពីការខិតខំប្រឹងប្រែង វិន័យ និងការអភិវឌ្ឍសមត្ថភាពយ៉ាងជាប់លាប់។ កុមារីតូចរូបនេះ បានបោះជំហានចូលវិស័យបវរកញ្ញាតាំងពីអាយុ ៤ ឆ្នាំ ជាលទ្ធផល វឌ្ឍិកា បានឈ្នះពានរង្វាន់ Mini Miss Princess ជាសមិទ្ធផលដំបូងបង្អស់ក្នុងជីវិតរបស់នាង។
ក្រឡេកទៅមើល ការសិក្សាឯណោះវិញ វឌ្ឍិកា បានសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់ ដោយធ្លាប់បានឈ្នះមេដាយប្រាក់ និងសម្រិតពីការប្រកួតគណិតវិទ្យាអន្តរជាតិ រួមមាន៖Math Kangaroo, Singapore Math Challenge (SMC), SASMO និង Angkor Mathematics Competition (AMC)។ លើសពីនេះ វឌ្ឍិកា ក៏ជាសិស្សឆ្នើមប្រចាំសាលា ដោយទទួលបានពានរង្វាន់ Top 1 Reader of the Year និង Top Achievement Student ដែលឆ្លុះបញ្ចាំងពីសមត្ថភាពសិក្សា ការអាន វិន័យ និងការខិតខំប្រឹងប្រែងយ៉ាងខ្ជាប់ខ្ជួន។
បន្ទាប់ពីបានឆ្លងកាត់ការប្រលងក្នុងប្រទេសដោយជោគជ័យជាមួយសាលាស្រណោះតន្ត្រី ថ្មីៗនេះ វឌ្ឍិកា ក៏បានឈ្នះពាន Gold Award ក្នុងការប្រកួត The Art Sense International Arts Festival & Competition ពីប្រទេសម៉ាឡេស៊ី ដែលជ័យលាភីនេះ មិនត្រឹមតែជាមោទនភាពសម្រាប់គ្រួសារ គ្រូបង្រៀន និងសាលាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញថា កុមារកម្ពុជាក៏មានសមត្ថភាពអាចប្រកួតប្រជែង និងទទួលបានការទទួលស្គាល់លើឆាកអន្តរជាតិផងដែរ។
ប្រភព និងរូបភាព៖ ផ្តល់ដោយ តឹក រតនវឌ្ឍិកាបច្ចុប្បន្ន វឌ្ឍិកា ជាបេក្ខភាពផ្លូវការក្នុងការប្រកួតម៉ូដែលលំដាប់ថ្នាក់ជាតិ Face of Cambodia Kids & Junior 2026 ក្នុង Categories កុមារ Group A អាយុចន្លោះពី៥ ទៅ៨ឆ្នាំ ដែលរាត្រីផ្តាច់ព្រ័ត្រកម្មវិធីនេះនឹងធ្វើឡើងនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នៅស្ថានីយ៍ទូរទស្សន៍ បាយ័ន ស្ទឹងមានជ័យ។ ប្រសិនបើឈ្នះជ័យលាភីក្នុងការប្រកួតថា្នក់ជាតិនេះ វឌ្ឍិកា នឹងមានឱកាសតំណាងឱ្យប្រទេសកម្ពុជា ចូលរួមការប្រកួតកម្មវិធីលំដាប់អន្តរជាតិ 2026 FACE OF ASIA នៅប្រទេសកូរ៉េខាងត្បូង នាអំឡុងខែវិច្ឆិកា ខាងមុខនេះ។