National
• 2 hours ago• Lim_Rothanaksambath
កម្ពុជា និងកូវ៉ែត ពិភាក្សាបង្កើតជើងហោះហើរត្រង់ និងជំរុញយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍ឱ្យប្រជាជនកូវ៉ែតមកទស្សនាកម្ពុជា

ភ្នំពេញ, ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦៖ ក្នុងកិច្ចខិតខំប្រឹងប្រែងពង្រីកវិសាលភាពទេសចរណ៍ និងការតភ្ជាប់ផ្លូវអាកាសរវាងតំបន់អាស៊ីអាគ្នេយ៍ និងមជ្ឈិមបូព៌ា ឯកអគ្គរាជទូតកម្ពុជាប្រចាំរដ្ឋកូវ៉ែត បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនអាកាសចរណ៍ធំមួយនៅកូវ៉ែត ដើម្បីជំរុញឱ្យមានការហោះហើរត្រង់ និងផ្សព្វផ្សាយសក្ដានុពលទេសចរណ៍ខ្មែរទៅកាន់ទីផ្សារអារ៉ាប់។
យោងតាមប្រភពព័ត៌មានពីស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំរដ្ឋកូវ៉ែត បានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ មករា ឯកអគ្គរាជទូតតែងតាំងនៃព្រះរាជាណាចក្រកម្ពុជាប្រចាំរដ្ឋកូវ៉ែត អមដោយមន្ត្រីការទូតជាន់ខ្ពស់ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក អាម៉េដ អ៊ីស្មាអេល បេបេហានី (Ahmed Ismail Behbehani) ប្រធានក្រុមហ៊ុនអាកាសចរណ៍ Sky Aviation Services Group។
នៅក្នុងជំនួបនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈយ៉ាងស៊ីជម្រៅលើមធ្យោបាយបង្កើនកិច្ចសហប្រតិបត្តិការទេសចរណ៍។ ក្នុងនោះ ឯកឧត្តម ឆាយ មករា បានលើកឡើងពីភាពសម្បូរបែបនៃវិស័យទេសចរណ៍កម្ពុជា ពិសេស រមណីយដ្ឋានអង្គរដែលជាអច្ឆរិយៈពិភពលោក, តំបន់អេកូឡូស៊ី និងសហគមន៍ទេសចរណ៍ជនបទ និងរមណីយដ្ឋានឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់កម្ពុជាដែលជាប់ជាឆ្នេរស្អាតបំផុតក្នុងសកលលោក។
ចំណុចសំខាន់នៃកិច្ចពិភាក្សានេះ ក៏បានសង្កត់ធ្ងន់លើ «ការបង្កើតជើងហោះហើរត្រង់» រវាងកម្ពុជា និងកូវ៉ែត។ ភាគីទាំង២ យល់ឃើញថា នេះគឺជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ មិនត្រឹមតែសម្រាប់ជំរុញលំហូរភ្ញៀវទេសចរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយសម្រួលដល់ការដោះដូរពាណិជ្ជកម្ម និងការតភ្ជាប់រវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ។
ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរាជទូត ក៏បានស្នើឱ្យមានការរៀបចំយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍ឱ្យបានទូលំទូលាយនៅក្នុងរដ្ឋកូវ៉ែត ដើម្បីបង្កើនការយល់ដឹង និងទាក់ទាញប្រជាជនកូវ៉ែតឱ្យមកកម្សាន្តនៅកម្ពុជាកាន់តែច្រើនឡើង ខណៈដែលបច្ចុប្បន្នកម្ពុជាកំពុងបើកចំហរ និងផ្តល់ភាពងាយស្រួលដល់វិនិយោគិន និងភ្ញៀវទេសចរពីមជ្ឈិមបូព៌ា។
សូមបញ្ជាក់ថា ទំនាក់ទំនងរវាងកម្ពុជា និងកូវ៉ែត បានបង្ហាញពីសញ្ញាណវិជ្ជមានជាបន្តបន្ទាប់ តាមរយៈការរៀបចំឱ្យមានជំនួបកម្រិតខ្ពស់ និងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនានា។ ការសម្រេចបាននូវជើងហោះហើរត្រង់នាពេលអនាគត នឹងក្លាយជាសមិទ្ធផលប្រវត្តិសាស្ត្រថ្មីមួយទៀតក្នុងការតភ្ជាប់កម្ពុជាទៅកាន់ពិភពអារ៉ាប់៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Royal Embassy of Cambodia to the State of Kuwait