National
• 1 hour ago• Lim_Rothanaksambath
រាជរដ្ឋាភិបាល ចាត់តំបន់ភូមិភាគឦសាន ជាទិសដៅអាទិភាពខ្ពស់បំផុត ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព

ភ្នំពេញ, ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦៖ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍតំបន់ជាយដែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយតំបន់ភូមិភាគឦសាន ឱ្យទៅជាប៉ូលសេដ្ឋកិច្ចដ៏រឹងមាំ និងជាទិសដៅអាទិភាពក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។ ការថ្លែងបែបនេះ បានធ្វើឡើងក្នុងឱកាសដែលសម្តេចធិបតី អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា ក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២៦។
នៅក្នុងពិធីដ៏អធិកអធមនោះ សមិទ្ធផលរូបវន្តសំខាន់ៗដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ រួមមាន៖ ទីលានតេជោធិបតី និងវេទិកានាគជ័យ ជាទីកន្លែងសម្រាប់រៀបចំពិធីបុណ្យជាតិ និងព្រឹត្តិការណ៍វប្បធម៌ផ្សេងៗ, សួនបវរធិបតី កន្លែងសម្រាកលម្ហែកាយ និងហាត់ប្រាណរបស់ប្រជាពលរដ្ឋ សួនសុវណ្ណភូមិ បង្កើនសោភ័ណភាពក្រុងឱ្យកាន់តែស្រស់បំព្រង និង សួនស្វាគមន៍រូបម្នាស់ទឹកឃ្មុំ ដែលជានិមិត្តរូបនៃកសិផលសក្តានុពលប្រចាំខេត្តស្ទឹងត្រែង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការបង្កើតសមិទ្ធផលថ្មីៗក្នុងខេត្តស្ទឹងត្រែង មិនមែនជារឿងចៃដន្យឡើយ ប៉ុន្តែវាគឺជាផ្នែកមួយនៃផែនការមេរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញការអភិវឌ្ឍតំបន់ភូមិភាគឦសាន (ស្ទឹងត្រែង ក្រចេះ មណ្ឌលគីរី និងរតនគីរី)។ សម្តេចបានគូសបញ្ជាក់ថា រដ្ឋាភិបាលនឹងបន្តវិនិយោគលើការកសាងផ្លូវក្រវាត់ព្រំដែន ការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការទាក់ទាញវិនិយោគិនមកកាន់តំបន់នេះ ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋមូលដ្ឋាន។
វឌ្ឍនភាពខេត្តស្ទឹងត្រែង
យោងតាមរបាយការណ៍សង្ខេប ខេត្តស្ទឹងត្រែង កំពុងបោះជំហានយ៉ាងសកម្មលើគ្រប់វិស័យ។ ក្រៅពីការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ខេត្តក៏បានពង្រឹងការគ្រប់គ្រងដីធ្លី ការលើកកម្ពស់សុខុមាលភាពសាធារណៈ និងការផ្តល់សេវាឱ្យកាន់តែជិតកៀកនឹងប្រជាពលរដ្ឋ។ ជាពិសេស ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយប្រទេសជិតខាង ក៏ជាកត្តាគន្លឹះដែលជួយឱ្យខេត្តភាគឦសានមួយនេះ ក្លាយជាច្រកសេដ្ឋកិច្ចដ៏សំខាន់។
សមិទ្ធផលដែលបានសម្ពោធនាពេលនេះ គឺជាសក្ខីភាពនៃការរីកចម្រើនឥតឈប់ឈរ និងជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន។ រាជរដ្ឋាភិបាលកម្ពុជា បានសន្យាបន្តផ្តល់អាទិភាពខ្ពស់លើការអភិវឌ្ឍខេត្តជាប់ព្រំដែន ដើម្បីធានាថា "គ្មានតំបន់ណាមួយត្រូវបានបោះបង់ចោល" ក្នុងដំណើរការកសាងជាតិ៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network