National
• 1 hour ago• Lim_Rothanaksambath
ក្រសួងពាណិជ្ជកម្ម និងក្រសួងបរិស្ថាន ចាប់ដៃគ្នាជំរុញ «ពាណិជ្ជកម្មបៃតង» បង្កើនភាពប្រកួតប្រជែងរបស់កម្ពុជាលើឆាកអន្តរជាតិ

ភ្នំពេញ, ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦៖ ក្នុងជំហានថ្មីមួយដើម្បីរុញច្រានសេដ្ឋកិច្ចកម្ពុជាឱ្យដើរទន្ទឹមនឹងនិរន្តរភាពបរិស្ថាន ក្រសួងពាណិជ្ជកម្ម និងក្រសួងបរិស្ថាន បានសម្រេចចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដ៏មានសារៈសំខាន់មួយ ស្តីពី «ការជំរុញកិច្ចគាំពារគុណភាពបរិស្ថានក្នុងវិស័យពាណិជ្ជកម្ម»។
ពិធីចុះហត្ថលេខានេះ បានប្រព្រឹត្តទៅនាទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន។
អនុស្សរណៈនេះ មិនត្រឹមតែជាការពង្រឹងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិបរិស្ថានក្នុងសកម្មភាពធុរកិច្ចប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាយន្តការឆ្លើយតបទៅនឹងហានិភ័យបរិស្ថានដែលកើតចេញពីសកម្មភាពផលិតកម្ម។ គោលដៅធំបំផុត គឺការការពារសុខភាពសាធារណៈ និងការប្រែក្លាយវិស័យពាណិជ្ជកម្មកម្ពុជា ឱ្យក្លាយជាវិស័យដែលមានភាពប្រកួតប្រជែងខ្ពស់ បរិយាបន្ន និងមានចីរភាព។
លោកជំទាវ ចម និម្មល បានសង្កត់ធ្ងន់ថា៖ «ការអនុលោមភាពបរិស្ថាន មិនមែនគ្រាន់តែជាកាតព្វកិច្ចច្បាប់នោះទេ ប៉ុន្តែវាជាគ្រឹះនៃការកសាងទំនុកចិត្តពីអ្នកប្រើប្រាស់ និងការទាក់ទាញវិនិយោគិនដែលមានការទទួលខុសត្រូវ»។ លោកជំទាវបានបន្ថែមថា បច្ចុប្បន្នទីផ្សារអន្តរជាតិកំពុងរឹតបន្តឹងលើ «ផលិតកម្មបៃតង» ការគ្រប់គ្រងកាកសំណល់ និងប្រសិទ្ធភាពថាមពល។ ប្រសិនបើកម្ពុជាធ្វើកិច្ចការនេះបានល្អ វានឹងក្លាយជាសោរចាក់បើកទ្វារទីផ្សារកាន់តែធំសម្រាប់ផលិតផលខ្មែរ។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងពាណិជ្ជកម្ម Ministry of Commerce
ក្រសួងទាំងពីរបានប្តេជ្ញានឹងធ្វើការរួមគ្នាដោយតម្លាភាព និងយុត្តិធម៌។ ក្រៅពីវិធានការច្បាប់ ក្រសួងពាណិជ្ជកម្មនឹងសហការជាមួយក្រសួងបរិស្ថាន ដើម្បីចុះផ្សព្វផ្សាយ និងផ្តល់ការណែនាំបច្ចេកទេសដល់ម្ចាស់សហគ្រាស និងធុរជន។ ការធ្វើបែបនេះ គឺដើម្បីជួយឱ្យពួកគេអាចគ្រប់គ្រងហានិភ័យបរិស្ថានក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ និងលើកកម្ពស់កេរ្តិ៍ឈ្មោះផលិតផលកម្ពុជាលើឆាកអន្តរជាតិ។
គួរបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះ ក៏ឆ្លុះបញ្ចាំងពីការអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តោតលើការអភិវឌ្ឍដោយចីរភាព និងការត្រៀមខ្លួនសម្រាប់សេដ្ឋកិច្ចបៃតងនាពេលអនាគត៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
ពិធីចុះហត្ថលេខានេះ បានប្រព្រឹត្តទៅនាទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន។
អនុស្សរណៈនេះ មិនត្រឹមតែជាការពង្រឹងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិបរិស្ថានក្នុងសកម្មភាពធុរកិច្ចប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាយន្តការឆ្លើយតបទៅនឹងហានិភ័យបរិស្ថានដែលកើតចេញពីសកម្មភាពផលិតកម្ម។ គោលដៅធំបំផុត គឺការការពារសុខភាពសាធារណៈ និងការប្រែក្លាយវិស័យពាណិជ្ជកម្មកម្ពុជា ឱ្យក្លាយជាវិស័យដែលមានភាពប្រកួតប្រជែងខ្ពស់ បរិយាបន្ន និងមានចីរភាព។
លោកជំទាវ ចម និម្មល បានសង្កត់ធ្ងន់ថា៖ «ការអនុលោមភាពបរិស្ថាន មិនមែនគ្រាន់តែជាកាតព្វកិច្ចច្បាប់នោះទេ ប៉ុន្តែវាជាគ្រឹះនៃការកសាងទំនុកចិត្តពីអ្នកប្រើប្រាស់ និងការទាក់ទាញវិនិយោគិនដែលមានការទទួលខុសត្រូវ»។ លោកជំទាវបានបន្ថែមថា បច្ចុប្បន្នទីផ្សារអន្តរជាតិកំពុងរឹតបន្តឹងលើ «ផលិតកម្មបៃតង» ការគ្រប់គ្រងកាកសំណល់ និងប្រសិទ្ធភាពថាមពល។ ប្រសិនបើកម្ពុជាធ្វើកិច្ចការនេះបានល្អ វានឹងក្លាយជាសោរចាក់បើកទ្វារទីផ្សារកាន់តែធំសម្រាប់ផលិតផលខ្មែរ។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងពាណិជ្ជកម្ម Ministry of Commerceក្រសួងទាំងពីរបានប្តេជ្ញានឹងធ្វើការរួមគ្នាដោយតម្លាភាព និងយុត្តិធម៌។ ក្រៅពីវិធានការច្បាប់ ក្រសួងពាណិជ្ជកម្មនឹងសហការជាមួយក្រសួងបរិស្ថាន ដើម្បីចុះផ្សព្វផ្សាយ និងផ្តល់ការណែនាំបច្ចេកទេសដល់ម្ចាស់សហគ្រាស និងធុរជន។ ការធ្វើបែបនេះ គឺដើម្បីជួយឱ្យពួកគេអាចគ្រប់គ្រងហានិភ័យបរិស្ថានក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ និងលើកកម្ពស់កេរ្តិ៍ឈ្មោះផលិតផលកម្ពុជាលើឆាកអន្តរជាតិ។