National
• 2 hours ago• Lim_Rothanaksambath
កម្ពុជាត្រៀមព្រឹត្តិការណ៍ធំ ២ សម្រាប់ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦

ភ្នំពេញ, ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦៖ កម្ពុជា កំពុងពន្លឿនការងារត្រៀមរៀបចំព្រឹត្តិការណ៍អមសំខាន់ៗចំនួនពីរ គឺ «ភូមិហ្វ្រង់កូហ្វូនី» (Village de la Francophonie) និង «ហ្វ្រង់កូតិច» (FrancoTech) ដើម្បីឆ្លើយតបទៅនឹងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦។ តួយ៉ាង នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានអនុគណៈកម្មការទី៥ នៃព្រឹត្តិការណ៍អមនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងពិភាក្សាលើសកម្មភាពយុទ្ធសាស្ត្ររបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ។
ជាផ្នែកនៃការជំរុញកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ កម្ពុជា គ្រោងនឹងរៀបចំព្រឹត្តិការណ៍អមដ៏មានសារៈសំខាន់ចំនួន ២ គឺ ភូមិហ្វ្រង់កូហ្វូនី (Village de la Francophonie) ក្រោមប្រធានបទ «ស្នាមញញឹមខ្មែរ ជាស្នាមញញឹមហ្វ្រង់កូហ្វូនី» ដើម្បីបង្ហាញពីសក្តានុពលវប្បធម៌ដ៏សម្បូរបែប វិស័យទេសចរណ៍ និងវិស័យអប់រំរបស់កម្ពុជា ទៅកាន់សហគមន៍ប្រើប្រាស់ភាសាបារាំង និងមានការរៀបចំពន្លាជាតិ (Pavilions) វេទិកាតុមូល ការសម្តែងសិល្បៈប្រពៃណី និងសម័យ ភូមិម្ហូបអាហារ និងស្តង់ពិព័រណ៍ចម្រុះ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបរិវេណសួនច្បារមុខវត្តបទុមវតី រាជធានីភ្នំពេញ។
ចំណែកឯ កម្មវិធីមួយទៀត គឺ ហ្វ្រង់កូតិច (FrancoTech) ក្រោមប្រធានបទ «សហគមន៍ហ្វ្រង់កូហ្វូនីតែមួយ អនាគតឌីជីថលតែមួយ» ជាពិព័រណ៍នវានុវត្តន៍បច្ចេកវិទ្យា ដែលប្រមូលផ្តុំទៅដោយក្រុមហ៊ុនបច្ចេកវិទ្យា ស្ថាប័នរដ្ឋ និងសហគ្រាសធុរកិច្ចថ្មីៗ និងកម្មវិធីផ្គូរផ្គងធុរកិច្ច ជំនួបជាមួយវិនិយោគិន ការប្រកួតប្រជែងផ្នែកនវានុវត្តន៍ និងការពិភាក្សាអំពីនិន្នាការឌីជីថលសកល ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និសីទ និងតាំងពិព័រណ៍កោះពេជ្រ។
ក្នុងនោះផងដែរ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី បានសង្កត់ធ្ងន់ថា ការរៀបចំព្រឹត្តិការណ៍អមទាំងនេះ មិនត្រឹមតែជាការអបអរសាទរកិច្ចប្រជុំកំពូលប៉ុណ្ណោះទេ ប៉ុន្តែគឺជាឱកាសមាសសម្រាប់កម្ពុជា ក្នុងការបង្ហាញពីភាពរីកចម្រើនផ្នែកសេដ្ឋកិច្ចឌីជីថល និងការបើកចំហរទទួលយកការវិនិយោគពីបណ្តាប្រទេសនិយាយភាសាបារាំងនៅជុំវិញពិភពលោក។
គួររំលឹកផងដែរថា កម្ពុជាត្រូវបានជ្រើសរើសជាឯកច្ឆន្ទឱ្យធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ ដែលនេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏ធំមួយ បន្ទាប់ពីការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកីឡាស៊ីហ្គេមនាពេលកន្លងទៅ៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network