National
• 1 hour ago• Lim_Rothanaksambath
មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិអាមេរិក ចុះទស្សនកិច្ចនៅមូលដ្ឋានជើងទឹករាម ពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជា

ភ្នំពេញ, ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦៖ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងទំនាក់ទំនងវិស័យការពារជាតិ និងសន្តិសុខក្នុងតំបន់ មន្ត្រីជាន់ខ្ពស់ ២ រូបនៃក្រសួងការពារជាតិអាមេរិក (Pentagon) បានចុះបំពេញទស្សនកិច្ចដោយផ្ទាល់នៅមូលដ្ឋានជើងទឹករាម ខេត្តព្រះសីហនុ កាលពីពេលថ្មីៗនេះ។
យោងតាមប្រភពព័ត៌មានពីស្ថានទូតអាមេរិកប្រចាំកម្ពុជា និងការចុះផ្សាយរបស់អ្នកនាំពាក្យមូលដ្ឋានជើងទឹក បានឱ្យដឹងថា លោក John Noh អនុរដ្ឋលេខាធិការរងក្រសួងការពារជាតិ និងលោក Rafael Leonardo ជំនួយការរងរដ្ឋលេខាធិការក្រសួងការពារជាតិអាមេរិក បានជួបពិភាក្សាការងារជាមួយ លោកឧត្តមនាវីទោ ម៉ី ឌីណា មេបញ្ជាការរងមូលដ្ឋានជើងទឹករាម។
ក្នុងដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរ កម្ពុជា និងអាមេរិក បានជួបពិភាក្សាយ៉ាងស៊ីជម្រៅលើប្រធានបទសំខាន់ៗ រួមមាន៖ អនាគតនៃទំនាក់ទំនងការពារជាតិ គឺការពិភាក្សាអំពីលទ្ធភាពនៃការពង្រីកកិច្ចសហប្រតិបត្តិការយោធារវាងកម្ពុជា និងសហរដ្ឋអាមេរិក ឱ្យកាន់តែស្អិតរមួតឡើងវិញ និង ដំណើរទស្សនកិច្ចនាវាចម្បាំង ដោយសហរដ្ឋអាមេរិកបានបង្ហាញពីក្តីរំពឹងទុកក្នុងការបញ្ជូននាវាចម្បាំងមកចូលចតទស្សនកិច្ចនៅកម្ពុជានាពេលខាងមុខ ដែលនេះជាសញ្ញាវិជ្ជមាននៃការកសាងទំនុកចិត្តរវាងកងទ័ពនៃប្រទេសទាំងពីរ។
មន្ត្រីអាមេរិកបានបញ្ជាក់ថា ការបង្កើនកិច្ចសហប្រតិបត្តិការយោធានេះ មិនត្រឹមតែដើម្បីផលប្រយោជន៍ទ្វេភាគីប៉ុណ្ណោះទេ ប៉ុន្តែគឺដើម្បីលើកកម្ពស់សន្តិសុខ ស្ថិរភាព និងសន្តិភាពនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកទាំងមូល។
គួរបញ្ជាក់ផងដែរថា ដំណើរទស្សនកិច្ចរបស់មន្ត្រីការពារជាតិអាមេរិកនៅពេលនេះ កើតមានឡើងបន្ទាប់ពីមានការសន្ទនាកម្រិតខ្ពស់រវាងថ្នាក់ដឹកនាំប្រទេសទាំងពីរនាពេលកន្លងមក ដើម្បីដោះស្រាយការព្រួយបារម្ភនានា និងស្វែងរកចំណុចរួមក្នុងការពង្រឹងទំនាក់ទំនងយោធាឡើងវិញ បន្ទាប់ពីមានការផ្អាកសមយុទ្ធរួមគ្នា និងការមន្ទិលសង្ស័យលើការធ្វើទំនើបកម្មមូលដ្ឋានជើងទឹករាម៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network