National
• 1 hour ago• Lim_Rothanaksambath
កម្ពុជា វៀតណាម និងឡាវ ប្ដេជ្ញារួមគ្នាពង្រឹងប្រព័ន្ធយុត្តិធម៌ និងបង្ក្រាបបទល្មើសឆ្លងដែន ក្នុងសន្និសីទតុលាការលើកទី៨

ភ្នំពេញ, ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦៖ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ និងសន្តិសុខតំបន់ កម្ពុជា វៀតណាម និងឡាវ បានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ក្នុងការកសាងប្រព័ន្ធយុត្តិធម៌ដ៏រឹងមាំមួយ ប្រកបដោយតម្លាភាព ដើម្បីប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែន និងជំរុញកំណើនសេដ្ឋកិច្ចតាមព្រំដែននៃប្រទេសទាំង៣។
ការប្តេជ្ញាចិត្តនេះត្រូវបានធ្វើឡើងនៅក្នុង «សន្និសីទតុលាការនៃបណ្តាខេត្តជាប់ព្រំដែន កម្ពុជា វៀតណាម ឡាវ លើកទី៨» ដែលតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំនៅរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ ដោយអង្គសន្និសីទនេះត្រូវបានដឹកនាំដោយថ្នាក់ដឹកនាំស្ថាប័នតុលាការកំពូលនៃប្រទេសទាំង៣ រួមមាន៖ ឯកឧត្តម ជីវ កេង ប្រធានតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម ង្វៀន វ៉ាន់ ក្វាង (Nguyen Van Quang) ប្រធានតុលាការប្រជាជនកំពូលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និង ឯកឧត្តម ផៃវី ស៊ីប៊ុលលីផា (Phaivy Siboualypha) ប្រធានតុលាការប្រជាជនកំពូលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងព័ត៌មាន
ជាការឆ្លើយតបទៅនឹងការកើនឡើងនៃបទល្មើសឆ្លងដែន អង្គសន្និសីទបានឯកភាពលើចំណុចយុទ្ធសាស្ត្រសំខាន់ៗចំនួន ៥ ៖
១. មានយន្តការទំនាក់ទំនង និងសម្របសម្រួលរវាងតុលាការខេត្តជាប់ព្រំដែន ដើម្បីសម្រួលដល់ការបញ្ជូនឯកសារតុលាការ និងការប្រមូល ឬផ្ទៀងផ្ទាត់ភស្តុតាងឆ្លងដែន ឱ្យបានឆាប់រហ័ស អនុលោមតាមនីតិវិធីជាធរមាន ដោយធានាបាននូវការអនុវត្តច្បាប់លើជនល្មើសប្រកបដោយតម្លាភាព និងយុត្តិធម៌។
២. ការបង្កើនប្រសិទ្ធភាពនៃការអនុវត្តច្បាប់ពាក់ព័ន្ធនឹងការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការត្រួតពិនិត្យគ្រឿងញៀន ការបង្ក្រាបអំពើជួញដូរមនុស្ស និងការការពារធនធានធម្មជាតិជាដើម។
៣. ការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស ទាំងលើទិដ្ឋភាពច្បាប់ និងការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យយុត្តិធម៌។
៤. ការដោះស្រាយវិវាទរដ្ឋប្បវេណី និងពាណិជ្ជកម្មឆ្លងដែនប្រកបដោយប្រសិទ្ធភាព ដើម្បីបង្កើនទំនុកចិត្តដល់វិនិយោគិន និងជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មតាមព្រំដែន។
៥. លើកកម្ពស់ទំនុកចិត្តរបស់សាធារណជនលើប្រព័ន្ធយុត្តិធម៌ និងភាពរឹងមាំនៃនីតិរដ្ឋ។
ផ្អែកលើទិន្នន័យនៃបទល្មើសដែលកំពុងមានការវិវត្តស្មុគស្មាញ ថ្នាក់ដឹកនាំតុលាការនៃប្រទេសទាំង៣ បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការនេះមិនមែនត្រឹមតែជាពិធីការនោះទេ ប៉ុន្តែជាភាពចាំបាច់មិនអាចខ្វះបាន។ ជាលទ្ធផល អង្គសន្និសីទបានអនុម័តដោយឯកច្ឆន្ទនូវ «សេចក្តីប្រកាសរួម» ដែលជាផែនទីបង្ហាញផ្លូវសម្រាប់ការកសាងតំបន់ព្រំដែនប្រកបដោយសន្តិសុខ យុត្តិធម៌ និងការអភិវឌ្ឍ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់តុលាការកំពូលកម្ពុជា សន្និសីទលើកទី៨ នេះ បានបញ្ចប់ទៅដោយជោគជ័យ និងបានក្លាយជាសក្ខីកម្មដ៏រឹងមាំនៃទំនាក់ទំនងជិតស្និទ្ធរវាងកម្ពុជា វៀតណាម និងឡាវ ក្នុងវិស័យយុត្តិធម៌៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
ការប្តេជ្ញាចិត្តនេះត្រូវបានធ្វើឡើងនៅក្នុង «សន្និសីទតុលាការនៃបណ្តាខេត្តជាប់ព្រំដែន កម្ពុជា វៀតណាម ឡាវ លើកទី៨» ដែលតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំនៅរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ ដោយអង្គសន្និសីទនេះត្រូវបានដឹកនាំដោយថ្នាក់ដឹកនាំស្ថាប័នតុលាការកំពូលនៃប្រទេសទាំង៣ រួមមាន៖ ឯកឧត្តម ជីវ កេង ប្រធានតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម ង្វៀន វ៉ាន់ ក្វាង (Nguyen Van Quang) ប្រធានតុលាការប្រជាជនកំពូលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និង ឯកឧត្តម ផៃវី ស៊ីប៊ុលលីផា (Phaivy Siboualypha) ប្រធានតុលាការប្រជាជនកំពូលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងព័ត៌មានជាការឆ្លើយតបទៅនឹងការកើនឡើងនៃបទល្មើសឆ្លងដែន អង្គសន្និសីទបានឯកភាពលើចំណុចយុទ្ធសាស្ត្រសំខាន់ៗចំនួន ៥ ៖