National
• 1 hour ago• Lim_Rothanaksambath
ក្រសួងព័ត៌មាន ចេញវិធានការក្ដៅពង្រឹងសីលធម៌សង្គម ការពារសេចក្តីថ្លៃថ្នូរស្ត្រី ខណៈសមាគមសិល្បករខ្មែរ ចេញសារដាស់តឿនសិល្បករ

ភ្នំពេញ, ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦៖ ក្រសួងព័ត៌មាន បានបញ្ចេញសេចក្តីណែនាំថ្មីមួយដោយសង្កត់ធ្ងន់លើការរឹតបន្តឹងការទទួលខុសត្រូវក្នុងការផលិត និងផ្សព្វផ្សាយមាតិកា ដើម្បីលើកកម្ពស់សីលធម៌សង្គម និងការពារតម្លៃ សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរ។ វិធានការនេះត្រូវបានធ្វើឡើងស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦។
ក្នុងសេចក្តីណែនាំរបស់ក្រសួងព័ត៌មានបានផ្តោតសំខាន់ទៅលើការគោលដៅរឹតបន្តឹង ដោយក្រសួងតម្រូវឱ្យអ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន អ្នកបង្កើតមាតិកា (Content Creators) អ្នកមានឥទ្ធិពលលើបណ្តាញសង្គម (Influencers) និងអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈ។
ក្នុងនោះ មាតិកាញុះញង់ បង្កជម្លោះ បង្កការស្អប់ខ្ពើម ឬជេរប្រមាថបរិហារកេរ្តិ៍ មាតិកាអាសអាភាស អនាចារ ឬផ្ទុយនឹងសីលធម៌សង្គមខ្មែរការប្រើប្រាស់រូបភាព វីដេអូ ឬបច្ចេកវិទ្យា AI ដើម្បីកែច្នៃបំភ្លៃ ប៉ះពាល់ដល់សិទ្ធិបុគ្គល និងការយករូបរាងកាយ ជីវិតឯកជន ឬភាពងាយរងគ្រោះរបស់ស្ត្រី មកធ្វើជាឧបករណ៍ទាក់ទាញអ្នកមើល (Views) ឬស្វែងរកផលប្រយោជន៍ពាណិជ្ជកម្ម ដែលធ្វើឱ្យបន្ទាបកិត្តិយសស្ត្រី ត្រូវបានហាមឃាត់ដាច់ខាត។
ក្រសួងព័ត៌មាន នឹងអនុវត្តវិធានការទៅតាមកម្រិតនៃកំហុស។ ជាក់ស្តែងង ចំពោះអ្នកសារព័ត៌មាន គឺត្រូវធ្វើការណែនាំ ការព្រមាន ការដកហូតអាជ្ញាបណ្ណ និងការបញ្ជូនទៅតុលាការក្នុងករណីមានបទល្មើសព្រហ្មទណ្ឌ។ ដោយឡែក ចំពោះអ្នកបង្កើតមាតិកាទូទៅ ក្រសួងនឹងសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីលុបមាតិកា ចាត់វិធានការអប់រំ និងវិធានការច្បាប់តាមស្ថានភាពជាក់ស្តែង។
ក្នុងពេលជាមួយគ្នានេះ ស្ថាប័នអ្នកនាំពាក្យសមាគមសិល្បករខ្មែរ ក៏បានចេញសារបន្ទាន់ជូនចំពោះសិល្បករទាំងអស់ ដោយរំលឹកថា សិល្បៈគឺជាបេតិកភណ្ឌជាតិ មិនមែនជាឧបករណ៍សម្រាប់ស្វែងរកប្រជាប្រិយភាពមួយគ្រា តាមរយៈការបង្ហាញភាពសិចស៊ីជ្រុលហួសហេតុ ឬសកម្មភាពអសីលធម៌នោះទេ។
សមាគមបានអំពាវនាវឱ្យសិល្បករទាំងអស់បញ្ចេញស្នាដៃដោយផ្អែកលើទេពកោសល្យពិតប្រាកដ និងធ្វើជាគំរូល្អដល់យុវជនជំនាន់ក្រោយ ដើម្បីរក្សាវប្បធម៌ដ៏ល្អផូរផង់របស់ជាតិ។
សូមបញ្ជាក់ឱ្យដឹងផងដែរថា វិធានការនេះ សបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល លើការសម្អាតបរិយាកាសឌីជីថល និងការការពារតម្លៃស្រ្តីខ្មែរ ខណៈដែលបច្ចុប្បន្នមានការកើនឡើងនូវមាតិកាអវិជ្ជមានមួយចំនួនដែលយករាងកាយស្ត្រីធ្វើជាអាជីវកម្ម៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network