National
• 1 hour ago• Lim_Rothanaksambath
និស្សិតកម្ពុជា លឹម ម៉េងឃាង ជាប់ចំណាត់ថ្នាក់កំពូល ៣០ ក្នុងកម្មវិធីប្រកួតប្រជែង «ស្ពានភាសាចិន» កម្រិតពិភពលោក លើកទី២៥

ភ្នំពេញ, ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦៖ បេក្ខជនតំណាងឱ្យប្រទេសកម្ពុជា លោក លឹម ម៉េងឃាង (LIM MENGKHEANG) បានបង្កើតសមិទ្ធផលយ៉ាងត្រចះត្រចង់នៅលើឆាកអន្តរជាតិ ដោយបានដណ្ដើមយកតំណែងក្នុងចំណោមបេក្ខជនឆ្នើមទាំង ៣០ រូប (Global Top 30) ក្នុងការប្រកួតប្រជែងសមត្ថភាពភាសាចិន «ស្ពានភាសាចិន» (Chinese Bridge) លើកទី២៥ សម្រាប់និស្សិតឧត្តមសិក្សាទូទាំងពិភពលោក ដែលកំពុងប្រព្រឹត្តទៅនៅប្រទេសចិន។
យោងតាមការចុះផ្សាយរបស់លើទំព័រហ្វេសប៊ុកផ្លូវការរបស់ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក លឹម ម៉េងឃាង ដែលជាជ័យលាភីលេខ១ ក្នុងវគ្គជម្រុះប្រចាំប្រទេសកម្ពុជា បានធ្វើដំណើរទៅតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា ដើម្បីប្រកួតជាមួយបេក្ខជនរាប់រយរូបផ្សេងទៀត ដែលមកពីបណ្ដាប្រទេសជាង ១០០ នៅជុំវិញពិភពលោក។
កម្មវិធី «ស្ពានភាសាចិន» គឺជាការប្រកួតប្រជែងកម្រិតខ្ពស់ដែលតម្រូវឱ្យបេក្ខជនមានសមត្ថភាពខ្ពស់លើផ្នែកប្រើប្រាស់ភាសាចិន ការយល់ដឹងស៊ីជម្រៅអំពីវប្បធម៌ និងប្រវត្តិសាស្ត្រចិន ព្រមទាំងមានទេពកោសល្យសិល្បៈផងដែរ។ ឆ្លងកាត់វគ្គជម្រុះជាច្រើនដំណាក់កាលនៅប្រទេសចិន លោក លឹម ម៉េងឃាង បានបង្ហាញសមត្ថភាពយ៉ាងលេចធ្លោរហូតទទួលបានការវាយតម្លៃខ្ពស់ពីគណៈកម្មការ និងបានឈានជើងចូលក្នុងវគ្គ ៣០ នាក់ចុងក្រោយនៃពិភពលោក។
ស្នាដៃនេះមិនត្រឹមតែជាមោទនភាពផ្ទាល់ខ្លួនរបស់ លោក លឹម ម៉េងឃាង ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាសក្ខីភាពដែលបង្ហាញពីកម្រិតសមត្ថភាព និងការរីកចម្រើននៃធនធានមនុស្សរបស់កម្ពុជាលើផ្នែកភាសាបរទេស និងការទូតវប្បធម៌។
គួរឱ្យដឹងផងដែរថា កម្មវិធីប្រកួតប្រជែងសមត្ថភាពភាសាចិន «ស្ពានភាសាចិន» ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំដោយមជ្ឈមណ្ឌលសម្រាប់កិច្ចសហប្រតិបត្តិការ និងការអប់រំភាសា (CLEC) នៃក្រសួងអប់រំចិន។ កម្មវិធីនេះមានគោលបំណងលើកកម្ពស់ការសិក្សាភាសាចិន និងពង្រឹងចំណងមិត្តភាពរវាងយុវជនជុំវិញពិភពលោក និងប្រទេសចិន៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network