National
• 2 hours ago• Lim_Rothanaksambath
ក្រសួងមហាផ្ទៃ លើកទឹកចិត្តមន្ត្រីបង្គោល ពង្រឹងប្រសិទ្ធភាពកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ តាមក្រសួងស្ថាប័នគោលដៅ

ភ្នំពេញ, ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦៖ ក្នុងគោលបំណងជំរុញឱ្យការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កាន់តែមានប្រសិទ្ធភាព និងភាពម្ចាស់ការ នាព្រឹកថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០២៦ ទីស្ដីការក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំពិភាក្សាលើការអនុវត្ត «ប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម» សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីបង្គោលដែលអនុវត្តការងារផ្ទាល់នៅតាមក្រសួង ស្ថាប័នគោលដៅ។
កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ដឹកនាំដោយ ឯកឧត្តម ឈុន ប៊ុនណារ៉ា អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់ និងមន្ត្រីបច្ចេកទេសសរុបចំនួន ៣០រូប ពីក្រសួងមហាផ្ទៃ, ក្រសួងមុខងារសាធារណៈ, ក្រសួងផែនការ, ក្រសួងកិច្ចការនារី, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងបរិស្ថាន, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងសាធារណការ និងដឹកជញ្ជូន,ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងរ៉ែ និងថាមពល, ក្រសួងទេសចរណ៍ និង លេខាធិការដ្ឋាន គ.ជ.អ.ប.។
គោលបំណងចម្បងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យ និងរៀបចំយន្តការផ្ដល់ការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីបង្គោលសំខាន់ៗ។ ការផ្ដល់ជូននេះ គឺផ្អែកទៅលើ «សមិទ្ធកម្ម» ឬលទ្ធផលការងារជាក់ស្ដែង ស្របតាមផែនការសកម្មភាព និងសេចក្តីសម្រេចរួមរវាងលេខាធិការដ្ឋាន គ.ជ.អ.ប. ជាមួយនឹងក្រសួងគោលដៅទាំង ១២។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងមហាផ្ទៃ
ឯកឧត្តម ឈុន ប៊ុនណារ៉ា បានគូសបញ្ជាក់ថា ថវិកាគាំទ្រនេះនឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការលើកទឹកចិត្តដល់មន្ត្រីដែលបានខិតខំប្រឹងប្រែង ក្នុងការជំរុញកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឱ្យសម្រេចបានតាមគោលដៅដែលរាជរដ្ឋាភិបាលបានកំណត់។
ការរៀបចំឱ្យមានប្រព័ន្ធលើកទឹកចិត្តនេះ ត្រូវបានគេមើលឃើញថា ជាយុទ្ធសាស្ត្រពង្រឹងអភិបាលកិច្ច និងការផ្ដល់សេវាសាធារណៈឱ្យកាន់តែកៀកជិតប្រជាពលរដ្ឋ តាមរយៈការធ្វើប្រតិភូកម្មអំណាច និងមុខងារទៅកាន់រដ្ឋបាលថ្នាក់ក្រោមជាតិឱ្យកាន់តែរលូន៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ដឹកនាំដោយ ឯកឧត្តម ឈុន ប៊ុនណារ៉ា អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់ និងមន្ត្រីបច្ចេកទេសសរុបចំនួន ៣០រូប ពីក្រសួងមហាផ្ទៃ, ក្រសួងមុខងារសាធារណៈ, ក្រសួងផែនការ, ក្រសួងកិច្ចការនារី, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងបរិស្ថាន, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងសាធារណការ និងដឹកជញ្ជូន,ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងរ៉ែ និងថាមពល, ក្រសួងទេសចរណ៍ និង លេខាធិការដ្ឋាន គ.ជ.អ.ប.។
គោលបំណងចម្បងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យ និងរៀបចំយន្តការផ្ដល់ការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីបង្គោលសំខាន់ៗ។ ការផ្ដល់ជូននេះ គឺផ្អែកទៅលើ «សមិទ្ធកម្ម» ឬលទ្ធផលការងារជាក់ស្ដែង ស្របតាមផែនការសកម្មភាព និងសេចក្តីសម្រេចរួមរវាងលេខាធិការដ្ឋាន គ.ជ.អ.ប. ជាមួយនឹងក្រសួងគោលដៅទាំង ១២។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងមហាផ្ទៃឯកឧត្តម ឈុន ប៊ុនណារ៉ា បានគូសបញ្ជាក់ថា ថវិកាគាំទ្រនេះនឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការលើកទឹកចិត្តដល់មន្ត្រីដែលបានខិតខំប្រឹងប្រែង ក្នុងការជំរុញកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឱ្យសម្រេចបានតាមគោលដៅដែលរាជរដ្ឋាភិបាលបានកំណត់។