National
• 2 hours ago• Lim_Rothanaksambath
ឯកឧត្តម វង្សី វិស្សុត កំណត់ទិសដៅយុទ្ធសាស្ត្រដល់គណៈកម្មការជំនាញទាំង៤ ជំរុញការកែទម្រង់ច្បាប់គ្រប់ក្រសួង-ស្ថាប័ន

ភ្នំពេញ, ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ បានសង្កត់ធ្ងន់ថា ជោគជ័យនៃការកែទម្រង់ច្បាប់របស់កម្ពុជា អាស្រ័យលើការចូលរួមអនុវត្តដោយផ្ទាល់ពីគ្រប់ក្រសួង ស្ថាប័នទាំងអស់ ក្នុងគោលដៅកសាងបូរណភាពប្រព័ន្ធច្បាប់ និងនីតិរដ្ឋ។ ការថ្លែងបែបនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំលើកទី១ របស់គណៈកម្មការជំនាញទទួលបន្ទុកតាមវិស័យទាំង៤ នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្រ្តី។
ចំណុចសំខាន់នៃកិច្ចប្រជុំនេះ គឺការផ្លាស់ប្តូរពីការរៀបចំយុទ្ធសាស្ត្រ ទៅកាន់ការអនុវត្តជាក់ស្តែង ដោយឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានបញ្ជាក់ថា បន្ទាប់ពីបានបញ្ចប់ការរៀបចំទស្សនទាន និងផែនការសកម្មភាពរួចរាល់ ដំណាក់កាលបច្ចុប្បន្ន គឺជាការរុញយន្តការកែទម្រង់ច្បាប់ឱ្យដល់មូលដ្ឋានក្រសួង ស្ថាប័ននីមួយៗ។ យន្តការនេះតម្រូវឱ្យមានការបញ្ចូលគ្នានូវមុខងារសំខាន់ៗចំនួន ៣ គឺ ការងារនីតិកម្ម, ការងារកែទម្រង់ច្បាប់ និងការវាយតម្លៃផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (RIA)។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ គ.ក.ច
គណៈកម្មការទាំងនេះ មិនមែនជាអ្នកតាក់តែងច្បាប់ជំនួសឱ្យក្រសួងសាមីឡើយ ប៉ុន្តែដើរតួនាទីជាស្ពានចម្លង (អន្តរកម្ម) រវាងគណៈកម្មាធិការដឹកនាំ និងក្រសួង ស្ថាប័ន ក៏ដូចជាអ្នកជួយពង្រឹងការអនុវត្តផែនការសកម្មភាព និងផ្តល់ការតម្រង់ទិសឱ្យស្របតាមគោលការណ៍រួម និងអ្នកគាំទ្រផ្នែកបច្ចេកទេស ប៉ុន្តែត្រូវរក្សាឱ្យបាននូវ "ភាពជាម្ចាស់" របស់ក្រសួងនីមួយៗ។
ក្នុងអង្គប្រជុំនេះ ឯកឧត្តម វង្សី វិស្សុត បានផ្តល់ការណែនាំឱ្យផ្តោតលើកិច្ចការរៀបចំបទបញ្ជាផ្ទៃក្នុង និងនីតិវិធីប្រតិបត្តិស្តង់ដារ (SOP) ពន្លឿនការបង្កើត "មជ្ឈមណ្ឌលទិន្នន័យច្បាប់" (Legal Data Center) ជំរុញការស្រាវជ្រាវ និងតាក់តែង "ក្រមពាណិជ្ជកម្ម" និង "ក្រមរដ្ឋបាល" និង យកចិត្តទុកដាក់លើវិស័យបច្ចេកវិទ្យាថ្មីៗ ដូចជាបញ្ញាសិប្បនិម្មិត (AI)។
អង្គប្រជុំដ៏មានសារៈសំខាន់នេះ ក៏បានពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការកំណត់មុខតំណែងវិជ្ជាជីវៈច្បាប់ ដើម្បីរៀបចំឱ្យមានតុល្យភាពរវាងមុខតំណែងឯកទេសច្បាប់ និងមុខតំណែងគ្រប់គ្រង ទាំងផ្នែកគុណវុឌ្ឍិ និងប្រាក់បំណាច់ ដើម្បីទាក់ទាញ និងរក្សាធនធានមនុស្សដែលមានសមត្ថភាពក្នុងវិស័យច្បាប់។
ជាទីបញ្ចប់ ឯកឧត្តម វង្សី វិស្សុត បានលើកទឹកចិត្តឱ្យគណៈកម្មការទាំង៤ ធ្វើការងារដោយមានសហការគ្នាយ៉ាងជិតស្និទ្ធ (Inter-connected) ទោះបីជាស្ថិតក្នុងស្ថានភាពធនធានថវិកា និងមនុស្សនៅមានកម្រិតក៏ដោយ ដើម្បីសម្រេចឱ្យបាននូវសមិទ្ធផលតាមទិសដៅដែលរាជរដ្ឋាភិបាលបានកំណត់៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
ចំណុចសំខាន់នៃកិច្ចប្រជុំនេះ គឺការផ្លាស់ប្តូរពីការរៀបចំយុទ្ធសាស្ត្រ ទៅកាន់ការអនុវត្តជាក់ស្តែង ដោយឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានបញ្ជាក់ថា បន្ទាប់ពីបានបញ្ចប់ការរៀបចំទស្សនទាន និងផែនការសកម្មភាពរួចរាល់ ដំណាក់កាលបច្ចុប្បន្ន គឺជាការរុញយន្តការកែទម្រង់ច្បាប់ឱ្យដល់មូលដ្ឋានក្រសួង ស្ថាប័ននីមួយៗ។ យន្តការនេះតម្រូវឱ្យមានការបញ្ចូលគ្នានូវមុខងារសំខាន់ៗចំនួន ៣ គឺ ការងារនីតិកម្ម, ការងារកែទម្រង់ច្បាប់ និងការវាយតម្លៃផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (RIA)។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ គ.ក.ចគណៈកម្មការទាំងនេះ មិនមែនជាអ្នកតាក់តែងច្បាប់ជំនួសឱ្យក្រសួងសាមីឡើយ ប៉ុន្តែដើរតួនាទីជាស្ពានចម្លង (អន្តរកម្ម) រវាងគណៈកម្មាធិការដឹកនាំ និងក្រសួង ស្ថាប័ន ក៏ដូចជាអ្នកជួយពង្រឹងការអនុវត្តផែនការសកម្មភាព និងផ្តល់ការតម្រង់ទិសឱ្យស្របតាមគោលការណ៍រួម និងអ្នកគាំទ្រផ្នែកបច្ចេកទេស ប៉ុន្តែត្រូវរក្សាឱ្យបាននូវ "ភាពជាម្ចាស់" របស់ក្រសួងនីមួយៗ។