National
• 1 hour ago• Lim_Rothanaksambath
តុលាការត្រីភាគី កម្ពុជា-វៀតណាម-ឡាវ ពង្រឹងកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសឆ្លងដែនដែលកំពុងកើនឡើង

ភ្នំពេញ, ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦៖ តុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំ "សន្និសីទតុលាការនៃបណ្តាខេត្តជាប់ព្រំដែន កម្ពុជា វៀតណាម ឡាវ លើកទី៨" នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ និងយុត្តិធម៌ក្នុងការឆ្លើយតបទៅនឹងបទល្មើសឆ្លងដែនដែលកំពុងមានការកើនឡើង។
អង្គសន្និសីទកម្រិតខ្ពស់នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរួមគ្នាត្រីភាគី រួមមាន ឯកឧត្តម ជីវ កេង ប្រធានតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម ង្វៀន វ៉ាន់ ក្វាង ប្រធានតុលាការប្រជាជនកំពូលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និង ឯកឧត្តម ផៃវី ស៊ីបួលីផា ប្រធានតុលាការប្រជាជនកំពូលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
ក្នុងអង្គសន្និសីទនេះ ភាគីទាំងបីបានពិនិត្យមើលវឌ្ឍនភាពនៃសេចក្តីប្រកាសរួមលើកទី៧ ឆ្នាំ២០២៤ ដោយបានបង្ហាញនូវលទ្ធផលគួរឱ្យកត់សម្គាល់។ យោងតាមរបាយការណ៍ ក្នុងចន្លោះពេលពីសន្និសីទលើកទី៧ មកលើកទី៨នេះបង្ហាញឱ្យដឹងថា តុលាការកម្ពុជាបានបង្ក្រាប និងជំនុំជម្រះសំណុំរឿងព្រហ្មទណ្ឌឆ្លងដែនចំនួន ១.៣៥៥ ករណី ក្នុងនោះមានជនល្មើសដែលពាក់ព័ន្ធមានចំនួនសរុប ២.១១៩ នាក់។ ក្រៅពីបទល្មើសព្រហ្មទណ្ឌ ក៏មានការដោះស្រាយលើសំណុំរឿងរដ្ឋប្បវេណី និងពាណិជ្ជកម្មឆ្លងដែនផងដែរ។
ក្នុងអង្គសន្និសីទបានដាក់ចេញនូវចំណុចអាទិភាពសំខាន់ៗ ដើម្បីរួមចំណែកអភិវឌ្ឍតំបន់ព្រំដែនឱ្យទៅជាតំបន់សន្តិសុខ និងស្ថិរភាព ដូចជា ការបង្ក្រាបបទល្មើសបណ្តាញ ដោយផ្តោតខ្លាំងលើបទល្មើសគ្រឿងញញៀន, ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams), ការជួញដូរមនុស្ស និងបទល្មើសធនធានធម្មជាតិ ជំរុញការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យយុត្តិធម៌ ដើម្បីសម្រួលដល់ការផ្ទៀងផ្ទាត់ភស្តុតាងឆ្លងដែនឱ្យបានឆាប់រហ័ស និងបង្កើតទំនាក់ទំនងផ្ទាល់រវាងតុលាការខេត្តជាប់ព្រំដែន ដើម្បីធានាតម្លាភាព និងយុត្តិធម៌ជូនប្រជាពលរដ្ឋ។
ក្នុងឱកាសនោះដែរ គណៈប្រតិភូតុលាការកំពូលនៃប្រទេសវៀតណាម និងឡាវ ត្រូវបានរាជានុញ្ញាតឱ្យចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត។
ជាលទ្ធផល អង្គសន្និសីទបានអនុម័តដោយឯកច្ឆន្ទលើ «សេចក្តីប្រកាសរួមលើកទី៨» និងបានសម្រេចប្រគល់ភារកិច្ចជូនតុលាការប្រជាជនកំពូលនៃ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទលើកទី៩ នៅឆ្នាំ២០២៨ ខាងមុខ៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network