National
• 1 hour ago• Lim_Rothanaksambath
មេបញ្ជាការកងទ័ពជើងគោក កម្ពុជា និង ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ

ភ្នំពេញ, ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦៖ ដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាពយោធារវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ មេបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី បានជួបពិភាក្សាការងារជាលើកដំបូងតាមប្រព័ន្ធវីដេអូ ដើម្បីកំណត់ទិសដៅកិច្ចសហប្រតិបត្តិការយោធានាពេលអនាគត។
នៅក្នុងជំនួបពិភាក្សានៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និង ឯកឧត្តម នាយឧត្តមសេនីយ៍ តាន់ស្រ៊ី អាហ្សាន មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី បានបង្ហាញនូវឆន្ទៈមោះមុតក្នុងការអនុវត្តតាមខ្លឹមសារនៃ «ឯកសារលក្ខខណ្ឌប្រតិបត្តិ» ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលភាគីទាំងពីរបានចុះហត្ថលេខារួមគ្នាកាលពីឆ្នាំ២០២៥ កន្លងទៅ។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ Royal Cambodian Army
ក្នុងជំនួបពិភាក្សាតាមប្រព័ន្ធវីដេអូនេះ មេបញ្ជាការកងទ័ពជើងគោក កម្ពុជា និង ម៉ាឡេស៊ី បានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកទាំងពីរ និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តលើការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង ដោយភាគីទាំងពីរបានឯកភាពបន្តរក្សាទំនាក់ទំនងជិតស្និទ្ធ និងបង្កើនទំនុកចិត្តគ្នាទៅវិញទៅមក តាមរយៈការដោះដូរទស្សនៈ និងការសម្របសម្រួលលើការងារយោធាឱ្យកាន់តែមានប្រសិទ្ធភាព។
ឆ្លៀតឱកាសនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងកងទ័ពម៉ាឡេស៊ី ដែលតែងតែគាំទ្រសន្តិភាពនៅកម្ពុជា ជាពិសេសតួនាទីក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួ និងការបញ្ជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) មកជួយរក្សាសន្តិភាព និងស្ថិរភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នាពេលកន្លងមក។
ជំនួបតាមប្រព័ន្ធវីដេអូនេះ បានបញ្ចប់ទៅក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត ដែលនេះគឺជាសញ្ញាណវិជ្ជមានថ្មីមួយទៀតក្នុងការបន្តពង្រឹងវិស័យការពារជាតិរវាងកម្ពុជា និងម៉ាឡេស៊ី ក្នុងក្របខណ្ឌអាស៊ាន។ មេបញ្ជាការទាំងពីរបានប្តេជ្ញាចិត្តថានឹងជំរុញឱ្យទំនាក់ទំនងរវាងកងទ័ពជើងគោកទាំងពីរ ឈានដល់កម្រិតថ្មីមួយទៀត ដែលឆ្លុះបញ្ចាំងពីភាពជាដៃគូយុទ្ធសាស្ត្រយូរអង្វែង និងការរួមចំណែកដល់សន្តិសុខក្នុងតំបន់៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
នៅក្នុងជំនួបពិភាក្សានៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និង ឯកឧត្តម នាយឧត្តមសេនីយ៍ តាន់ស្រ៊ី អាហ្សាន មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី បានបង្ហាញនូវឆន្ទៈមោះមុតក្នុងការអនុវត្តតាមខ្លឹមសារនៃ «ឯកសារលក្ខខណ្ឌប្រតិបត្តិ» ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលភាគីទាំងពីរបានចុះហត្ថលេខារួមគ្នាកាលពីឆ្នាំ២០២៥ កន្លងទៅ។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ Royal Cambodian Armyក្នុងជំនួបពិភាក្សាតាមប្រព័ន្ធវីដេអូនេះ មេបញ្ជាការកងទ័ពជើងគោក កម្ពុជា និង ម៉ាឡេស៊ី បានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកទាំងពីរ និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តលើការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង ដោយភាគីទាំងពីរបានឯកភាពបន្តរក្សាទំនាក់ទំនងជិតស្និទ្ធ និងបង្កើនទំនុកចិត្តគ្នាទៅវិញទៅមក តាមរយៈការដោះដូរទស្សនៈ និងការសម្របសម្រួលលើការងារយោធាឱ្យកាន់តែមានប្រសិទ្ធភាព។