National
• 2 hours ago• Lim_Rothanaksambath
សិល្បករជំនាន់ថ្មី ត្រូវមានចំណេះដឹង! សំអុល គុណយ៉ាន្នី សម្រេចចិត្តបន្តការសិក្សានៅអាមេរិក មុនប្រឡូកសិល្បៈពេញលេញ

ភ្នំពេញ, ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦៖ «ការសម្រេចចិត្តទៅរៀននៅពេលនេះ មិនមែនមានន័យថាខ្ញុំបោះបង់សិល្បៈនោះទេ តែវាគឺជាការដកឃ្លាដើម្បីពង្រឹងសមត្ថភាព។ ក្នុងនាមជាអ្នកសិល្បៈជំនាន់ថ្មី យើងត្រូវមានចំណេះដឹងជ្រៅជ្រះ ដើម្បីអាចពាំនាំយកសិល្បៈវប្បធម៌ខ្មែរទៅបង្ហាញលើឆាកអន្តរជាតិឱ្យគេកាន់តែស្គាល់ និងឱ្យតម្លៃ»។ នេះជាការលើកឡើងរបស់ កញ្ញា សំអុល គុណយ៉ាន្នី បន្ទាប់ពីនាងបានឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 កាលពីចុងសប្តាហ៍កន្លងទៅ។
កញ្ញា សំអុល គុណយ៉ាន្នី បានសង្កត់ធ្ងន់ថា ចំណេះវិជ្ជា គឺជាគ្រឹះដ៏រឹងមាំបំផុតសម្រាប់ជីវិត ដែលអាចឱ្យនាងជួយដល់ខ្លួនឯង គ្រួសារ និងរួមចំណែកកសាងសង្គមជាតិឱ្យកាន់តែរីកចម្រើន ដូច្នេះទើបនាងសម្រេចចិត្តជ្រើសរើសបន្តការសិក្សានៅសហរដ្ឋអាមេរិក មុនពេលចូលប្រឡូកសិល្បៈឱ្យពេញលេញ។
សម្រាប់ការចាកចេញទៅសហរដ្ឋអាមេរិកលើកនេះ កញ្ញានឹងបន្តការសិក្សាលើជំនាញ វិទ្យាសាស្ត្រកុំព្យូទ័រ ដែលជាជំនាញដ៏មានសក្ដានុពលមួយក្នុងសម័យកាលបច្ចេកវិទ្យា។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Face of Cambodia
គួររំលឹកឱ្យដឹងផងដែរថា កញ្ញា សំអុល គុណយ៉ាន្នី ជាតារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ហើយថ្មីៗនេះនាងទើបតែដណ្តើមបានជយលាភីលំដាប់រងទី ២ ក្នុងកម្មវិធី Face of Cambodia 2026។ មិនត្រឹមតែមានសមត្ថភាពលើវិថីបង្ហាញម៉ូដប៉ុណ្ណោះទេ នាងថែមទាំងមានដុងសិល្បៈផ្នែករបាំបុរាណ និងធ្លាប់បានហ្វឹកហាត់គុនល្បុក្កតោខ្មែរយ៉ាងស្ទាត់ជំនាញទៀតផង។ បទពិសោធន៍ និងការស្រលាញ់វប្បធម៌នេះហើយ ដែលធ្វើឱ្យនាងមានមហិច្ឆតាចង់ជំរុញវិស័យសិល្បៈខ្មែរទៅកាន់ទីផ្សារអន្តរជាតិនាថ្ងៃអនាគត។
ទោះបីជាត្រូវទៅរស់នៅឆ្ងាយពីមាតុភូមិ ប៉ុន្តែកញ្ញា សំអុល គុណយ៉ាន្នី បានសន្យាជាមួយអ្នកគាំទ្រថា នាងនឹងនៅតែឆ្លៀតផលិតមាតិកាល្អៗតាមបណ្តាញសង្គម ដើម្បីចែករំលែកពីបទពិសោធន៍នៃការសិក្សា ចំណេះដឹងទូទៅ និងសកម្មភាពកម្សាន្តផ្សេងៗ ដើម្បីរក្សាទំនាក់ទំនងជាមួយអ្នកគាំទ្ររបស់នាងនៅកម្ពុជាដដែរ៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
កញ្ញា សំអុល គុណយ៉ាន្នី បានសង្កត់ធ្ងន់ថា ចំណេះវិជ្ជា គឺជាគ្រឹះដ៏រឹងមាំបំផុតសម្រាប់ជីវិត ដែលអាចឱ្យនាងជួយដល់ខ្លួនឯង គ្រួសារ និងរួមចំណែកកសាងសង្គមជាតិឱ្យកាន់តែរីកចម្រើន ដូច្នេះទើបនាងសម្រេចចិត្តជ្រើសរើសបន្តការសិក្សានៅសហរដ្ឋអាមេរិក មុនពេលចូលប្រឡូកសិល្បៈឱ្យពេញលេញ។
សម្រាប់ការចាកចេញទៅសហរដ្ឋអាមេរិកលើកនេះ កញ្ញានឹងបន្តការសិក្សាលើជំនាញ វិទ្យាសាស្ត្រកុំព្យូទ័រ ដែលជាជំនាញដ៏មានសក្ដានុពលមួយក្នុងសម័យកាលបច្ចេកវិទ្យា។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Face of Cambodiaគួររំលឹកឱ្យដឹងផងដែរថា កញ្ញា សំអុល គុណយ៉ាន្នី ជាតារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ហើយថ្មីៗនេះនាងទើបតែដណ្តើមបានជយលាភីលំដាប់រងទី ២ ក្នុងកម្មវិធី Face of Cambodia 2026។ មិនត្រឹមតែមានសមត្ថភាពលើវិថីបង្ហាញម៉ូដប៉ុណ្ណោះទេ នាងថែមទាំងមានដុងសិល្បៈផ្នែករបាំបុរាណ និងធ្លាប់បានហ្វឹកហាត់គុនល្បុក្កតោខ្មែរយ៉ាងស្ទាត់ជំនាញទៀតផង។ បទពិសោធន៍ និងការស្រលាញ់វប្បធម៌នេះហើយ ដែលធ្វើឱ្យនាងមានមហិច្ឆតាចង់ជំរុញវិស័យសិល្បៈខ្មែរទៅកាន់ទីផ្សារអន្តរជាតិនាថ្ងៃអនាគត។