National
• 2 hours ago• Lim_Rothanaksambath
ឯកឧត្តម កែវ រ៉េមី ប្រាប់ ឯកអគ្គរាជទូតកាណាដា ពីការរំលោភច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរពីភាគីថៃនៅតាមព្រំដែន

ភ្នំពេញ, ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦៖ ក្នុងជំនួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតកាណាដា កាលពីព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានលើកឡើងនូវរបាយការណ៍ដ៏គួរឱ្យព្រួយបារម្ភអំពីស្ថានភាពនៅតាមតំបន់ព្រំដែន កម្ពុជា-ថៃ ដោយបានចោទប្រកាន់ភាគីថៃថាបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ។
ក្នុងកិច្ចពិភាក្សាជាមួយឯកឧត្តម Christian DesRoches ឯកអគ្គរាជទូតកាណាដាប្រចាំកម្ពុជា ឯកឧត្តម កែវ រ៉េមី បានលាតត្រដាងនូវចំណុចសំខាន់ៗដែលភាគីថៃបានរំលោភបំពាន គឺ ការរើសអើង ការប្រើអំពើហិង្សាលើពលករកម្ពុជា និងករណីដ៏ខ្លោចផ្សាបំផុតគឺការរំលោភបូកលើពលការិនីខ្មែរដោយយោធាថៃ ការវាយប្រហារដោយអាវុធធុនធ្ងន់ គ្រាប់បែកចង្កោម និងការប្រើប្រាស់យន្តហោះចម្បាំង (F-16 Gripen និង T-50) ចូលជ្រៅមកក្នុងទឹកដីកម្ពុជា ដែលបង្កឱ្យមានជនភៀសសឹកដល់ទៅ ៦៤ ម៉ឺននាក់ និងខូចខាតប្រាសាទព្រះវិហារ។
មិនតែប៉ុណ្ណោះ ក៏មានការឈូសបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋ និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធលើទឹកដីដែលកំពុងឈ្លានពាន។ ឯកឧត្តមបានបញ្ជាក់ថា ទោះបីមានបទឈប់បាញ់ (២៧ ធ្នូ ២០២៥) ក៏ដោយ ប៉ុន្តែពលរដ្ឋជិត ២ ម៉ឺននាក់ នៅតែមិនអាចត្រឡប់ទៅផ្ទះវិញបាន ដោយសារការរារាំងពីយោធាថៃ។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក PR Cambodian Government
ក្រៅពីបញ្ហាព្រំដែន ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានបង្ហាញពីវឌ្ឍនភាពសិទ្ធិមនុស្សក្នុងប្រទេសផងដែរ ជាពិសេសការលើកកម្ពស់សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា (LGBTQ+) ក្រោមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត។ កម្ពុជាក៏បានសហការជាមួយប្រទេសបារាំង លើសេចក្តីព្រាងសេចក្តីសម្រេចចិត្តស្តីពីការលុបបំបាត់ទោសទណ្ឌលើការស្រឡាញ់ភេទដូចគ្នាជាសកលផងដែរ។ ជាមួយគ្នានេះ ស្ថានភាពក្នុងពន្ធនាគារក៏ត្រូវបានកែលម្អ តាមរយៈការដាក់ប្រអប់បណ្តឹងដើម្បីតម្លាភាព។
ជាការឆ្លើយតប ឯកឧត្តម Christian DesRoches ឯកអគ្គរាជទូតកាណាដា បានថ្លែងអំណរគុណចំពោះការចែករំលែកព័ត៌មាន និងបានកោតសរសើរចំពោះការរីកចម្រើនរបស់កម្ពុជា។ ក្នុងន័យការទូត និងសេដ្ឋកិច្ច ឯកឧត្តមទូតមានបំណងជំរុញអ្នកវិនិយោគកាណាដាមកកម្ពុជាបន្ថែមទៀត ប៉ុន្តែលោកក៏បានលើកឡើងពីក្តីបារម្ភមួយចំនួនទាក់ទងនឹង បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សេរីភាពក្នុងការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន ដើម្បីជាការស្ថាបនាក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
ក្នុងកិច្ចពិភាក្សាជាមួយឯកឧត្តម Christian DesRoches ឯកអគ្គរាជទូតកាណាដាប្រចាំកម្ពុជា ឯកឧត្តម កែវ រ៉េមី បានលាតត្រដាងនូវចំណុចសំខាន់ៗដែលភាគីថៃបានរំលោភបំពាន គឺ ការរើសអើង ការប្រើអំពើហិង្សាលើពលករកម្ពុជា និងករណីដ៏ខ្លោចផ្សាបំផុតគឺការរំលោភបូកលើពលការិនីខ្មែរដោយយោធាថៃ ការវាយប្រហារដោយអាវុធធុនធ្ងន់ គ្រាប់បែកចង្កោម និងការប្រើប្រាស់យន្តហោះចម្បាំង (F-16 Gripen និង T-50) ចូលជ្រៅមកក្នុងទឹកដីកម្ពុជា ដែលបង្កឱ្យមានជនភៀសសឹកដល់ទៅ ៦៤ ម៉ឺននាក់ និងខូចខាតប្រាសាទព្រះវិហារ។
មិនតែប៉ុណ្ណោះ ក៏មានការឈូសបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋ និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធលើទឹកដីដែលកំពុងឈ្លានពាន។ ឯកឧត្តមបានបញ្ជាក់ថា ទោះបីមានបទឈប់បាញ់ (២៧ ធ្នូ ២០២៥) ក៏ដោយ ប៉ុន្តែពលរដ្ឋជិត ២ ម៉ឺននាក់ នៅតែមិនអាចត្រឡប់ទៅផ្ទះវិញបាន ដោយសារការរារាំងពីយោធាថៃ។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក PR Cambodian Governmentក្រៅពីបញ្ហាព្រំដែន ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានបង្ហាញពីវឌ្ឍនភាពសិទ្ធិមនុស្សក្នុងប្រទេសផងដែរ ជាពិសេសការលើកកម្ពស់សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា (LGBTQ+) ក្រោមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត។ កម្ពុជាក៏បានសហការជាមួយប្រទេសបារាំង លើសេចក្តីព្រាងសេចក្តីសម្រេចចិត្តស្តីពីការលុបបំបាត់ទោសទណ្ឌលើការស្រឡាញ់ភេទដូចគ្នាជាសកលផងដែរ។ ជាមួយគ្នានេះ ស្ថានភាពក្នុងពន្ធនាគារក៏ត្រូវបានកែលម្អ តាមរយៈការដាក់ប្រអប់បណ្តឹងដើម្បីតម្លាភាព។