National
• 56 minutes ago• Lim_Rothanaksambath
សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍សំខាន់ ៥ ចំនុច ពង្រឹងតម្លៃព្រះពុទ្ធសាសនា និងសីលធម៌សង្គម

ភ្នំពេញ, ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦៖ ក្នុងស្មារតីលើកកម្ពស់តម្លៃវប្បធម៌ អរិយធម៌ និងជំនឿសាសនា នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ និងអាចារិនីទូទាំងប្រទេស លើកទី១១។ ក្នុងឱកាសនោះ សម្តេចធិបតីបានផ្តល់នូវអនុសាសន៍សំខាន់ៗជាច្រើន ដើម្បីតម្រង់ទិសដល់តួនាទីរបស់អាចារ្យ ក្នុងការថែរក្សាទំនៀមទម្លាប់ និងការអប់រំសីលធម៌សង្គម។
១. ក្រសួងធម្មការ និង សាសនា ត្រូវពង្រឹងការដឹកនាំការអភិវឌ្ឍវិស័យព្រះពុទ្ធសាសនាប្រកបដោ ប្រសិទ្ធភាព ភាពស័ក្តិសិទ្ធ និង ស្របតាមការវិវត្តនៃសង្គម ព្រមទាំង សិក្សាដាក់ចេញនូវគោល នយោបាយ យុទ្ធសាស្ត្រ និង វិធានការ សម្រាប់ការអភិវឌ្ឍវិស័យព្រះពុទ្ធសាសនានៅកម្ពុជា ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងប្រាកដនិយមឱ្យក្លាយជាកម្លាំងសីលធម៌សង្គមខ្មែរដ៏ពិតប្រាកដ និង សសរស្តម្ភនៃសុខដុមនីយកម្មជំនឿសាសនា ជារៀងរហូត ។
២. ក្រសួងធម្មការ និង សាសនា ត្រូវជំរុញយុទ្ធនាការបើកវគ្គបណ្តុះបណ្តាលស្តីពីតួនាទីភារកិច្ច និង ក្រមសីលធម៌អាចារ្យខ្មែរ ដល់អាចារ្យ-អាចារិនី ឱ្យបានទូលំទូលាយ ដើម្បីបន្តដោះស្រាយ “វិបត្តិ អាចារ្យខ្មែរ”, បំបិទ “គម្លាតជំនាន់” ដែលអាចបង្កជាវិបត្តិអាចារ្យនាពេលខាងមុខ, អភិរក្ស និង លើកកម្ពស់តម្លៃវប្បធម៌ ប្រពៃណី និង ទំនៀមទម្លាប់ខ្មែរ, ក៏ដូចជា បំពេញតម្រូវការរបស់ ប្រជាពុទ្ធបរិស័ទនៅទូទាំងប្រទេស ។ ជាមួយនេះ, ក្រសួងធម្មការ និង សាសនា ត្រូវបង្កើនចំនួន និងសមត្ថភាពរបស់ឧទ្ទេសាចារ្យ, ព្រមទាំង កែលម្អឯកសារសិក្សា និង មុខវិជ្ជាបង្រៀន ដើម្បី ធានាគុណភាព ប្រសិទ្ធភាព និង ភាពគ្រប់ជ្រុងជ្រោយ នៃការបណ្តុះបណ្តាល សំដៅបំពេញតម្រូវ ការពិតប្រាកដ នៃការរៀបចំពិធីកម្មសាសនា និង ពិធីមង្គលនានា នៅក្នុងប្រទេស ។
៣. ក្រសួងធម្មការ និង សាសនា ត្រូវពង្រឹងកិច្ចសហការ ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរៀបចំ វគ្គបណ្តុះបណ្តាល តម្រង់ទិសដល់ប្រតិបត្តិករ ដើម្បីឱ្យការរៀបចំពិធីកម្មសាសនា និង ពិធីមង្គល ផ្សេងៗ ស្របតាមប្រពៃណី និង ទំនៀមទម្លាប់ខ្មែរ ។ ក្នុងពិធីកម្មសាសនានានា, អាចារ្យ-អាចារិនី សូមយកឱកាសនោះ ដើម្បីអប់រំសីលធម៌ សុជីវធម៌ និង កតញ្ញូតាធម៌ ដល់ប្រជាពលរដ្ឋ ជា-ពិសេស យុវជន និង កុមារ, ព្រមទាំង ណែនាំឱ្យយុវជនចៀសឆ្ងាយពីអំពើអបាយមុខនានា ។
៤. ក្រសួងធម្មការ និង សាសនា ត្រូវបន្តសហការជិតស្និទ្ធ ជាមួយភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់ សុខដុមនីយកម្មសាសនានៅកម្ពុជា តាមរយៈ ការគោរព ការយោគយល់ ការសន្ទនា និងកិច្ច សហការរវាងសាសនា ដោយផ្តោតលើការរួមគ្នាលើកកម្ពស់សីលធម៌ សាមគ្គីភាព សន្តិភាព និង សុខដុមរមនាក្នុងសង្គម ដើម្បីឱ្យគ្រប់សាសនាក្លាយជាកម្លាំងវិជ្ជមានក្នុងការរួមចំណែកកាន់តែ សកម្មដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ ។
៥. ពិធីបុណ្យបែបព្រះពុទ្ធសាសនា, ទាំងមង្គល និង អវមង្គល, និង ពិធីកម្មតាមបែបប្រពៃណីទំនៀម ទម្លាប់បុរាណក្តី សុទ្ធសឹងតែបង្កប់ទៅដោយគោលគំនិត គតិបណ្ឌិត និង ទស្សនវិជ្ជាអប់រំ ដែល មានតម្លៃមិនអាចកាត់ថ្លៃបាន ។ អាស្រ័យហេតុនេះ, អាចារ្យ-អាចារិនី មិនត្រូវកែច្នៃកិច្ចពិធីទាំង នោះ ដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន ដែលធ្វើឱ្យខុសពីទម្រង់ដើមនៃក្បួនច្បាប់ពីបុរាណ, ព្រមទាំង កាត់បន្ថយពិធីកម្មបែបជំនឿអរូបិយ ដោយត្រូវផ្តោតលើខ្លឹមសារអប់រំ ឱ្យស្របទៅនឹងពិធីកម្មបែប ព្រះពុទ្ធសាសនា និង ពិធីមង្គលបែបប្រពៃណីទំនៀមទម្លាប់របស់ខ្មែរ ៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network