National
• 56 minutes ago• Lim_Rothanaksambath
កម្ពុជា និងចិន បន្តពង្រឹងកិច្ចសហប្រតិបត្តិការវិស័យកសិកម្ម និងជំរុញវឌ្ឍនភាពមន្ទីរពិសោធន៍សុខភាពសត្វទំនើប

ភ្នំពេញ, ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦៖ ដើម្បីពង្រឹងមិត្តភាពដែកថែប និងការធ្វើទំនើបកម្មវិស័យកសិកម្មឱ្យកាន់តែមានប្រសិទ្ធភាព គណៈប្រតិភូជាន់ខ្ពស់កម្ពុជា និងចិន បានចុះពិនិត្យដោយផ្ទាល់នូវវឌ្ឍនភាពនៃការសាងសង់ និងការបំពាក់គ្រឿងបរិក្ខារនៃមន្ទីរពិសោធន៍សុខភាពសត្វ ដែលជាជំនួយដ៏ថ្លៃថ្លារបស់រដ្ឋាភិបាលចិន។
ជាក់ស្តែង នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយ ឯកឧត្តម វ៉ាង វិនប៊ីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងការរៀបចំគ្រឿងបរិក្ខារបច្ចេកទេស នៅមន្ទីរពិសោធន៍ជាតិកសិកម្មសិត្បូ ស្ថិតក្នុងខេត្តកណ្តាល។
គម្រោងមន្ទីរពិសោធន៍សុខភាពសត្វនេះ ត្រូវបានសាងសង់ឡើងក្រោមការគាំទ្រពីមូលនិធិជំនួយចិន (China-Aid) ដែលរួមមានការកសាងអគារមន្ទីរពិសោធន៍ស្តង់ដារ ការរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ និងការបំពាក់ឧបករណ៍បច្ចេកទេសពិសោធន៍ដ៏ទំនើបបំផុត។
ក្នុងឱកាសនេះ ថ្នាក់ដឹកនាំទាំង២ បានទទួលស្តាប់នូវបទបង្ហាញយ៉ាងលម្អិតអំពីសមិទ្ធផលដែលសម្រេចបាន ដំណើរការសាងសង់តាមបច្ចេកទេស និងសមត្ថភាពនៃឧបករណ៍ទំនើបៗ ដែលនឹងបម្រើឱ្យការងារពិសោធន៍ និងស្រាវជ្រាវសុខភាពសត្វនៅកម្ពុជាឱ្យកាន់តែមានភាពសុក្រឹត និងឆាប់រហ័ស។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានគូសបញ្ជាក់ថា សមិទ្ធផលនេះគឺជាសក្ខីភាពដ៏រស់រវើកនៃកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងកម្ពុជា និងចិន។ មន្ទីរពិសោធន៍នេះនឹងក្លាយជាគ្រឹះយ៉ាងសំខាន់ក្នុងការលើកកម្ពស់សមត្ថភាពបច្ចេកទេស ការគ្រប់គ្រងជំងឺសត្វ និងការធានាបាននូវសុវត្ថិភាពចំណីអាហារ ដែលជាផ្នែកមួយមិនអាចខ្វះបានក្នុងការជំរុញការនាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារប្រទេសចិន។
គួរបញ្ជាក់ផងដែរថា គម្រោងជំនួយពីប្រទេសចិនលើវិស័យកសិកម្មនេះ មិនត្រឹមតែផ្តោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមបញ្ចូលនូវការផ្ទេរចំណេះដឹង បច្ចេកវិទ្យា និងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីឱ្យកម្ពុជាមានសមត្ថភាពម្ចាស់ការលើការងារពិសោធន៍ស្រាវជ្រាវកម្រិតខ្ពស់នាពេលអនាគត។
តាមរយៈវឌ្ឍនភាពដ៏ល្អប្រសើរនេះ មន្ទីរពិសោធន៍សុខភាពសត្វនៅមន្ទីរពិសោធន៍ជាតិកសិកម្មសិត្បូ ត្រូវបានរំពឹងថានឹងបញ្ចប់ការសាងសង់ និងដាក់ឱ្យដំណើរការជាផ្លូវការក្នុងពេលឆាប់ៗខាងមុខ ដែលនឹងក្លាយជាមជ្ឈមណ្ឌលឧត្តមភាពមួយសម្រាប់វិស័យសុខភាពសត្វ និងបសុព្យាបាលនៅកម្ពុជា៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
ជាក់ស្តែង នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយ ឯកឧត្តម វ៉ាង វិនប៊ីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងការរៀបចំគ្រឿងបរិក្ខារបច្ចេកទេស នៅមន្ទីរពិសោធន៍ជាតិកសិកម្មសិត្បូ ស្ថិតក្នុងខេត្តកណ្តាល។
គម្រោងមន្ទីរពិសោធន៍សុខភាពសត្វនេះ ត្រូវបានសាងសង់ឡើងក្រោមការគាំទ្រពីមូលនិធិជំនួយចិន (China-Aid) ដែលរួមមានការកសាងអគារមន្ទីរពិសោធន៍ស្តង់ដារ ការរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ និងការបំពាក់ឧបករណ៍បច្ចេកទេសពិសោធន៍ដ៏ទំនើបបំផុត។
ក្នុងឱកាសនេះ ថ្នាក់ដឹកនាំទាំង២ បានទទួលស្តាប់នូវបទបង្ហាញយ៉ាងលម្អិតអំពីសមិទ្ធផលដែលសម្រេចបាន ដំណើរការសាងសង់តាមបច្ចេកទេស និងសមត្ថភាពនៃឧបករណ៍ទំនើបៗ ដែលនឹងបម្រើឱ្យការងារពិសោធន៍ និងស្រាវជ្រាវសុខភាពសត្វនៅកម្ពុជាឱ្យកាន់តែមានភាពសុក្រឹត និងឆាប់រហ័ស។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានគូសបញ្ជាក់ថា សមិទ្ធផលនេះគឺជាសក្ខីភាពដ៏រស់រវើកនៃកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងកម្ពុជា និងចិន។ មន្ទីរពិសោធន៍នេះនឹងក្លាយជាគ្រឹះយ៉ាងសំខាន់ក្នុងការលើកកម្ពស់សមត្ថភាពបច្ចេកទេស ការគ្រប់គ្រងជំងឺសត្វ និងការធានាបាននូវសុវត្ថិភាពចំណីអាហារ ដែលជាផ្នែកមួយមិនអាចខ្វះបានក្នុងការជំរុញការនាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារប្រទេសចិន។